រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 12
ព្រួសស...រាងតូចដើមិនបានប្រយ័ត្នក៏ត្រូវឡានបើកគៀធ្វើអោយរាងកាយដែលមានកម្លាំងស្ដួចស្ដើងត្រូវដួលទៅលើដីយ៉ាងដំណំក្បាលត្រូវបោកទៅថ្នល់ឈាមហូរជោគ បិទភ្នែកសន្សឹមៗមុននិងរលត់ស្មារតីបាត់ជុងហ្គុកដើរេរ៉ាទៅវិញទៅមកទាំងចឹត្តមិនស្ងប់ បេះដូងលោតដុកដាក់ ដោយសារតែបារម្ភពីអ្នកដែលរត់ចេញពីវិមានកាលពីល្ងាចមិញ យប់ស្មានេះហើយនៅមិនទាន់មកដល់វិមានថែមទៀតទាំងដែលចេញមកតាំងពីល្ងាច
« សូមមេត្តាឈប់ភ្លៀងទៀតទៅ »ជុងហ្គុកមើលទៅខាងក្រៅភ្លៀងធ្លាក់ចុះមកខ្លាំងណាស់ ឯខ្យល់វិញបក់គួចដើមឈើធ្វើអោយបារម្ភពីថេយ៉ុងខ្លាំងទ្វេដង
ដោយសារទ្រាំចាំបន្តទៀតលែងបានជុងហ្គុកក៏ដើចេញពីភូមិគ្រិះទៅរកឡានដើម្បីចេញទៅរកថេយ៉ុង ប៉ុន្តែត្រូវបេនឃាត់ព្រោះថាពេលនេះភ្លៀងខ្លាំងណាស់ ខ្យល់បក់បោកមកស្ទើរតែទប់លំនិងមិនបាន
« ចៅហ្វាយទៅណាមិនបានទេមេឃភ្លៀងខ្លាំងណាស់ »
« ចេញពីមុខយើង យើងទៅរកប្រពន្ធយើង »ជុងហ្គុកស្រែកដាក់បេនខ្លាំងៗគេលែងទ្រាំទៀតហើយ គេខ្លាចថាថេយ៉ុងមានគ្រោះថ្នាក់ ពេលនេះគេបារម្ភខ្លាំងណាស់ បារម្ភជាងជីវិតខ្លួនឯងទៅទៀត
« អ្នកប្រុសថេយ៍អាចជាកំពុងជ្រកភ្លៀងនៅកន្លែងណាមួយហើយចៅហ្វាយទើបមកវិញមិនទាន់ដល់ ចៅហ្វាយកុំចេញទៅអី »បេននៅតែព្យាយាមឃាត់ដំណើររបស់ជុងហ្គុកព្រោះគេបារម្ភពីសុវត្ថិភាពរបស់នាយ តែអ្វីដែលទទួលបានគឺកែវភ្នែកពិឃាតក្រហមឆ្អៅគូរអោយខ្លាចញញើត
« ឯងចេញពីផ្លូវយើងរឺមិនចេញ? »ជុងហ្គុកសង្កត់សម្លេងទាំងអារម្មណ៍ឆេះឆួល យ៉ាងណាគេត្រូវទៅរកថេយ៉ុងអោយបាន
« ចៅហ្វាយ »បេននៅតែមិនព្រមចេញទើបជុងហ្គុកដើបំបុកបេនរហូតដួលផ្ងាក្រោយទាំងជំហ៊រ ហើយឡើងឡានចេញទៅបាត់ទាំងកណ្ដាលភ្លៀងខ្លាំង
« ឯងនៅឯណាទៅថេយ៍ ? »ជុងហ្គុកព្យាយាមបើកឡានជារើយៗទាំងពិបាកមើលផ្លូវភ្នែករំពៃមើលក្រែងឃើញថេយ៉ុងប៉ុន្តែគ្រប់យ៉ាងទទេស្អាត
« យើងមិនគួរនិយាយបែបនោះដាក់ឯងទេយើង សុំទោស ហិកហិ ឯងនៅឯណា? »ដោយហាមមិនបានទឹកភ្នែកកូនប្រុសដែលមិនដែលធ្លាក់ពីមុនមកក៏ស្រក់ចុះមកដាបថ្ពាល់ ក្ដីបារម្ភហូហៀរពេញប្រៀបបេះដូងគេដឹងច្បាស់ណាស់ថាថេយ៉ុងខ្លាចភាពងងឹតហើយក៏ដឹងទៀតថាថេយ៉ុងខ្លាចមេឃកំពុងភ្លៀងខ្លាំងប៉ុណ្ណា បើពេលនោះគេមិននិយាយអ្វីឆ្គួតឡប់បែបនោះថេយ៉ុងក៏មិនរត់ចេញពីក្រុមហ៊ុនហើយក៏មិនបាត់ខ្លួនឈឹងបែបនេះគ្រប់យ៉ាងគឺមកពីគេ
YOU ARE READING
ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »
Romanceស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយាសម្អប់បានធ្វើអោយគេផ្លាស់ប្ដូរគ្រប់យ៉ាង ធ្វើអោយគេស្គាល់ថាអ្វីជាស្នេហាជាក្ដីស្រឡាញ់ពិតប្រាកដ គ្រាន់តែថ...