ភាគទី47: លោកគ្មានសិទ្ធមកប៉ះខ្ញុំនោះទេ

3.1K 251 46
                                    

ក្រោយពីឈូឈូហុចស្កគ្រាប់អោយរួចជុងហ្គោក៏នៅតែងើយមើលមុខនាងភ្លឺសៗមិនបានទទួលយកនោះទេដោយឈូឈូហុចអោយយូពេកនាងតូចក៏អង្គុយផ្ទាល់នឹងជុងហ្គោនឹងនៅតែបន្តហុចអោយទាំងញញឹម

"នេះស្ករគ្រាប់ញាុំទៅខ្ញុំទិញមកពីប្រទេសស្វីសណាវាជាស្ករដែលឆ្ងាញ់ជាងគេបំផុត"ឈូឈូនិយាយយ៉ាងស្រទន់ទៅកាន់ជុងហ្គោ

"ហ្ហឹក!ទិញមកពីណា?វាឆ្ងាយហ្ហេស?"ជេមមីជូតទឹកភ្នែកនឹងទទួលយកមួយគ្រាប់សិនពេលឮថាគេថាទិញមកពីស្វីស

"វានៅស្រុកកំណើតរបស់ខ្ញុំ"ឈូឈូ

"អគុណ...បងប្រុសខ្ញុំចង់បានឡាន ហ្ហឹកៗ.."អគុណគេហើយជុងហ្គោក៏ងើយមើលមុខជុងហ្គុកយំបន្តរាងក្រាសក៏យកដៃរឹតទ្រូងព្រះអ្ហើយ បានស្រីស្អាតមកលួងហើយអោយស្ករគ្រាប់ហើយស្មានតែបាត់ទារឡាននៅតែដដែល

"ជុងហ្គោឈប់យំខ្មាស់គេណា នេះមើលទៅអូនជាកូនប្រុសគេស្រីគេមកផ្សារតែឯងគ្មានយំផង"ជុងហ្គុកអង្គុយចុះនឹងលើកជុងហ្គោអោយក្រោកមកពីដី

"Mommyរបស់ខ្ញុំទៅយកសោឡាននៅបន្ទប់ទឹកនោះគាត់អោយខ្ញុំនៅឈចាំតែខ្ញុំមិនយំទេ"ឈូឈូ

"ពូកែម្លេះកូនតុក្តាតូច..ពូគ្មានប្អូនពូកែបែបនោះសោះ"ជុងហ្គុកញ័បញ័រក្នុងទ្រូងចម្លែកនឹងយកដៃទៅប៉ះក្បាលឈូឈូស្រាលៗ កូនអ្នកណាអីក៏ពូកែម្លេះនិយាយច្រើនចេះដឹងដូចមនុស្សចាស់មិនខ្លាចមនុស្សប្លែកមុខទៀតទាំងដែលមើលទៅអាយុ3.4ឆ្នាំប៉ុណ្ណោះ

"អត់ទេជុងហ្គោក៏ពូកែដែរអម្បិញមិញខ្ញុំយំសម្ដែងទេបងប្រុស"អាល្អិតកំហូចឮជុងហ្គុកសរសើរអ្នកដទៃក៏ជូតទឹកភ្នែករួចតាំងខ្លួនជាអ្នកពូកែ

"ហិហិ..មានយំសម្ដែងទៀត"ជេមមីនៅឈក្បែរនោះសើចខឹសៗ

"ថូវហើយ អាបងក្មួយមកសើចអី"ជុងហ្គោជ្រួញចិញ្ចើមដាក់ជេមមីដោយជុងហ្គុកកំពុងតែសម្លឹងមើលមុខឈូឈូនោះក៏ភ្ញាក់ខ្លួននឹងក្រោកឈ

"សើចមិនបានមាត់របស់ខ្ញុំ ហិហិហាហា.."ជេមមីឌឺមកវិញ

"បងប្រុស! អ្ហា...អ្ហឹក!"ជុងហ្គោស្ទុះទៅអោបជើងជុងហ្គុកស្អិតតូចតុកកែនឹងយកដៃទៅទាញចង្កេះខោនាយ

ស្នេហាអាត្មានិយម [Complete✅]Where stories live. Discover now