ភាគទី7ៈ លោកមិនសមរស់មានក្ដីសុខនឹងវានោះទេ អ្ហាយ!!

3.3K 253 26
                                    

ជាច្រើនថ្ងៃកន្លងផុតបន្តទៀតទំនាក់ទំនងថេហ្យុងនឹងដាណៃកាន់តែឃ្លាតឆ្ងាយនាយមិនសូវមកក្បែរថេហ្យុងទេហើយរាងតូចមានតែអន់ចិត្តរាល់ថ្ងៃបើថាទៅរករឿងដាណៃនាយមានតែគេចបែបនោះរាងតូចអម្បុកណាស់គេតែងតែមករកជុងហ្គុកដើម្បីលេងជាមួយជេមមីរហូត គិតថាជីវិតក្រោយរៀបការគេនឹងមានក្ដីសុខជាមួយនឹងដាណៃតែគ្រប់យ៉ាងវាផ្ទុយស្រឡះបើដឹងបែបនោះនៅជាសង្សារវិញល្អជាង

"ថេយ៍មិនដែលសង្ស័យទេមែនទេពេលដែលគេទុកអូនចោលរហូតបែបនោះ?"ជុងហ្គុកសួរទៅរាងតូចដែលគេកំពុងតែយោលអង្រឹងរបស់ជេមមី

"ដាណៃគេមិនមែនមនុស្សបែបនោះទេ ឮថាថ្មីៗនេះគាត់ទើបតែចូលធ្វើការទើបស្រ្តេសពេកទេដឹង?"
ថេហ្យុងធ្វើមុខស្រពោនតែនៅតែបន្តគិតអ្វីដែលល្អៗជានិច្ច

*ហេតុអីក៏គិតថាអាបារាំងអាចម៍សេះនោះល្អរហូត*ជុងហ្គុកលួចខឹងក្នុងចិត្តដែលថេហ្យុងចូលចិត្តសរសើរពីនាយបារាំងម្នាក់នោះរហូត ម្យ៉ាងទៀតអាចមើលដឹងថាមនុស្សដូចជាថេហ្យុងមិនដែលចេះនិយាយអាក្រក់ពីមនុស្សដែលគេស្រលាញ់នោះទេ

"បងក៏ធ្វើជំនួញច្រើនដែរតែគ្មានអីគួរអោយស្រ្តេសផង"ជុងហ្គុក

"មកពីបងធ្វើការយូមកហើយទើបបែបនោះ"ថេហ្យុង

"តែយ៉ាងណាពេលរៀបការដំបូងគេគួរតែផ្អែមល្ហែមនឹងអូន"ជុងហ្គុក

"ចាំមើលបន្តិចទៀតសិនទៅ"ថេហ្យុងនៅមិនយល់ពីដាណៃសោះតែគេនឹងរងចាំមើលថានាយកើតអីទើបមិនដូចមុនសោះកំពុងតែយោលអាល្អិតតូចជេមមីហេនសីុក៏ដើរចូលមកទាំងស្លៀកសម្លៀកបំពាក់ហាយសូសីុចសីុតាមចរឹករបស់នាង

"កូនគេងហើយមែនទេលោកប្ដី..ជុប៎.."ហេនសីុដើរមកកៀក.កជុងហ្គុកនឹងអោនមកថើបថ្ពាល់នាយឯជុងហ្គុកភ្ញាក់ព្រឺតនឹងកាវិការរបស់ហេនសីុថែមទាំងសម្លក់នាងទៀតផងតែខ្ជិលបញ្ចេញកាយវិកាមិនសមរម្យចំពោះ
មុខថេហ្យុង

"គេងហើយបងស្រី គេស្រួលណាស់មិនសួររកម៉ាក់សោះ"ថេហ្យុងតាំងចិត្តចង់ស្និតនឹងហេនសីុដែលជាបងថ្លៃដែរព្រោះនាងជាប្រពន្ធជុងហ្គុកទៅហើយ

ស្នេហាអាត្មានិយម [Complete✅]Where stories live. Discover now