ឮថាទាក់ទងនឹងថេហ្យុងជុងហ្គុកសួរយ៉ាងញាប់មាត់តើមានរឿងអីទៅរាងក្រាសមើលមុខហីជីបែបអន្ទះសារចង់ដឹងចម្លើយបំផុត
"គឺ..."នាងបម្រុងនឹងនិយាយហើយតែជុងហ្គុកក៏ឃាត់សិនព្រោះជេមមីកំពុងតែមើលមុខនាងភ្លឺសៗ
"នាងក្រោកមកនេះមក...ជេមមីកូននៅទីនេះហើយណា"ជុងហ្គុក
"បាទប៉ា"ជេមមីងក់ក្បាលតិចៗ
"មកខាងនេះ"ជុងហ្គុកបានអោយនាងដើរមកតាមខ្លួនទៅឆ្ងាយពីតុបន្តិចដើម្បីកុំអោយជេមមីបានឮឯហីជីនាងញញឹមចុងមាត់រហូត
"តើមានរឿងអី?"ជុងហ្គុក
"នេះខ្ញុំមិនបកស្រាយទេតែលោកស្ដាប់សម្លេងនេះខ្លួនឯងទៅ"ហីជីបើកសម្លេងដែលនាងថតបាននោះរួចក៏ហុចអោយជុងហ្គុកស្ដាប់រាងក្រាសយកមកស្ដាប់យ៉ាងយកចិត្តទុកដាក់
«កូននិយាយមក»អ្នកស្រីគីម
«ក៏..កូនចាក់ចុចគាត់តែបន្តិចប៉ុណ្ណោះ ថាគីមថេហ្យុងមានសាហាយទាំងដែលការពិតប្រុសម្នាក់នោះជាគូដណ្ដឹងផាកជីមីនកូនប្រុសអតីតលោកជំទាវធ្លាក់ខ្លួននោះអី ហើយបងជុងក៏បកមកផ្ដល់ឱកាសអោយខ្ញុំវិញ»លៃណា
«ប្រយ័តន្នតែគេដឹងកាពិតកូនត្រូវធ្ងន់ទៀត»អ្នកស្រីគីម
«ទោះយ៉ាងណាក៏ធ្វើអោយគីមថេហ្យុងឈឺដែរ តែលើកនេះវាសម្រេចហើយបងជុងនិងក្លាយជារបស់កូនម្នាក់គត់»លៃណា
សម្លេងនៅក្នុងទូរស័ព្ទមានវិនាទីខ្លីតែអាចធ្វើអោយ
កំហឹងជុងហ្គុកកើនឡើងសឹងតែ100អង្សារនាយក្ដាប់ដៃដោយការខឹងនឹងខុសព្រមគ្នាដែលទៅយកសម្ដីលៃណាមកគិតច្រើនប៉ុន្តែជុងហ្គុកមិនមានអារម្មណ៍ថាសោកស្ដាយទាំងស្រុងនោះទេព្រោះនាយមិនជឿនាងនិយាយ100ភាគរយតាំងពីដើមនាយជឿអ្វីដែលសង្កេតលើថេហ្យុងច្រើនជាង ប៉ុន្តែយ៉ាងណានាយក៏ខុស ខុសដែលអនុញ្ញាតិអោយអ្នកដទៃមកបង្កររឿងអោយជីវិតនាយនឹងថេហ្យុងរញ៉ែរញ៉ៃបែបនេះ"អគុណនាងហើយ បើចង់បានគុណអ្វីមករកយើងចាំយើងជួយនាង...ឬចង់ក្លាយជាតារាវិញ?"ជុងហ្គុកសួរទៅហីជី
CZYTASZ
ស្នេហាអាត្មានិយម [Complete✅]
Fanfictionម៉ាហ្វៀផ្ដាច់ការឈ្មោះថាជុងហ្គុកឡាឌីហ្គាម្នាក់នេះនឹងធ្វើគ្រប់បែបយ៉ាងដើម្បីអោយបានគីមថេហ្យុងមកនៅក្នុងវង្វង់ដៃទោះត្រូវធ្វើរឿងអាត្មានិយមប៉ុណ្ណាក៏នាយព្រមដែរ " បងស្រលាញ់ថ្នាក់ថ្នមអូនណាស់គីមថេហ្យុងតែបើអូនធ្វើខុសមកលើបង..បងនឹងដាក់ទោសស្នេហ៍ទៅលើអូនហើយកុំសង្ឃឹមថ...