មកដល់ក្នុងឡានវិញថេហ្យុងអោបដៃធ្វើមុខឡើងក្រញ៉ូវព្រោះតែជុងហ្គុកមិនថាអីអោយខ្លួនដែលតាំងចិត្តបំផ្លាញលុយនាយហើយបន្ថែមអោយទិញអោយច្រើនៗទៀតនាយជាម៉ាសីុនផលិតលុយហ្ហេ? ពិតជាគួរអោយខឹងមែន
"ចេញដំណើរទៅ aww? អូនហេតុអីក៏ធ្វើមុខក្រញ៉ូវឬក៏ទិញមិនទាន់គ្រប់"ជុងហ្គុកសួរទាំងទឹកមុខមិនដឹង ខ្យល់អីនាយពិតជាមិនដឹងពីគំនិតថេហ្យុងមែន
"ឆ្កួតហើយតើបងមិនគិតទេមែនទេថាខ្ញុំចាយលុយថ្នាក់នេះបន្តិចទៀតនឹងរលាយហិនហោចហើយ"ថេហ្យុង
"សឺត...អគុណដែលបារម្ភខ្លាចបងក្រតែមិនអីទេអូនអ្នកចាយទៅបងអ្នកខំរកលុយប្រហែលត្រូវពង្រីកមុខជំនួញបន្ថែមទៀតហើយ"នាយអោបរាងតូចនឹងថើបថ្ពាល់ទន់រលោងដែលក្រហមព្រោះកំពុងតែខឹងនោះទាំងញញឹមបានថេហ្យុងមកនៅជិតបែបនេះផ្លូវចិត្តគេគឺមានក្ដីសុខខ្លាំងបំផុតទោះបីជាលុយច្រើនប៉ុន្មានក៏មិនអាចធ្វើអោយនាយរីករាយស្មើរនឹងនៅក្បែររាងតូចដែរ
"មនុស្សអីល្ងង់ម្លេះខំរកលុយដើម្បីអ្នកដទៃមិនជាប់សាច់ឈាមចាយនោះ"ថេហ្យុងមិនបានរើទេនៅតែអោយនាយអោបដដែល
"មិនជាប់សាច់ឈាមតែបងកំពុងតែរកនឹកផ្ញើរសាច់ឈាមអោយអូនបង្កើតអោយមួយហើយ"ជុងហ្គុកចង់សំដៅទៅលើការមានកូននាយដឹងថារាងតូចអាចមានកូនបាន
"កុំសង្ឃឹមអូនមិនបង្កើតអោយនោះទេ"ថេហ្យុង
"ជុប៎..បងនឹងធ្វើអោយថេយ៍ស្រលាញ់បង"ជុងហ្គុក
"ធ្វើយ៉ាងមិច?"ថេហ្យុង
"មិនប្រាប់ទេតិចសុខៗលង់ស្នេហ៍បងចាំសារភាពផងណា"ជុងហ្គុកអោបរាងតូចនឹងសម្ដីសម្ដៅនាយទន់ភ្លន់ជាមួយរាងតូចអោបគេស្អិតដូចកូនក្មេង
"ឆឺស! .."ថេហ្យុងពេបមាត់ងាកមុខចេញហើយរាងក្រាសក៏អោបថែមទាំងផ្អែកក្បាលលើស្មាថេហ្យុងទៀតផង កាពិតពេលដែលជុងហ្គុកសារភាពថាស្រលាញ់កាលពីប៉ុន្មានឆ្នាំមុននោះគេក៏លែងមានអារម្មណ៍ទុកជុងហ្គុកជាបងប្រុសទៀតតែព្រោះតែខឹងនឹងជុងហ្គុកណាមួយចង់បំភ្លេចនៅអតីតកាលឈឺចាប់ដែលដាណៃផ្តល់អោយនោះថេហ្យុងក៏ត្រូវទៅរស់នៅតែម្នាក់ឯងអោយស្ងប់ស្ងាត់សិនគេមិនដែលផ្ដើមស្នេហាជាមួយអ្នកណានោះទេព្រោះតែរាងតូចជាមនុស្សដែលពូកែរៀងចាល ទើបតែពេលនេះគេនឹងពិសោធន៍
ជុងហ្គុកសិនរួចចាំបើកចិត្តស្រលាញ់នាយតាមក្រោយ មើលទៅទោះជុងហ្គុកផ្ដាច់ការពូកែបង្ខំតែនាយបានបង្ខំអោយខ្លួននៅក្បែរអោយនាយបានថ្នាក់ថ្នមថែគេទេតើ។
YOU ARE READING
ស្នេហាអាត្មានិយម [Complete✅]
Fanfictionម៉ាហ្វៀផ្ដាច់ការឈ្មោះថាជុងហ្គុកឡាឌីហ្គាម្នាក់នេះនឹងធ្វើគ្រប់បែបយ៉ាងដើម្បីអោយបានគីមថេហ្យុងមកនៅក្នុងវង្វង់ដៃទោះត្រូវធ្វើរឿងអាត្មានិយមប៉ុណ្ណាក៏នាយព្រមដែរ " បងស្រលាញ់ថ្នាក់ថ្នមអូនណាស់គីមថេហ្យុងតែបើអូនធ្វើខុសមកលើបង..បងនឹងដាក់ទោសស្នេហ៍ទៅលើអូនហើយកុំសង្ឃឹមថ...