ភាគ30;គេជាអ្នកណា?

5.4K 209 0
                                    


រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី30

     ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរមិនចេះឈប់សម្រាកអ្វីៗគ្រប់យ៉ាងក៏ប្រែប្រួលទៅតាមពេលវេលាលើកលែងតែក្ដីស្រលាញ់ដែលជុងហ្គុកមានអោយទៅថេយ៉ុងប៉ុណ្ណោះដែលមិនធ្លាប់ប្រែប្រួលម្ដងណាឡើយ ដឹងទេថាជុងហ្គុកប្រែប្រួលខ្លាំងប៉ុណ្ណាគេក្លាយជាមនុស្សស្ងប់ស្ងាត់មិនចូលចឹត្តនិយាយច្រើនព្រឹកឡើងមកក្រុមហ៊ុនធ្វើការចេញពីធ្វើការក៏ត្រឡប់ទៅសម្រាកឯភូមិគ្រិះវិញអ្នកណាក៏មិនចង់និយាយជាមួយសូម្បីតែពួកបងៗរបស់គេក៏ដូចគ្នាសួរមួយម៉ាត់ឆ្លើយមួយម៉ាត់បើសំណួរមិនគូរឆ្លើយ( របៀបសំណួរលេងសើច )គឺគេមិនឆ្លើយតែម្ដងបើគ្មានការសំខាន់ក៏គេមិនចេញក្រៅ គេក្លាយជាមនុស្សដែលឃោឃៅនិងឈាមត្រជាក់ខ្លាំងបំផុតអំណាចកាន់តែកើនឡើងលុយហូរចូលគិតជាវិនាទីទៅហើយ
     « បងនិកអូនណាស់ថេយ៉ុង 5ឆ្នាំមកនេះអូនយ៉ាងម៉េចទៅហើយ?កូនរបស់ពួកយើងប្រហែលជាធំហើយ បងពិតជាចង់ឃើញមុខអូននិងកូនខ្លាំងណាស់ថេយ៉ុង អាចផ្តល់ឥកាសអោយបងបានបកស្រាយបានទេ? »កម្លោះសង្ហាចន ជុងហ្គុកវ័យ27ឆ្នាំអង្គុយនៅលើកៅអីធ្វើការលើករូបថតរបស់ថេយ៉ុងមកមើក 5ឆ្នាំមកនេះគេមិនដែលបញ្ឈប់ការតាមរកថេយ៉ុងនិងកូននោះទេតែប្រៀបដូចជាមានអ្នកព្យាយាមលុបតម្រុយចោលយ៉ាងអញ្ចឹង ពេលនេះកូនរបស់គេប្រហែលជាធំអាចរត់លេងបានហើយ គេពិតជាចង់ដឹងណាស់ថាកូនរបស់គេប្រុសរឺក៏ស្រីមានមុខមាត់បែបណាតែគេគ្មានឥកាសសូម្បីតែបានឃើញ
    តុក..តុក ..
     « ចូលមក »
     « ចៅហ្វាយអ្នកនាងយូសូមជួប »បេនចូលមកខាងក្នុងofficeរបស់ចៅហ្វាយពេលនេះបេនក៏មានអាយុ30ឆ្នាំហើយតែមិនមែននៅទំនេរឡើយគឺគេបានរៀបការរួចហើយ
     « អោយនាងចូលមក »ជុងហ្គុកងក់ក្បាលតឹចៗ
     « បាទ..»បេនក៏ចេញទៅវិញហើយក៏មាននារីរូបស្រស់ដើចូលមកនាងគឺ គី យូហាដែលជាដៃគូរសហការរបស់ជុងហ្គុកតាំងពី1ខែមុនមកម្លេះ
    « ខ្ញុំមានការងារត្រូវសួរលោកមួយចំនួន?សង្ឃឹមថាមិនរំខានទៅចុះ »យូហា ដើចូលមកជឹតជុងហ្គុកទាំងញញិមស្រស់តាមពិតទៅនាងបានលួចស្រលាញ់ជុងហ្គុកតាំងពីពេលដែលបានជួបដំបូងមកម្លេះតែមិនហ៊ាននិយាយអោយនាយបានដឹង
    « នាងនិយាយមកខ្ញុំគ្មានពេលច្រើន »ជុងហ្គុកមើលទៅនាងទាំងទឹកមុខមុាំនិងសម្លេងត្រជាក់ដដែលគេមិនខ្វល់នោះទេថានាងមានអ្វីសំខាន់តែគេគ្មានពេលច្រើននោះទេបើនិយាយអ្វីក៏ឆាប់និយាយ មកពីនាងព្យាយាមចូលមកធ្វើជាស្និទ្ធនិងគេបែបនេះហើយទើបធ្វើអោយបុគ្គលិកនៅទីនេះនាំគ្នាគិតថាគេនិងនាងទាក់ទងគ្នា អ្នកខ្លះក៏ចាប់គូរអោយគេនិងនាងទៀត វាជារឿងដែលគូរអោយធុញបំផុតហើយសម្រាប់គេនោះ
     នាងក៏ចាប់ផ្ដើមនិយាយការងារជាមួយជុងហ្គុកតែម្ដងនៅយូរមិនបាននោះទេខ្លាចគេខឹងនិងនាងលើសដើមគ្រាន់តែនិយាយការងារចប់ភ្លាមជុងហ្គុកក៏អោយនាងចេញទៅភ្លាមតែពេលដើចេញទៅក៏ស្ដាប់ឮបុគ្គលិកប៉ុន្មានអ្នកនិយាយគ្នាពាក់ព័ន្ធរឿងនាងនិងជុងហ្គុក
     « នែឯងគិតដូចយើងទេលោកអគ្គនាយកនិងអ្នកនាងយូហា ពិតជាសមគ្នាណាស់ »
     « មែនហើយឯង »
     « មើលទៅលោកអគ្គនាយកស្និទ្ធស្នាលនិងអ្នកនាងយូជាងអ្នកផ្សេង »នាងនិយាយតាមអ្វីដែលនាងបានឃើញព្រោះថានាងបានឃើញជុងហ្គុកនិងយូហាចេញទៅខាងក្រៅ2-3ដងដែរតែនាងមិនដឹងនោះទេថាគ្រប់យ៉ាងត្រឹមតែជារឿងការងារមិនទៅមិនបានបែជាធ្វើអោយមនុស្សមួយចំនួនគិតថាជុងហ្គុកស្និទ្ធស្នាលនិងយូហាទៅវិញទាំងដែលការពិតផ្ទុយស្រឡះ
     « ស្និទ្ធស្នាលអីទៅប៉ុណ្ណឹងនោះ មានមនុស្សម្នាក់ស្និទ្ធស្នាលនិងលោកអគ្គនាយកជាងនេះទៅទៀត »
    « អ្នកណា?ហេតុអ្វីយើងមិនដែលឃើញ? »
    « គឺយូរហើយ...យើងចាំថាលោកអគ្គនាយកស្នឹទ្ធស្នាលនិងមនុស្សម្នាក់នោះខ្លាំងណាស់ គឺញុាំបាយជាមួយគ្នាដើទៅណាជាមួយគ្នាហើយមើលទៅគាត់បារម្ភពីគេម្នាក់នោះខ្លាំងណាស់ ហើយមើលទៅគេម្នាក់នោះស្និទ្ធស្នាលនិងត្រកូលចនខ្លាំងណាស់ដូចគ្នា ពួកឯងទើបតែធ្វើការនៅទីនេះទើបមិនដឹង »នាងថាអោយមិត្តភក្តិពីរអ្នកទៀតរបស់នាងដែលទើបតែមកធ្វើការនៅទីនេះមិនទាន់ដឹងរឿងច្បាស់ដូចដែលនាងធ្វើការនៅទីនេះយូរឆ្នាំហើយទេ
     « ពិតមែន? យើងមិនដែលដឹងសោះ »
     « មែនហើយនៅមានអ្វីលើសពីយើងនិយាយថែមទៀតរៀបរាប់មិនអស់ទេដឹងត្រឹមថាមនុស្សម្នាក់នោះនិងអគ្គនាយកស្និទ្ធស្នាលគ្នាខ្លាំងណាស់ »
     « ពិតជាមានរឿងបែបនេះកើតឡើងមែនទេ?គេជាអ្នកណា? »យូហាដែលលួចស្ដាប់យ៉ាងយូរនោះក៏ដើចេញទៅទាំងចម្ងល់តើអ្នកណាដែលអាចស្និទ្ធស្នាលនិងជុងហ្គុកខ្លាំងបែបនេះនោះ នាងត្រូវតែដឹងអោយបាន

     ផាំង ...ផាំង..គ្រាប់កាំភ្លើងពីរគ្រាប់ហោះទម្លុះគោលដៅបានយ៉ាងល្អបំផុតដោយស្នាដៃរបស់ថេយ៉ុង
     « ខ្ញុំស្អប់លោកចន ជុងហ្គុក »រាងតូចលើកដៃតម្រង់កាំភ្លើងនិងបាញ់តម្រង់គោលដៅម្ដងទៀត
     « ហិកហិ ខ្ញុំស្អប់លោក »រាងតូចទម្លាក់ខ្លួនចុះគ្រវាត់កាំភ្លើងចោលទៅម្ខាងស្រែកយំយ៉ាងខ្លាំងទាំងឈឺចាប់
     « អូននិកបងខ្លាំងណាស់ជុងហ្គុក ហិកហិ អូននិកបងលោកប្ដី »មិនថាប្រើរយ:ពេលយូរប៉ុន្មានក៏គេនៅតែមិនអាចបំភ្លេចជុងហ្គុកបានគេតែងតែបង្ខំចឹត្តអោយស្អប់ជុងហ្គុកតែធ្វើមិនបានគឺមានតែនិកនិងស្រលាញ់ខ្លាំងលើសដើម
     « អាប៉ា...»ក្មេងប្រុសតូចអាយុប្រហែលជា4ឆ្នាំជាងរត់ចូលមករកអាប៉ាជាទីស្រលាញ់របស់ខ្លួន
     « ថេយ៍ហ្គូ »រាងតូចលើកដៃជួតទឹកភ្នែកយ៉ាងរហ័សមិនអោយកូនបានឃើញទឹកភ្នែកនោះទេគេក្រោកលើកដៃចាំទទូលកូនប្រុសជាទីស្រលាញ់អោយរត់ចូលមកក្នុងរង្វង់ដៃ
     « អាប៉ាអ៊ុំយ៉ុនប្រាប់ថាពួកយើងនិងទៅកូរ៉េមែនទេ? »ថេហ្គូរត់ចូលមកអោបអាប៉ាវ័យ23ឆ្នាំរបស់ខ្លួនទាំងសប្បាយចឹត្ត
     « មែនហើយគឺថ្ងៃស្អែកនេះ...កូនមិនចង់ទៅទេមែនទេ? »រាងតូចថើបថ្ពាល់កូនប្រុសទាំងសងខាងមើលចុះគេពិតជាគូរអោយស្រលាញ់ខ្លាំងណាស់ឃើញមុខហើយនិកឃើញជុងហ្គុកតែម្ដងពីរអ្នកប៉ាកូននេះដូចគ្នាខ្លាំងណាស់
     « ហ្គូចង់ទៅ អាប៉ាសន្យានិងហ្គូបានទេថានាំហ្គូទៅជួបប៉ាប៉ា »មែនហើយថេយ៉ុងមិនដែលលាក់ប្រវត្តិមិនអោយកូនដឹងពីប៉ានោះទេធ្វើអោយថេហ្គូស្គាល់មយខប៉ាយ៉ាងច្បាស់
     « ក៏បានដែរ »
     « សន្យា »ថេយ៍ហ្គូលើកដៃកូនមកបង្ហាញអោយថេយ៉ុងថ្ពក់ធ្វើជាការសន្យារហើយថេយ៉ុងក៏ព្រម
     « សន្យាណាបាទ »ថេយ៉ុងញញិមគេសម្រេចចឹត្តរួចហើយថាគេនិងទៅកូរ៉េវិញគេមិនអាចលាក់មុខនោះទេរឹតតែមិនដាច់ចឹត្តនិងកូនប្រុសជាទីស្រលាញ់ដែលទាចង់ជួបប៉ារាល់ថ្ងៃ


To be Continue...😍





ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »Where stories live. Discover now