ភាគទី35: ពិភពលោករបស់អូនពោពេញដោយការកុហក

2.6K 229 91
                                    


ជុងហ្គុកបើកឡានលឿនដូចហោះសំដៅទៅផ្ទះរបស់យុនហ្គីតែម្ដងតាមlocationដែលនាយភ្ជាប់ជាមួយនឹងទូរស័ព្ទដៃរបស់ថេហ្យុងជុងហ្គុកបើកទម្លុះខ្លោងទ្វាចូលតែម្ដងទោះបីជាកូនចៅយុនហ្គីណាមកហាមជុងហ្គុកបើកបំបុកដែរ

គ្រាំង!!

"..."ជុងហ្គុកបិទទ្វាមួយទំហឹងសឹងតែរបូតខ្ចៅនឹងដើរតាំងៗចូលទៅក្នុងភូមិគ្រិះផ្ទាល់របស់យុនហ្គីដែលគ្មានលោកកាងសូឬអ្នកណានៅនោះទេសភាពផ្ទះស្ងប់ស្ងាត់ នាយដើរសំដៅទៅបន្ទប់ជាន់ខាងក្រោមដែលឃើញក្នុងកាមេរ៉ានោះ

ក្រាក!!

"ហ្ហឹកៗ...."ថេហ្យុង

"អូនកុំយំអីស្ដាប់តាមបងពេលនេះកុំទៅក្បែរចនជុងហ្គុកទៀតអោយសោះ"យុនហ្គីអង្អែលក្បាលលួងលោមរាងតូចដោយជុងហ្គុកឈមើលពីក្រោយខ្នងទាំងកែវភ្នែកដូចសាតាន

ផាំង!!

"អ្ហាយ!! !"

"មិនអោយគេទៅនៅក្បែរយើងអញ្ចឹងអោយគេនៅក្បែរសាហាយដូចឯងមែនទេ? ដឹបៗ!! "ជុងហ្គុកបាញ់បញ្ឈិតមួយគ្រាប់រួចក៏ដើរទៅដាល់យុនហ្គីតែម្ដង

"ដឹប!! ដឹងត្រឹមថាចាប់ពីថ្ងៃនេះតទៅថេយ៍គេត្រូវនៅជាមួយយើង យើងមិនអោយគេទៅឯងនោះទេ ទោះឯងចង់គិតបែបណាក៏ដោយ"យុនហ្គីដាល់តបជុងហ្គុកនិងក្រោកឈស្រែកទាំងក្រវួចកអាវនាយ

"ឯងមានសិទ្ធអីថេហ្យុងគេជាប្រពន្ធរបស់យើង អាសាហាយ យើងនឹងខ្វេះគ្រាប់ភ្នែកឯងចេញព្រោះថាភ្នែករបស់ឯងមើលឃើញហើយថេហ្យុងថារបស់យើងតែឯងខំប្រឹងដណ្ដឹម"ជុងហ្គុកពេលនេះគ្មានសតិនោះទេព្រោះតែការខឹងប្រចណ្ឌជ្រុលហួសហេតុមិនអាចគ្របគ្រងខ្លួនឯងបាននាយក៏ទាញកាំភ្លើងតម្រង់មកក្បាលយុនហ្គីបម្រុងនឹងផ្ដាច់ជីវិត

"កុំណា..ហ្ហឹកៗ..ជុងហ្គុកបងឆេវឆាវហួសហេតុពេកហើយ"ថេហ្យុងក៏ស្ទុះមកឈបាំងបងប្រុសរបស់គេ

"អូនមកនេះ!...យ៉ាងមិចការពារអាសាហាយនោះខ្លាំងណាស់មែនទេស្រលាញ់វាខ្លាំងហ្ហេ?"ជុងហ្គុកទាញដៃរាងតូចស្ទើរតែរបូតដៃអោយមកក្បែរខ្លួននាយ

ស្នេហាអាត្មានិយម [Complete✅]Donde viven las historias. Descúbrelo ahora