ភាគទី48: បំបែកប៉ាកូនគេយូប៉ុណ្ណឹងបានហើយ

3.4K 267 45
                                    

មង្គលការក៏ចាប់ផ្ដើមកម្មវិធីកំពុងតែប្រព្រិត្តដោយរលូនបំផុតជីមីនបានយំភ្លាមៗបន្ទាប់ពីប៉ារបស់គេបានដឹកដៃខ្លួនមករកយុនហ្គីនឹងប្រគល់ដៃរបស់គេអោយនាយកាន់មើលថែពេញមួយជីវិត នេះជាអ្វីដែលជីមីនប្រាថ្នាមករហូតគេចង់ចូលរោងការជាមួយនឹងយុនហ្គីនឹងសាងគ្រួសារជាមួយគ្នាពេលនេះវាបានសម្រេចហើយក្រោយឆ្លងកាត់ព្យុះភ្លៀងនឹងស្វែងយល់ពីគ្នាអត់អោនអោយគ្នាចុងបញ្ចប់នៃពួកយើងគឺជាគូជីវិតដែលរីករាយបំផុត

"ខ្ញុំសន្យាចំពោះមុខគ្រប់គ្នាថានឹងមិនធ្វើអោយ
ផាកជីមីនត្រូវយំនឹងឈឺចាប់ម្ដងទៀតនោះទេ ខ្ញុំចាប់ដៃរបស់គេជាប់បែបនេះរហូតនឹងបន្តស្រលាញ់ជឿជាក់ទៅកាន់គ្នាខ្ញុំនឹងដឹងគុណពីក្ដីស្នេហាបរិសុទ្ធរបស់ជីមីនមកកាន់ខ្ញុំដោយភក្ដីភាពបំផុត"យុនហ្គីកាន់ដៃជីមីនបែរមកកាន់ភ្ញៀវកេត្តយសនឹងយកមេក្រូមក
និយាយក្ដែងៗពីជម្រៅចិត្តរបស់នាយមកកាន់រាងតូច
មនុស្សយុនហ្គីមិនចេះតែបង្កើតសន្យាចោលនោះទេ មនុស្សដូចយុនហ្គីក៏មិនដែលចេះនិយាយផ្អែមលួងលោមអ្វីដែរគេនិយាយពិតធ្វើពិតនិងមិនលេបសម្ដីដាច់ខាត

"ហ្ហឹកៗ...យុនហ្គី"នាយបានពាក់ចិញ្ចៀនអោយគេរួចហើយទើបលើកមេក្រូមកនិយាយអោយគេរំភើបបែបនេះជីមីនយកដៃខ្ទប់មាត់យំនឹងស្ទុះទៅអោប.កនាយ

"អូហូ....ផាច់!ៗៗៗ"ភ្ញៀវកេត្តិយសហូកញ្ជ្រៀវនឹងទះដៃអបអរទៅកាន់ពួកគេគ្រប់គ្នារំភើបនឹងកម្មវិធីនេះថេហ្យុងក៏រំភើបដែរតែលួចច្រណែនមិត្តតិចៗដែរគេចង់ចូលរោងការមានបុរសដែលស្រលាញ់ភក្ដីភាពចំពោះខ្លួនដែរតែមកពីគេអភ័ពហើយទើបស្នេហាលើកណាក៏មិនសមបំណងពិសេសស្នេហាចុងក្រោយនេះធ្វើអោយឆ្អែតហល់ជាងលេបដំរីទាំងមូលទៀត

សំខាន់អាប្រុសម្នាក់នោះកំពុងតែសម្លឹងមើលគេឥតព្រិចគួរអោយខ្នាញ់ណាស់ដឹងឬមិនដឹងថាគេខឹងស្អប់នាយ? ថេហ្យុងមើលទៅរាងក្រាសវិញចុងកន្ទុយភ្នែកមិនបានសម្លឹងមើលមុខចំនោះទេ ពេលនោះកូនស្រីរបស់គេចុះពីលើឆាករត់មកថេហ្យុង

"Mommyកូនមកវិញហើយ"ឈូឈូថ្ងៃនេះគឺធ្វើជាអ្នកកាន់ផ្កាអោយជីមីននាងស្រស់ស្អាតខ្លាំងណាស់

ស្នេហាអាត្មានិយម [Complete✅]Hikayelerin yaşadığı yer. Şimdi keşfedin