នៅថ្ងៃថ្មីជុងហ្គុកក៏បាននាំជេមមីមកផ្ទះអ្នកស្រីចនព្រោះឮដំណឹងលោកជេកសាន់ប្រាប់ថាអ្នកស្រីចនកំពុងតែមានទម្ងន់កូនម្នាក់ទៀតហើយរាងក្រាសមានអារម្មណ៍សប្បាយចិត្តបន្តិចមិនមែនខ្លាំងនោះទេព្រោះថាអារម្មណ៍ជុងហ្គុកបានផ្ដោតភាពឈឺភាពនឹងការគិតទាំងអស់ទៅលើថេហ្យុង
"wowជេមមីបានអូនតូចហើយ ហិហិ"អាល្អិតតូចសប្បាយចិត្តណាស់គេគ្រាន់តែថាលេងសោះលោកតានិងលោកយាយមានអូនតូចពិតមែន
"ត្រូវហៅថាពូតូចណាចៅ "លោកជេកសាន់សែនសប្បាយចិត្តដែលបានជួបជុំជាមួយនឹងមនុស្សជាទីស្រលាញ់របស់គាត់ម្ដងទៀតបន្ទាប់ពីសាងកំហុសពីអតីតកាលដ៍យូកន្លងមក
"ប៉ុន្តែបើកើតមកគេប្រហែលជាតូចជាងចៅហើយអាយុតិចជាងជាងចៅទៀត"ជេមមី
"ព្រោះគេជាប្អូនប៉ារបស់ចៅនោះអីបែបនោះត្រូវហៅថាពូហើយ"អ្នកស្រីចនប្រាប់ទៅជេមមីទាំងលួចដៀងភ្នែកមើលមុខជុងហ្គុកឃើញថារាងក្រាសភ្លឹកៗអង្គុយស្ងៀមត្រឹមមិននិយាយអ្វីនោះទេ
"បាទពូតូច..ហិហិ..ប៉ាហ្ហា."ជេមមីក៏ក្រោកពីអង្គុយជិតអ្នកស្រីចនមករកប៉ារបស់គេ
"...."នាយក្រាសហាកដូចជាមិនបានឮនោះទេ
"ប៉ាប៉ា..."ជេមមីអន្រួននាយតិចៗ
"បាទ? បាទកូន"ជុងហ្គុក
"កូនសុំមកនៅទីនេះពីបីថ្ងៃមើលថែលោកយាយនឹងពូតូចបានទេកូនអត់រៀនផងណាមួយលោកតានៅទីនេះដែរ"ជេមមី
"ល្អហើយមកនៅទីនេះមួយរយ:ទៅជួយមើលថែលោកយាយចាំប៉ាប្រាប់អោយពូរ៉ាយយេនយកខោអាវមកអោយ"ជុងហ្គុកនាយក៏សូវចង់អោយជេមមីនៅផ្ទះអំឡុងពេលនាយកំពុងតែមានរឿងនឹងថេហ្យុងនោះទេនាយតែងតែយកជេមមីមកផ្ញើរម៉ាក់គេរាល់ថ្ងៃបើគេមកនៅជាមួយអ្នកស្រីមួយរយ:ក៏ល្អ
"យ៉េ..បាទអគុណប៉ា"ជេមមីទះដៃសប្បាយចិត្តដោយទឹកមុខលោកជេកសាន់ចេះតែសម្លឹងមកជុងហ្គុកទីបំផុតលោកក៏ហៅនាយ
"ជុងហ្គុកទៅក្រោយជាមួយប៉ា"ឮសម្ដីលោកជេកសាន់ហើយនាយក៏ក្រោកដើរទៅតាមគាតទៅខាងក្រោមសួនច្បារឯណោះ
YOU ARE READING
ស្នេហាអាត្មានិយម [Complete✅]
Fanfictionម៉ាហ្វៀផ្ដាច់ការឈ្មោះថាជុងហ្គុកឡាឌីហ្គាម្នាក់នេះនឹងធ្វើគ្រប់បែបយ៉ាងដើម្បីអោយបានគីមថេហ្យុងមកនៅក្នុងវង្វង់ដៃទោះត្រូវធ្វើរឿងអាត្មានិយមប៉ុណ្ណាក៏នាយព្រមដែរ " បងស្រលាញ់ថ្នាក់ថ្នមអូនណាស់គីមថេហ្យុងតែបើអូនធ្វើខុសមកលើបង..បងនឹងដាក់ទោសស្នេហ៍ទៅលើអូនហើយកុំសង្ឃឹមថ...