ភាគទី32: ចុះបងមានអ្វីបកស្រាយទេ?

2.5K 238 85
                                    

ឃើញបែបនេះថេហ្យុងមានអារម្មណ៍ប្រចណ្ឌតែម្ដងប៉ុន្តែគេមិនបានចូលទៅរកជុងហ្គុកនោះទេព្រោះគេជាតារាហើយក្នុងហាងមានមនុស្សច្រើនមិនចង់រញ៉ែរញ៉ៃនោះទេរាងតូចមើលទៅពួកគេទាំងកែវភ្នែកសម្លក់រួចក៏កៀកដៃជីមីនចេញទៅបាត់គេចង់ទៅញាុំអាហារបន្តិចនិងអាងទៅធ្វើការងារព្រោះថាថេហ្យុងបានចំណាយពេលមួយព្រឹកហើយ...

"ឯងមិនអីទេមែនទេថេយ៍.."មកដល់ហាងអាហារជីមីនក៏សួរទៅរាងតូច

"មិនអីទេជួនកាលពួកគេអាចជួបគ្នាដោយចៃដន្យក៏ថាបាន ព្រូស!! "ថេហ្យុងមាត់ឆ្លើយថាមិនអីតែក្នុងចិត្តគឺកំពុងតែខឹងខ្លាំងបំផុតគេទម្លាក់កាបូបរបស់គេមួយទំហឹងធ្វើអោយកាម៉េរាបង្កប់តូចមួយដែលនៅស្លាក់កាបូបរបស់គេវាលោតសញ្ញារបញ្ជាក់វាខូចអ្វីម្យ៉ាងហើយពេលដែលរាងតូចបោកខ្លាំងបែបនោះប៉ុន្តែ
ថេហ្យុងគេមិនបានចាប់អារម្មណ៍អ្វីនោះទេ។

#Skip

ក្រលែកមកមើលជុងហ្គុកវិញនាយកំពុងតែនៅក្នុងក្រុមហ៊ុនផលិតស្បែកជើងរបស់នាយដើម្បីមកដោះស្រាយស្បែកឆៅដែលដឹកហើយខូចខាតនោះ ដោយសារតែកង្វល់ចិត្តរឿងថេហ្យុងពេកនាយមិនសូវបានខ្វល់អ្វីនោះទេមានតែត្រៀមកម្មង់ស្បែកឆៅបន្ថែមមកទៀត ហើយរឿងយុនហ្គីនាយគុំចាំសរុបតែម្ដងចាំមើលចុះ..ពេលធ្វើការរួចបន្តិចជុងហ្គុកក៏មកកាមេរ៉ាដែលនាយបានដាក់តាមខ្លួនរាងតូចពេលបើកមកនាយមិនបានឃើញអ្វីនោះទេព្រោះតែភ្លេចចុចសញ្ញារបើកកាមេរ៉ា

"ឆ្កួតយ៍នេះ..ផាំង!! ."ជុងហ្គុកវាយតុមួយទំហឹងទាំងខឹងនាយកាន់តែឆេវឆាវហើយពេលនេះអារម្មណ៍មិននៅមូលក្នុងខ្លួនក្នុងចិត្តភ័យខ្លាចឈឺឡើងព្រមគ្នាខឹងក៏ខឹងពិបាកក្នុងការនិយាយខ្លាំងណាស់ថានាយកើតអ្វីប្រហែលមកពីនាយស្រលាញ់ថេហ្យុងខ្លាំងហួសហេតុពេកទើបបែបនេះ

គ្រឺង!! ពេលនោះសារមួយក៏បានលោតឡើងធ្វើអោយជុងហ្គុកប្រញាប់បើកមើលយ៉ាងលឿនខ្លាំងបំផុតព្រោះនាយស្មានតែជាសាររបស់រាងតូចប៉ុន្តែវាខុសពីការគិតនោះជាសាររបស់លៃណាសោះ

«អគុណបងជុងសម្រាប់ការកំដរលៃណាដើរshopping ថ្ងៃក្រោយជួបគ្នាទៀត»នោះជាសារដែលលៃណានាងផ្ញើរមកមែនហើយពេលដែលជុងហ្គុកនាយទៅផឹកស្រាក្នុងក្លឹបយប់មិញនាយបានឃើញលៃណាដើរមករកនាយលៃណាពិតជារញ៉ែរញ៉ែខ្លាំងណាស់នាងមកចង់បញ្ច្រក់ស្រានាយផងអីផង ថែមទាំងកៀកដៃជុងហ្គុកអោយជូននាងដើរshoppingទៀតផងដោយនិយាយថានាងទិញសម្រាប់ថ្ងៃខួបកំណើតនាងដោយកំពុងតែមិនមានអារម្មណ៍ក្នុងខ្លួនផងជុងហ្គុកចេះតែដើរៗតាមនាងទៅ។

ស្នេហាអាត្មានិយម [Complete✅]Donde viven las historias. Descúbrelo ahora