ភាគទី20: លោកតាលោកយាយឈ្លោះគ្នាដណ្ដើមប៉ាមែនទេ?

2.7K 230 34
                                    

នៅក្នុងបន្ទប់សៀវភៅរបស់លោកគីមពេលនេះគាត់កំពុងតែធ្វើមុខស្រពោនសម្លឹងមើលទៅជុងហ្គុកដោយរាងក្រាសបានសង្កេតនៅទឹកមុខមិនពេញចិត្តរបស់គាត់តាំងពីដំបូងតែនាយខ្ជិលនិយាយហើយក៏មិនខ្វល់ពីអ្វីដែរ

"ពូមានមន្ទិលអី?"ជុងហ្គុក

"ពូមិនចង់ធ្វើអោយថេហ្យុងគេខូចចិត្តនោះទេទើបពូលើកគេអោយឯងក៏សង្ឃឹមថាឯងនឹងមើលថែគេអោយល្អ"លោកគីម

"ខ្ញុំគ្មានហេតុផលអីដែលត្រូវធ្វើបាបថេហ្យុងទេព្រោះខ្ញុំស្រលាញ់គេខ្លាំងជាងអ្វីទាំងអស់"ជុងហ្គុក

"ស្រលាញ់ខ្លាំងដូចប៉ាឯងស្រលាញ់ម៉ាក់ឯងមែនទេ?កុំស្រលាញ់ថេហ្យុងខ្លាំងហួសហេតុពេកអីពូសុំ ហើយសង្ឃឹមថាឯងនឹងមិនធ្វើចរឹកដូចជាប៉ារបស់ឯង"នេះជាអ្វីដែលលោកគីមបារម្ភព្រោះជុងហ្គុកមានចរឹកដូចជាប៉ារបស់នាយបេះដាក់ហើយមើលទៅសម្ដីសម្ដៅចរឹកដែលស្រលាញ់ថេហ្យុងក៏ដូចជាកាលដែលលោកជេកសាន់ស្រលាញ់អ្នកស្រីចនដំបូងដែរ

"ប៉ារបស់ខ្ញុំគាត់ខុសដែលធ្វើបាបម៉ាក់តែក៏ព្រោះម៉ាក់ចង់ចាកចេញពីគាត់ទាំងដែលគាត់កំពុងតែស្រលាញ់ខ្លាំង ឯខ្ញុំក៏កំពុងតែស្រលាញ់ថេហ្យុងខ្លាំងដូចគ្នាកុំអោយមានអ្នកណាមកយកគេចេញពីខ្ញុំទៅបានហើយ អ្នកណាក៏ខ្ញុំមិនលើកលែងអោយដែរ"ជុងហ្គុក

"សូម្បីតែពូឬប៉ាម៉ាក់ឯង?"លោកគីម

"បាទ"មួយម៉ាត់យ៉ាងខ្លីមានន័យធ្វើអោយលោកគីមកាន់តែមានអារម្មណ៍មិនល្អជុងហ្គុកនេះដូចចង់ឃោឃៅជាងលោកជេកសាន់ទៀតបែបនោះថេហ្យុងបានដើរចូកជីវិតនាយហើយគឺមិនអាចឈានជើងចេញបានទេ មិននិយាយច្រើនទៀតជុងហ្គុកក្រោកលាទៅព្រោះនាយបានប្រគល់លុយថ្លៃទឹកដោះអោយលោក
គីមរួចហើយនោះជាចំនួនលុយដ៍ច្រើនលើសលប់តែលោកគីមសូវខ្វល់នោះទេ..អ្វីដែលគាត់ខ្វល់នោះគឺ..

"សង្ឃឹមថាឆាកជីវិតគូរបស់ពួកឯងមិនប្រេះស្រាំទៅចុះ"លោកគីម

#បន្ទប់ក្រោមដី

នៅក្នុងបន្ទប់ក្រោមដីនៃភូមិគ្រិះរបស់ជុងហ្គុកឡាឌីហ្គាដែលជាត្រកូលម៉ាហ្វៀតាំងពីយូណាស់មកហើយភ្ជាប់សាច់ឈាមតកូនតចៅអោយមានអំណាចមិនចាញ់ប្រៀបអ្នកណាក៏មិនលែកអោយមនុស្សដែលព្យាយាមប៉ះពាល់ដល់គ្រួសារគេដែរពិសេសទាយាទជំនាន់ទី4នេះគឺកាចសាហាវលើសគេ

ស្នេហាអាត្មានិយម [Complete✅]Wo Geschichten leben. Entdecke jetzt