មែនហើយកាលដែលលៃណាមករកនាយនោះគឺនាងមកនិយាយពីរឿងរាវថេហ្យុងប្រាប់ជុងហ្គុកទាំងអស់នាងបន្ថែមបន្ថយនិងនិយាយបំភ្លើសលើសពីអ្វីដែលនាយឃើញទៅទៀត
ត្រឡប់ទៅកាលពីល្ងាចមិញ
ដោយឃើញនាងមកជុងហ្គុកក៏ពាក់មុខយក្សដាក់ព្រោះថានាយសែនស្អប់លៃណាជាខ្លាំងស្អប់មិនសូម្បីតែឃើញមុខនាងផង"មកធ្វើអី?ចេញទៅវិញទៅ"ជុងហ្គុកមោះសម្ដីទៅកាន់នាង
"បងជុងហ្ហា..នេះលៃណាមកមិនទាន់បានប៉ុន្មានផងក៏ដេញហើយមែនទេ?"លៃណា
"មែនហើយព្រោះយើងមិនចង់ឃើញមុខនាង"ជុងហ្គុក
"អញ្ចឹងបងចង់ឃើញរូបថេហ្យុងអោយមនុស្សប្រុសផ្សេងប៉ះរាងកាយគេមែនទេ? អូ..មិនមែនប៉ះទេគេដោះអាវគ្នានៅក្នុងបន្ទប់ទឹកនោះតើគេធ្វើអ្វីទៅ"លៃណាក៏មកអង្គុយជិតរាងក្រាសនឹងនិយាយបែបឌឺដង
"នាងនិយាយអី?ចង់មកបង្ខូចឈ្មោះប្រពន្ធយើងអីទៀតហើយយើងប្រមាននាងលើកមុនគ្រាន់តែនាងត្រូវប៉ុណ្ណឹងម្ដងនេះនាងនឹងស្លាប់មិនខានទេ"ជុងហ្គុក
"លៃណាសុខចិត្តក៏ស្លាប់ក៏មិនចង់អោយបងជាប់ឈ្មោះជាក្របីត្រូវគីមថេហ្យុងពាក់ស្នែងអោយដែរ"លៃណា
"នាងកំពុងតែសំដៅលើអ្វី? ឯណាភសត្តុតាង"ជុងហ្គុក
"នេះមើលទៅខ្ញុំមិនចេះតែនិយាយនោះទេ"លៃណាក៏បើករូបថតមកអោយជុងហ្គុកមើលរាងក្រាសកញ្ឆក់មកមើលទាំងញ័រតត្រឺតពិតណាស់ក្នុងរូបនោះគឺជារូបភាពថេហ្យុងឈនៅក្បែរកន្លែងលាងដៃបែរមុខទៅយកយុនហ្គីដោយនាយនៅអោបរាងតូចថែមទាំងដៃម្ខាងយុនហ្គីគឺចាប់សំយ៉េសស្មាថេហ្យុងទៀតផង
"នេះ..នេះ?"ជុងហ្គុកញ័របបូរមាត់ដោយបេះដូងនាយក៏លោតកន្ទ្រាក់មួយចង្វាក់ៗគឺវាឈឺអួលតែម្ដង
"បងឃើញទេ? ហឹសៗខ្ញុំបានឃើញថេហ្យុងកំពុងតែនៅជាមួយប្រុសម្នាក់ក្នុងរូបនេះចៃដន្យពេលគេនៅហាងអាហារ ហើយក៏ចង់អោយបងឃើញដែរ"លៃណា
"..."ជុងហ្គុកនៅស្ងៀមសញ្ជឹងគិតនៅថ្ងៃដែលថេហ្យុងបានមកផ្ទះយប់ព្រលប់ហើយគេថែមទាំងហើមភ្នែករួចការវិការថេហ្យុងគឺប្លែកៗដាក់នាយ ពេលនាយកំពុងតែមានបញ្ហារទំនិញមិនឃើញរាងតូចមកសួរនាំឬបារម្ភមិនឃើញថេហ្យុងខ្វល់ថានាយបានញាុំអ្វីឬនៅ ?គ្រប់យ៉ាងទទេរស្អាតពីគីមថេហ្យុងចាប់ពីថ្ងៃនោះមក...
YOU ARE READING
ស្នេហាអាត្មានិយម [Complete✅]
Fanfictionម៉ាហ្វៀផ្ដាច់ការឈ្មោះថាជុងហ្គុកឡាឌីហ្គាម្នាក់នេះនឹងធ្វើគ្រប់បែបយ៉ាងដើម្បីអោយបានគីមថេហ្យុងមកនៅក្នុងវង្វង់ដៃទោះត្រូវធ្វើរឿងអាត្មានិយមប៉ុណ្ណាក៏នាយព្រមដែរ " បងស្រលាញ់ថ្នាក់ថ្នមអូនណាស់គីមថេហ្យុងតែបើអូនធ្វើខុសមកលើបង..បងនឹងដាក់ទោសស្នេហ៍ទៅលើអូនហើយកុំសង្ឃឹមថ...