ក្រោយពីឮជុងហ្គុកឆ្លើយហើយកូនចៅនាយធ្វើមុខបែបមានពិរុទ្ធសង្ស័យថាចៅហ្វាយធ្វើអីប្លែកបានត្រឹមតែមើលមុខគ្នាតែមិនហ៊ានសួរ
"អ្ហឹមហ្ហឹម..ហើយពួកឯងមានការអី?"ជុងហ្គុកក៏ក្រហឹមបន្តិចនឹងសួរទៅកូនចៅ
"គឺថាស្បែកឆៅរបស់យើងនឹងមកដល់នៅពេលយប់3ថ្ងៃទៀតចៅហ្វាយ"រ៉ាយយេន
"អ្ហឹម..ចាំយប់យើងចុះទៅមើល ពួកឯងចេញទៅចុះ"ជុងហ្គុក
"ចៅហ្វាយប្រាកដហើយមែនទេថាគ្មានរឿងអី?"ខូឌី
"ឯងកំពុងតែដាក់ការសង្ស័យមកយើងឬយើងជាជនល្មើស?"ជុងហ្គុក
"អត់ទេបាទ តោះ! អារ៉ាយយេន"ពេលនោះជំនិតទាំងពីក៏នាំគ្នាចេញទៅដោយអាល្អិតជេមមីប្រញាប់រត់មកវិញមកយកទឹកដោះគោរបស់គេទុកដោយថេហ្យុងក៏មកជួយតែម្ដងទៅព្រោះជេមមីចចេសចង់មកយកខ្លួនឯង
"កូន..កូនមកវិញធ្វើអី?"ជុងហ្គុក
"មកយកទឹកដោះណាប៉ា"ជេមមីនិយាយទាំងយកយួរទឹកដោះគោមកដាក់នៅលើដៃអង្គរក្ស
"នេះពូអង្គរក្ស "គេលើកដើម្បីអោយអងរ្សជញ្ជូនទៅថែមទាំងរាប់ចំនួនយួរទៀតផងទីបំផុតវាក៏បានបាត់មួយយួរ
"aww? បាត់មួយយួហើយមានតែ12ទេពូថេយ៍.."ជេមមីធ្វើភ្នែកឡង់ៗនឹងសួរទៅរាងតូច
"ហ្ហាក..បាត់ទៅណាទៅ"ថេហ្យុងក៏មកជួយរាប់ឃើញ12ពិតមែនឯជុងហ្គុកកំពុងតែធ្វើភ្នែកឡិងឡង់ៗរំពេចនោះទាំងជេមមីនឹងថេហ្យុងក៏ដាក់ភ្នែកសម្លឹងទៅនាយ
"មើលអី?ជេមមីហេតុអីមើលមុខប៉ា?"ជុងហ្គុក
"ប៉ានៅទីនេះតែម្នាក់ឯងវាបាត់បែបនេះជាស្នាដៃប៉ា
ច្បាស់ណាស់ ប៉ាញាុំវាប៉ុន្តែប៉ាចេះញាុំទឹកគោចេក
ដែរហ្ហេ?"ជេមមីមិនមែនគម្រិះអីទេគ្រាន់តែឆ្ងល់ប៉ុណ្ណោះ"កុំចេះតែថា..ប៉ាមិនបានញាុំទេ "ជុងហ្គុក
"ហើយចុះសម្បកនៅក្រោយខ្នងបងនោះ"ថេហ្យុងលួចសើចតិចៗគេបានដឹងច្បាស់ថាជុងហ្គុកចូលចិត្តទឹកដោះគោនោះ
"គឺអាខូឌីនឹងរ៉ាយយេនវាទើបតែទៅអម្បិញទេឬកូនមិនឃើញ"ជុងហ្គុកប្រកែកញាប់មាត់នាយស្មានតែជេមមីមិនដឹងពីចំនួនព្រោះវាច្រើនតែតាមពិតចាំច្បាស់ជាងថ្ងៃទៅទៀត
YOU ARE READING
ស្នេហាអាត្មានិយម [Complete✅]
Fanfictionម៉ាហ្វៀផ្ដាច់ការឈ្មោះថាជុងហ្គុកឡាឌីហ្គាម្នាក់នេះនឹងធ្វើគ្រប់បែបយ៉ាងដើម្បីអោយបានគីមថេហ្យុងមកនៅក្នុងវង្វង់ដៃទោះត្រូវធ្វើរឿងអាត្មានិយមប៉ុណ្ណាក៏នាយព្រមដែរ " បងស្រលាញ់ថ្នាក់ថ្នមអូនណាស់គីមថេហ្យុងតែបើអូនធ្វើខុសមកលើបង..បងនឹងដាក់ទោសស្នេហ៍ទៅលើអូនហើយកុំសង្ឃឹមថ...