ភាគទី16: មនុស្សជ្រៀតជ្រែត

2.6K 202 31
                                    

ជេមមីដែលធ្លាប់តែហួងហែងប៉ារបស់គេមិនអោយស្រីណាមកចូលក្បែរមិនចង់អោយប៉ាគេមានម៉ាក់ថ្មីសោះតែពេលដំបូងគេហាករីករាយដែលដឹងថាថេហ្យុងជាពូថេយ៍មនុស្សដែលនៅក្នុងរូបថតដែលប៉ាគេតែងតែនឹកនោះប៉ុន្តែតាំងពីថ្ងៃមកពីពិធីជួបជុំញាុំអាហារលើកនោះជេមមីរាងប្លែកមិនសូវជានិយាយជាមួយជុងហ្គុកឬ
ថេហ្យុងនោះទេ

ពេលព្រឹកថ្ងៃថ្មីនេះរាងតូចក៏ក្រោកមុនជុងហ្គុកនឹងចុះជណ្ដើរមកឃើញថាជេមមីកំពុងតែលេងឡានតែម្នាក់ឯងថ្ងៃនេះថ្ងៃអាទិត្យគេមិនទៅរៀននោះទេ

"ហ្ហឹមៗ...អាមួយនេះសុំជិះជាមួយឯងដែរ"ជេមមីអង្គុយលេងនឹងនិយាយតែម្នាក់ឯងដោយមានអង្គរក្សនៅឈក្បែរៗនោះចាំតាមមើលជេមមី

"ជេមមីលេងអីនឹងកូន"ថេហ្យុងមកអង្គុយជិតនឹងសួរទាំងយកដៃអង្អែលក្បាល

"កុំប៉ះក្បាលខ្ញុំក្រៅពីប៉ាអ្នកដទៃមិនអាចប៉ះបានទេ"
ជេមមីក្រលាស់ក្បាលចេញពីការប៉ះរបស់ថេហ្យុង

"អញ្ចឹងហ្ហេ?អំណាចម្លេះ"ថេហ្យុងតែងតែឮពាក្យបែបនេះពីជេមមី

"ខ្ញុំកាត់តាមប៉ា"ជេមមី

"តែប៉ារបស់ជេមមីពូអាចប៉ះក្បាលបានអូ..អត់ទេប៉ះត្រង់ណាក៏បានដែរ"ថេហ្យុង

"ពូកុហកប៉ាមិនអាចអោយអ្នកណាប៉ះខ្លួនគាត់បានទេ"ជេមមី

"កំពុងធ្វើអីនឹង"ពេលនោះជុងហ្គុកក៏ដើរចុះមកនឹងប៉ះក្បាលរាងតូចថ្នមៗ

"កំពុងតែលេងជាមួយជេមមីសប្បាយណាស់ណា "ឃើញថាជេមមីដូចជាមានរឿងអ្វីម្យ៉ាងដែលខឹងគេ
ថេហ្យុងក៏ចាប់ផ្ដើមញោះ

"ខ្ញុំមិនលេងជាមួយពូទេកុំចេះតែថា"ជេមមីប្រមូលរបស់របរមកដាក់ក្នុងឡានបញ្ជារដ៍ធំរបស់គេដែលនោះអាចជិះដោយអង្គរក្សជុងហ្គុកអ្នកចុចតេឡេបញ្ជារបាន

"ជេមមីហេតុអីនិយាយបែបនេះហ្ហា!"ជុងហ្គុកប៉ុន្មានសប្ដាហ៍នេះនាយមិនដែលឮជេមមីនិយាយរកថេហ្យុងទេបែបនេះនាយមិនដែលឮសម្ដីនេះស្មានថាដូចកាលរាងតូចមកដំបូងតើ

"គាត់កុហកប៉ាថាលេងជាមួយខ្ញុំដើម្បីអោយប៉ាបន្ទោសខ្ញុំគាត់មានគំនិតអាក្រក់ បន្តិចប៉ានឹងដឹងហើយថាគាត់ស្រលាញ់តែលុយប៉ាប៉ុណ្ណោះ"ជេមមីហាកអន់ចិត្តនឹងប៉ារបស់ខ្លួនទើបងើបដើរទៅបាត់

ស្នេហាអាត្មានិយម [Complete✅]Where stories live. Discover now