ភាគទី53: នាំទៅលាងបាបចេញ

3.2K 221 31
                                    

   

បន្ទាប់ពីឮសម្លេងតូចៗដែលហៅថាប៉ាប៉ាជុងហ្គុកនឹង
ថេហ្យុងក៏បញ្ឈប់សកម្មភាពសម្លឹងមកទ្វាដោយអ្នកជាឪពុកឮហើយអស់សង្ឃឹមក្តុក!ក្នុងចិត្តក្រឡាបានលិតហើយហេតុអីក៏មកពេលនេះហ្ហា..កូន

"តុកៗ...ប៉ាប៉ាMommyបើកទ្វាអោយកូន"ឈូឈូ

"ក្រោកទៅបើកទ្វាអោយកូនគេខ្លាចឥឡូវហើយ"
ថេហ្យុងរុញស្មានាយតិចៗ

"អូន?តែបង..."ជុងហ្គុកធ្វើមុខជូដូចផ្អកកំពឹស

"ទៅអោយលឿនតែស្ករអី"ថេហ្យុង

"ហ្ហឹស! យប់នេះមិនអាចអត់ទេបងទៅដោះសារជាមួយកូន"ជុងហ្គុកក្រោកចេញទៅទាំងខាំថ្គាមនឹងដើរតាំងៗទៅបើកទ្វាអោយកូនស្រីពូជដែលមកកាត់ចង្វាក់រកតែដេកអោបម៉ាក់គេបន្តិចមិនបាន

ក្រាក!!

"ប៉ាប៉ាកូន....

"ហាមចូលណាឈូឈូ"នាងតូចបម្រុងរត់ចូលតែ
ជុងហ្គុកដាក់ជើងឃាំង

"Aww?ហេតុអីទៅ?"ឈូឈូ

"យប់នេះកូនត្រូវទៅគេងជាមួយនឹងលោកតាព្រោះតែMommyកូនឈឺហើយ"ជុងហ្គុក

"បើMommyឈឺឈូឈូនៅមើលថែកូនពូកែមើលថែណាស់"ឈូឈូតបវិញមិនអោយទាល់

"ក៏..អូត្រូវហើយជំងឺMommyគឺអាចឆ្លងដល់កូនក្មេងបែបនោះក្មេងគេមិនអោយនៅក្បែរទេ"យល់ថាកូនឆ្លាតពូកែតបតែនាយនឹកឃើញគំនិតទាន់លឿនជាង

"មិនហ្ហេ?ប៉ាប៉ា"ឈូឈូ

"ពិតណាស់"ជុងហ្គុកលួចញញឹមតិចៗ

"អញ្ចឹងកូនទៅវិញហើយមើលថែMommyផងណា ប៉ាប៉ា Mommyហ្ហា"នាងតូចអើតក្បាលហៅរាងតូច

"បាទកូន"ថេហ្យុង

"Mommyឈឺមែនទេ?"ឈូឈូ

"អរ..ត្រូវហើយ"ថេហ្យុងមើលមុខរាងក្រាសក៏ចាក់បណ្ដោយ

"អញ្ចឹងកូនទៅវិញហើយជូនពរMommyឆាប់ជា
ឆាប់ៗនេះ"ឈូឈូលិបក្បាលនឹងប្រញាប់រត់ចុះទៅបាត់ទាំងដៃកាន់តុក្តាឯរាងក្រាសសើចស្ញេញដោយក្ដីរំភើប

"yes!! បងលួងកូនបានហើយ អូនហ្ហាកូនរបស់យើងគេពូកែម្លេះ?"ជុងហ្គុកអត់នឹងសរសើរមិនបានថេហ្យុងពូកែចិញ្ចឹមកូនណាស់

ស្នេហាអាត្មានិយម [Complete✅]Where stories live. Discover now