មិនយូប៉ុន្មានឡានរបស់ជុងហ្គុកក៏មកឈប់នៅពីមុខ
វិឡាដ៍ធំរបស់លោកគីមដោយសារតែគាត់មិនសូវនៅទីនេះទើបសង់តែផ្ទះវិឡាមួយប៉ុណ្ណោះសម្រាប់អោយលៃណានៅព្រោះថានាងធ្វើជាតារានៅប្រទេសកូរ៉េក្រាក!!
"ចុះទៅកូន មោះ! អូន"ជុងហ្គុកក៏កាន់ដៃជេមមីអោយចុះមករួចនាយក៏ប្រញាប់ហុចដៃអោយរាងតូចចុះមកតាមក្រោយថេហ្យុងក៏ចុះពិតមែនតែគេនៅតែមិនកាន់ដៃនាយសោះ
ផាច់!
"ឆឺស!"ថេហ្យុងវាយបាតដៃនាយរួចក៏ចុះមកដោយ ខ្លួនឯង
"ផឹប! បងប្រាប់ហើយហាមរឹកឬរឹងទទឹងដាក់បងបើមិនអញ្ចឹងយប់នេះ ....10ទឹក "ជុងហ្គុកទាញថេហ្យុងមកអោបមួយទំហឹងនឹងវែកសក់អោយរាងតូចទាំងលួច
ខ្សិបតិចៗ"បងមានសិទ្ធអីមកគម្រាមខ្ញុំ?"ថេហ្យុង
"សិទ្ធជាប្ដី.."ជុងហ្គុកនិយាយម៉ាត់មកតែម្ដងធ្វើអោយថេហ្យុងឮហើយចង់ក្អួត
"ប្ដីប្ដួយស្អី"ថេហ្យុងលួចពោលចុងមាត់
"អូនថាមិច?"ជុងហ្គុក
"គ្មានអីទេ ទៅៗ.."ថេហ្យុង
"តោះ! ប៉ាប៉ានឹងពូថេយ៍លោកតាតូចហៅចូលក្នុង"ជេមមីរត់ចូលក្នុងមួយសារហើយក៏រត់ចេញមកវិញអាល្អិតបានហៅលោកគីមថាលោកតាតូចព្រោះគាត់ជាប្អូនប្រុសពៅអ្នកស្រីចននោះអី
"អូនតោះ!"នាយអោបចង្កេះរាងតូចស្អិតបណ្ដើរគ្នាចូលក្នុងហាកចង់បង្ហាញអោយលោកគីមឃើញថាគេនឹងរាងតូចមានទំនាក់ទំនងនឹងគ្នានាយមកនេះមិនមែនមកសុំការអនុញ្ញាត្តិទេតែគ្រាន់តែមកប្រាប់ជាដំណឹងដល់លោកគីមប៉ុណ្ណោះនាយមិនត្រូវការពាក្យសម្ដីឬយោបល់អ្វីថានាយសមគ្នាជាមួយថេហ្យុងឬអត់នោះទេមិនត្រូវការអ្នកណាមកកំណត់រឿងនាយបើទោះជាអ្នកស្រីចនឬលោកជេកសាន់ក៏មិនអាចនិយាយអីបានដែរ
សកម្មភាពជុងហ្គុកបណ្ដើរថេហ្យុងចូលទៅគ្រប់គ្នាតាមមើលឥតព្រិចឯអ្នកស្រីចនគាត់បានដឹងរួចទៅហើយគាត់ស្មានដឹងថាជុងហ្គុកផ្ដាច់ញាយកថេហ្យុងអោយបានតាំងពីយប់រាងតូចដើរបង្ហាញម៉ូឌមកម្លេះហើយកាលដែលជុងហ្គុកបញ្ជូនជេមមីទៅគេងជាមួយគាត់នៅយប់នោះហើយព្រឹកឡើងជុងហ្គុកបីថេហ្យុងចុះមកក្រោមគាត់ដឹងទៀតថាអង្ករក្លាយទៅជាបាយទៅហើយ
YOU ARE READING
ស្នេហាអាត្មានិយម [Complete✅]
Fanfictionម៉ាហ្វៀផ្ដាច់ការឈ្មោះថាជុងហ្គុកឡាឌីហ្គាម្នាក់នេះនឹងធ្វើគ្រប់បែបយ៉ាងដើម្បីអោយបានគីមថេហ្យុងមកនៅក្នុងវង្វង់ដៃទោះត្រូវធ្វើរឿងអាត្មានិយមប៉ុណ្ណាក៏នាយព្រមដែរ " បងស្រលាញ់ថ្នាក់ថ្នមអូនណាស់គីមថេហ្យុងតែបើអូនធ្វើខុសមកលើបង..បងនឹងដាក់ទោសស្នេហ៍ទៅលើអូនហើយកុំសង្ឃឹមថ...