ភាគទី8: ការចាកចេញ

3.5K 249 31
                                    

   

ដាណៃនិងអីុលីបានដេកនៅក្នុងថ្លុកឈាមដោយស្នាដៃរាងតូចនឹងមានកូនចៅជុងហ្គុកជាច្រើននាំគ្នាមកបំបាត់ភស្តុតាងអស់ ហើយថេហ្យុងកំពុងតែយំជាខ្លាំងមិនមែនយំព្រោះស្ដាយដែលគេបាញ់ដាណៃតែយំព្រោះតែឈឺចិត្តច្រើនជាងឃើញថេហ្យុងគេគួរអោយស្រលាញ់សម្ដីទន់ភ្លន់បែបនោះមែនតែជាមនុស្សដែលចិត្តដាច់បំផុតគេគ្មានភាពលើកលែកឬមានឱកាសសម្រាប់មនុស្សដែលក្បត់បោកប្រាស់គេនោះទេ

"ហ្ហឹកៗ...អ្ហឹកហ្ហឹក...តើខ្ញុំធ្វើអីខុសទៅទើបគេបោកប្រាស់កុហកខ្ញុំបងជេយ៍ខេ"ថេហ្យុងយំយ៉ាងខ្លាំងជាលើកដំបូងនៅចំពោះមុខជុងហ្គុក

"អូនមិនបានខុសនោះទេ ពួកគេទេដែលខុសមកលើអូនហើយក៏សមហើយដែលគេទទួលបែបនោះ"ជុងហ្គុកក៏អោបលោងលោមថេហ្យុង

"ហ្ហឹកៗ...ថេយ៍ខុសដែលជឿជាក់លើគេខ្លួនឯង"ថេហ្យុង

"មិនអីទេគ្រប់យ៉ាងនឹងល្អឡើងវិញណាបងនៅក្បែរចាំផ្ដល់កម្លាំងចិត្តអោយអូនគ្រប់ពេល តោះ! ទៅវិញជូតទឹកភ្នែកទៅ"ជុងហ្គុកឃើញថេហ្យុងនាយកាន់តែខឹងនឹងដាណៃមនុស្សដូចថេហ្យុងមិនងាយយំទេតែក្នុងចិត្តគេឈឺណាស់ហើយទើបយំថ្នាក់នេះ ទទួលស្គាល់ថានាយអាត្មានិយមចង់បំបែកបំបាក់ថេហ្យុងតែព្រោះតែគេបានឃើញទង្វើរមិនល្អរបស់ដាណៃផងទើបសម្រេចចិត្តធ្វើរឿងនោះដើម្បីអោយកាពិតត្រូវលាតត្រដាងអោយ
ថេហ្យុងឃើញ ជុងហ្គុកបានសើុបដឹងតាំងពីដំបូងថាដាណៃក្បត់ថេហ្យុងតែបើនាយប្រាប់រាងតូចមុខជាមានឈ្មោះជាមេនាំភ្លើងរបស់គ្រួសារគេមិនខាន

អញ្ចឹងហើយសុខចិត្តធ្វើរឿងអាក្រក់នៅពីក្រោយខ្នងថេហ្យុងបើកត្រដាងកាពិតអោយឃើញឯកឯងហើយក៏ដូចជាជួយបញ្ជៀសថេហ្យុងអោយគេចផុតពីមនុស្សបោកប្រាស់ដូចដាណៃផងនាយមិនស្មានសោះថាដាណៃមកបោកថេហ្យុងបែបនេះ ណាមួយចិត្តរបស់
ជុងហ្គុកគឺអាត្មានិយមឃោឃៅអញ្ចឹងតាំងពីដើមព្រោះតែនាយស្រលាញ់ងប់ទៅលើរាងតូចខ្លាំង។

   នាំមកដល់លើឡានថេហ្យុងនៅមិនព្រមបាត់យំនោះទេគេអង្គុយយំរហូតដល់គេងលក់នៅលើស្មារបស់ជុងហ្គុកដោយស្ងៀមស្ងាត់ព្រោះតែហត់ចិត្តអស់កម្លាំងស្លុតចិត្តនៅរឿងដែលទើបតែជួបមុននេះ

ស្នេហាអាត្មានិយម [Complete✅]Where stories live. Discover now