ភាគទី3: សមាជិកថ្មី

4K 291 21
                                    

 

ជុងហ្គុកនៅដោះស្រាយជាមួយនឹងម៉ាប៉ារបស់ហេនសីុទាំងមុខនាយគឺសម្លក់នាងរហូតព្រោះតែនាងម្នាក់គត់ថេហ្យុងហ៊ានប្រលេះដៃដែលនាយកំពុងតែកាន់

"សម្រេចថាបែបមិចពេលនេះកូនស្រីរបស់ខ្ញុំគេកំពុងតែទម្ងន់កូនរបស់លោកហើយលោកចនជុងហ្គុក"ប៉ារបស់ហេនសីុក៏និយាយឡើងបែបខឹងដោយនាងនៅខំប្រឹងសម្ដែងធ្វើជាយំនៅចំពោះមុខអ្នកស្រីចនតែតាមពិតនាងកំពុងតែសមចិត្តទៅវិញទេ

"ធម្មតាតែកូនលោកមករកខ្ញុំមុនហើយមិនការពារទៀតគឺបែបនោះហើយនេះជាតាំងចិត្តរបស់នាង"ជុងហ្គុក

"នេះលោកមានន័យថាមិច?"លោកសងសួរបែបជ្រួញចិញ្ចើម

"មែនហើយលោកចនតែងតែគិតបែបនោះទើបមិនទទួលខុសត្រូវចំពោះខ្ញុំ ទាំងដែលការពិតខ្ញុំក៏ខូចខាត ហ្ហឹកៗ..."ហេនសីុយំកាន់តែខ្លាំងដើម្បីទាមទាការអាណិតពីអ្នកស្រីចន

"កូនជុង! និយាយស្ដីអោយល្អបន្តិច"អ្នកស្រីចន

"ហ្ហើយ!! កូនប៉ុន្មានខែហើយ?"ជុងហ្គុក

"5ខែហើយជាកូនប្រុសទៀតផងបើគ្រួសារអ្នកមិនទទួលខុសត្រូវលើហេនសីុកូនខ្ញុំក៏មិនអីដែរ"អ្នកស្រីសងម៉ាក់របស់នាងក៏ធ្វើជានិយាយដូចគ្នាទាំងដែលការពិតចង់បានកូនប្រសារសេដ្ធីឡើងញ័រខ្លួនទៅហើយតែក៏ធ្វើរឹកបន្តិចចុះ

"កុំអញ្ចឹងអី...អ្នក..គ្រួសារខ្ញុំមិនមែនជាមនុស្សបែបនោះទេ"អ្នកស្រីចន

"ល្អ! ខ្ញុំទទួលខុសត្រូវក៏បានលុះត្រាតែខ្ញុំប្រាកដចិត្តថានោះជាកូនខ្ញុំ មកតាមយើងមកទៅពេទ្យធ្វើតេស្តឈាម "ជុងហ្គុកឮថាជាកូនប្រុសទើបនាយពិចារណា៍ម្ដងទៀតរួចក៏ក្រោកបបួលហេនសីុអោយទៅតាមនាយរឹកពាជុងហ្គុកគ្មានការគោរពទៅគ្រួសារហេនសីុឬនាងព្រោះគេសែនស្អប់គ្រួសារមុខលុយពូកែអែបអបមួយនោះ

"ហ្ហឹកៗ..ខ្ញុំមិនខ្លាចនោះទេ"នាងប្រាកដចិត្តហើយនោះជាកូនរបស់់ជុងហ្គុកនាងមិនបានភូតភរ ហេនសីុបានក្រោកទៅតាមជុងហ្គុកដោយអ្នកស្រីចនបានត្រឹមដកដង្ហើមធំតឹងទ្រូងគាត់ខ្លាចណាស់ពេលដែលជុងហ្គុកនិយាយស្ដីកាចៗគ្មានការគោរពគេឯងចរឹកត្រជាក់បែបនេះខ្លាចតែជុងហ្គុកកាត់សាច់ឈាមទៅឪពុករបស់គេទេ អ្នកស្រីចនចាំបានថាលោកជេនសាន់បានសម្លាប់មនុស្សស្រីរហូតដល់បីអ្នកដែលពួកនាងព្យាយាមទាក់គាត់រហូតដល់មានកូននិងសម្លាប់ចោលឥតស្ដាយ ស្រណោះអ្វីទាំង សង្ឃឹមថាជុងហ្គុកនឹងមានក្ដីមេត្តាផងចុះ។

ស្នេហាអាត្មានិយម [Complete✅]Where stories live. Discover now