ភាគទី36: ខ្ញុំមិនញាុំទេ..ខ្ញុំសុខចិត្តស្លាប់!

2.6K 226 84
                                    

ក្រលែកមកមើលជុងហ្គុកឯណេះវិញនាយចេញមកសំងំនៅក្នុងCondo ដើម្បីផឹកព្រោះថាអារម្មណ៍នាយគឺតានតឹងខ្លាំងណាស់ មិនដឹងគួរនិយាយប្រាប់អ្នកណាអោយគេយល់ពីចិត្តថានាយស្រលាញ់នឹងខ្លាចបាត់បង់ថេហ្យុងខ្លាំងប៉ុណ្ណា មិនដឹងមានអ្នកណាម្នាក់នៅលើលោកនេះដែលយល់ពីទំហំចិត្តដែលឈឺពេលត្រូវមនុស្សជាទីស្រលាញ់ក្បត់នៅនឹងមុខ

"ហ្ហឹកៗ..តើបងធ្វើអីខុសទៅហេតុអីក៏អូនធ្វើបែបនេះដាក់បង? តើបងស្រលាញ់អូនមិនគ្រប់គ្រាន់មែនទេ?"ជាលើកដំបូងដែលជុងហ្គុកនាយបានយំព្រោះតែស្នេហាយំចេញពីការឈឺចាប់ពិតៗដែលនាយមានតែម្ដង

"ហ្ហឹកៗ..អូនជារបស់បង បងខំប្រឹងខ្លាំងណាស់ទម្រាំតែបានអូនមកក្បែរបែបនេះបងមិនដោះលែងអូនដាច់ខាតទោះអូនក្បត់ក៏ដោយបើអូនចង់ស្លាប់យើងស្លាប់ទាំងពីអ្នក"នាយអក់ស្រាយមួយដបដាច់ផឹងនឹងពោលពាក្យដ៍អាត្មានិយមមួយចេញមកធម្មតាតែដៃគូមានថ្មីហើយមុខជាត្រូវដោះលែងគេអោយទៅរកអ្នកថ្មីប៉ុន្តែសម្រាប់ជុងហ្គុកគឺគ្មានក្នុងវចនានុក្រមរបស់នាយនោះទេ សូម្បីតែស្រីកំណាន់របស់នាយក្បត់ក៏ជុងហ្គុកបាញ់សម្លាប់ចោលមិនស្ដាយស្រណោះ ឯថេហ្យុងជាមនុស្សដែលនាយស្រលាញ់ខ្លាំងបំផុតនោះគេត្រូវតែនៅជាមួយខ្លួនរហូតដល់ដាច់ដង្ហើមបើថាស្លាប់គឺស្លាប់ទាំងពីថេហ្យុងមិនអាចបានលើអ្នកដទៃក្រៅពីជុងហ្គុកឡាឌីហ្គានោះទេ។

#ភូមិគ្រិះត្រកូលមីន

ដោយសារតែយុនហ្គីមានរឿងចម្រុងចម្រាស់នឹងជុងហ្គុកខ្លាំងពេកមួយរយ:នេះថ្នាក់កាប់សម្លាប់បញ្ហូឈាមគ្នាទាំងសង្ខាងទៀតផងប្រៀបបាននឹងត្រកូលទាំងពីកំពុងតែចាប់ផ្ដើមការផ្ទុះសង្គ្រាមហើយ

"ហេតុអីក៏ឯងមិនចេញមុខតតាំងជាមួយត្រកូលឡាឌីហ្គាសោះនេះជាឱកាសរបស់ឯងហើយ"លោកតាមីននិយាយទៅកាន់លោងកាងសូ

"ប៉ាកុំភ័យខ្ញុំមានដៃទុកសម្រាប់ខ្ចីប្រើហើយ"លោកកាងសូ

"អ្នកណាឬជាយុនហ្គី?"លោកតាមីន

"ពិតហើយខ្ញុំមិនកុហកប៉ាទេពួកយើងខំបណ្ដុះបណ្ដាលគេធំមកប៉ុណ្ណឹងគួរតែដល់ពេលយកមកធ្វើជាប្រយោជន៍ហើយ"លោកកាងសូ

ស្នេហាអាត្មានិយម [Complete✅]Where stories live. Discover now