ភាគទី22: អូននឹងមិនលែងដៃបងទេមែនទេ?

2.6K 209 22
                                    

ក្រោយពីនាំរាងតូចមកដល់ក្នុងឡានជុងហ្គុកធ្វើមុខអោយក្រង៉ូវតែម្ដងព្រោះថានាយទើបតែបានទទួលសារថ្មីៗនេះដោយក្នុងសារមួយនោះបានសរសេរថា..

«ទេពអប្សររបស់ឯងស្អាតណាស់ប្រយ័តន្នបន្តិចផង»នោះជាសាររបស់យុនហ្គីជុងហ្គុកបានដឹងច្បាស់វាជារឿងធម្មតាទេដែលយុនហ្គីតែងតែគម្រាមនាយនៅរឿងផ្សេងៗតែសម្រាប់ថេហ្យុងម្នាក់មានគេមកនិយាយបែបនោះនាយពិតជាបារម្ភនឹងខឹងខ្លាំងណាស់

"គ្មានផ្លូវទេ គេជារបស់យើងម្នាក់គត់"ជុងហ្គុកខាំថ្គាមនឹងពោលក្នុងចិត្តថែមទាំងសម្លឹងមើលមុខរាងតូចមិនដាក់ភ្នែកទៀតផងធ្វើអោយថេហ្យុងចាប់អារម្មណ៍ដឹងស្របពេលឡានមកដល់ផ្ទះល្មម

"តោះ! ចុះទៅ.."ថេហ្យុងក៏កាន់ដៃនាយចុះមកពីលើឡានតែកុំមើលទឹកមុខនាយខាំថ្គាមមើលទៅដូចជាខឹងអ្នកណាមកពីអញ្ចឹងថេហ្យុងអូសដៃនាយទៅតឬ
ជុងហ្គុកមុខដូចគេបង្ខំដល់ហើយនាយដើរទន្រ្ទាំជើងទៀតផងថេហ្យុងមិនទាន់សួរទេចាំទៅដល់បន្ទប់សិន

"បងកើតអីមែនទេ?"ថេហ្យុងដោះអាវក្រៅបណ្ដើរនឹងសួរនាយបណ្ដើរ

"អូននឹងលែងដៃបងចោលទេ?"ជុងហ្គុកក៏និយាយពាក្យដែលនាយគិតក្នុងចិត្តមកជាយូនោះ

"លែងដៃបងទៅណា? សួរអីប្លែកៗ"គេមិនមានសញ្ជាតិញាណជាមនុស្សក្បត់ទេហេតុអីមកសួរបែបនោះ

"បើអញ្ចឹងអូនស្រលាញ់បងទេ?"ជុងហ្គុកចាប់ស្មារាងតូចនឹងបន្តសួរ

"ហឹស!..ស្រលាញ់..អូនស្រលាញ់បងហើយជុប៎..បារម្ភរឿងអីហ្ហឹម?"ថេហ្យុងអាចមើលដឹងថាជុងហ្គុកមុខជាមានរឿងអីហើយទើបមកធ្វើរឹកពាបែបនេះគេក៏អោបចង្កេះដើម្បីលួងលោមថែមទាំងងើយទៅថើបបូរមាត់ទៀតផង

"អោយបងជឿយ៉ាងមិច? ថេយ៍ស្អប់បងព្រោះធ្លាប់បំបែកជីវិតគ្រួសារថេយ៍ហើយបងក៏ជាអ្នកបង្ខំអូនអោយមកនៅក្បែរបងដែរ"ជុងហ្គុក

"គ្រាន់តែខឹងតិចតួចពេលបងប្រុសដ៍ល្អម្នាក់ហ៊ានមកបំបែកបំបាក់ជីវិតគូរបស់អូន..គ្រាន់តែខឹងប៉ុណ្ណោះមិនមែនគុំមិនមែនស្អប់អូនដឹងបងធ្វើព្រោះស្រលាញ់អូន..ចុះបងមិនសង្កេតពីរឿងអ្វីម្យ៉ាងទេហ្ហេស?"
ថេហ្យុងនិយាយយ៉ាងផ្អែមបំពេរចិត្តបុរសដែលជា
អនាគត់ស្វាមីរបស់គេ

ស្នេហាអាត្មានិយម [Complete✅]Where stories live. Discover now