"អួយ!តិញតិញហេតុអីក៏អូនកាចបែបនេះ អូនប្រែហើយ"ជុងហ្គុកយកក្រដាសមកជូតមុខនឹងនិយាយទាំងញញឹមញោះរាងតូច
"អុស៎..លោកស្គាល់ឈ្មោះខ្ញុំមកពីណា?"ថេហ្យុង
"មកពីបងជាប្ដីអូននឹងហើយ"ជុងហ្គុក
"ប្ដីប្ដួយស្អី ខ្ញុំហើយនឹងលោកដាច់គ្នាតាំងពីបួនឆ្នាំមុន"ថេហ្យុង
"តែបងមិនដាច់ជាមួយអូននោះទេ"ជុងហ្គុក
"លោកសម្អាងអី?"ថេហ្យុង
"សម្អាងកូន ឈូឈូគឺជាកូនរបស់ពួកយើងនាងជាឈាមរបស់បងអូនជាអ្នកពពោះពួកយើងនៅតែមានសម្ព័ន្ធភាពជាមួយគ្នា"ជុងហ្គុកឆ្លើយហីៗទាំងយកសាច់ទៅអាំងធ្វើមិនដឹង
"ខ្ញុំពពោះតែឯងបង្កើតគេតែមកតែឯងចំណែកឯប៉ារបស់ឈូឈូត្រឹមជាក្របីដែលគេបោះបង់ចោល
កណ្ដាលភគ៍ប៉ុណ្ណោះ"ថេហ្យុងចង់ដៀលជុងហ្គុកថាជាមនុស្សដែលល្ងង់ឆាប់ជឿគេដូចក្របីដែលគេអោយដើរចូលទៅជាប់ភគ៍ក៏ចូលដែរ"Mommyឈូឈូហ្ហា...ធ្ងន់ធ្ងរពេកហើយសម្ដីអូននេះ"ជុងហ្គុកយកដៃទៅច្បិចច្រមុះថេហ្យុងតិចៗ
" បើអញ្ចឹងយ៉ាងមិចតើក្អួតឈាមទេ? លែងខ្ញុំទៅ"ថេហ្យុងក្រវីក្បាលមិនអោយជុងហ្គុកប៉ះខ្លួននឹងអាំងសាច់ញាុំបន្ត
"កន្លងមកអូនប្រហែលជាពិបាកខ្លាំងហើយបងយល់ណាថេយ៍ប៉ុន្តែហេតុអីកាលមុនអូនមិនប្រាប់បងថាអូនមានទម្ងន់?បងមិនមែនបន្ទោសអូនទេតែអូនគួរអោយបងដឹងរឿងផងពួកយើងអាចនឹងងាយស្រួលដោះស្រាយជាងនេះកាលពីពេលនោះ"ជុងហ្គុកនាយនិយាយពិតបើដឹងថាថេហ្យុងមានទម្ងន់នាយក៏អាចតាំងសតិបានជាងនឹងពួកយើងច្បាស់ជាលើកហេតុផលមកនិយាយគ្នាបានយ៉ាងល្អមិនខាន មួយទៀតចុះបើនាយធ្វើដាក់ថេហ្យុងជ្រុលជាងនោះហើយបាត់បង់កូនមាន
វិប្បដិសារីគឺកាន់តែធ្ងន់ធ្ងរមិនខាន"លោកចេះស្ដាប់ទេ?លោកនៅពេលនោះមិនមែនជាមនុស្សទេ.សភាពរបស់លោកដូចជាមនុស្សឆ្កួតថ្នាក់ខ្ញុំប្រកែកក្ដែងៗថាបងយុនជាបងប្រុសខ្ញុំលោកមិនជឿ បើតាមចិត្តខ្ញុំខឹងខ្ញុំមិននិយាយស្រួលបួលជាមួយលោកបែបនេះទេតែគិតថាលោកធ្លាប់ឆ្កួតទើបមិនប្រកាន់"
ថេហ្យុងនិយាយត្រង់ដូចបន្ទាត់គ្មានវៀចបន្តិចសោះធ្វើអោយរាងក្រាសស្ពឹកមុខ
ESTÁS LEYENDO
ស្នេហាអាត្មានិយម [Complete✅]
Fanficម៉ាហ្វៀផ្ដាច់ការឈ្មោះថាជុងហ្គុកឡាឌីហ្គាម្នាក់នេះនឹងធ្វើគ្រប់បែបយ៉ាងដើម្បីអោយបានគីមថេហ្យុងមកនៅក្នុងវង្វង់ដៃទោះត្រូវធ្វើរឿងអាត្មានិយមប៉ុណ្ណាក៏នាយព្រមដែរ " បងស្រលាញ់ថ្នាក់ថ្នមអូនណាស់គីមថេហ្យុងតែបើអូនធ្វើខុសមកលើបង..បងនឹងដាក់ទោសស្នេហ៍ទៅលើអូនហើយកុំសង្ឃឹមថ...