រាងតូចត្រូវបានជេមមីទាក់ជើងអោយដួលទៅមុខគេស្រែកបន្តិចបែបភ័យតែសំណាងដែលជុងហ្គុកនាយក៏ទប់រាងតូចទាន់កំអីថេហ្យុងអាចនឹងទាក់ជើងដួលខ្មាស់គេបាត់ទៅហើយ
"អួយ..."ថេហ្យុងភ័យអស់ព្រោះឈិតដួលផ្កាប់មុខនៅលើវេទកា
"មិនអីទេមែនទេ?"ជុងហ្គុកសួរទៅរាងតូចតិចៗទំនាក់ទំនងរវាងនាយនឹងថេហ្យុងមិនត្រូវបានអោយអ្នកណាដឹងនោះទេ
"បាទ..."ថេហ្យុងឆ្លើយរួចក៏ឈត្រង់រៀបរឹកវិញនៅក្នុងសាលគឺស្ងាត់ស្ងៀមរងចាំថេហ្យុងរៀបករួចក៏ចាប់ផ្ដើមថតបន្ត ឯកែវភ្នែករាងក្រាសចេះដៀងសម្លឹងមើលជេមមីរហូតព្រោះនាយបានឃើញថាជេមមីព្យាយាមទាក់ជើងថេហ្យុង ឯលៃណាឃើញផែនការណ៍មិនបានសម្រេចនាងក៏លួចក្ដាប់ដៃខឹងសង្ឃឹមថាជុងហ្គុកមិនចាប់អារម្មណ៍ដឹងនឹងចម្រិតសួរជេមមីទៅចុះ
កម្មវិធីក៏ចាប់ផ្ដើមដោយរលូនមានការថតរូបជុំគ្នាពិសេសរវាងថេហ្យុងនឹងលៃណារាងតូចមិននិយាយរកនាងមួយម៉ាត់នោះទេព្រោះគេចាំបាច់ទាមទារចង់អោយលៃណាឬអ្នកស្រីគីមស្រលាញ់ខ្លួនដូចមុនពេលនេះអាចថាចូលលក្ខណៈស្អប់មិននិយាយរកតែម្ដង តាំងពីរាងតូចត្រូវដាណៃក្បត់ចិត្តពួកគាត់តែងតែសើចចម្អក
មកគេរហូតបង្ករជាភ្លើងកំហឹងខឹងស្អប់ដែលរាងតូចមិននិយាយរកពួកគេអស់ជាច្រើនឆ្នាំមកហើយ.....#at home
ពេបចប់កម្មវិធីទឹកមុខជុងហ្គុកគឺនឹងធឹងដោយជេមមីនៅអង្គុយក្បែររាងក្រាសម្ខាងឯថេហ្យុងក៏អង្គុយម្ខាងទៀតទាំងស្ងៀមស្ងាត់ជេមមីក៏ងាកទៅមើលទេសភាពខាងក្រៅមិនខ្ចីនិយាយរកអ្នកណាចរឹកគេមិនខុសពីជុងហ្គុកនោះទេមុខមាំពូកែចចេសដូចគ្នា ទីបំផុតឡានក៏ឈប់នៅផ្ទះព្រោះវាមកដល់ហើយ...
"ចុះមកនេះ!..ប្រាប់ប៉ាមកមុននឹងកូនធ្វើបែបនោះធ្វើអី?"ជុងហ្គុកចុះមុនឹងទាញដៃកូនប្រុសចុះមករួចក៏សួរ
"កូនធ្វើអី? ខ្ញុំគ្មានបានធ្វើអីបន្តិចនោះទេ"ជេមមីតបទៅវិញទាំងស្មារតីនឹងធឹង
"នៅមិនដឹងមែនទេកូនទៅទាក់ពូថេយ៍ក្នុងកម្មវិធីធ្វើបែបនោះធ្វើអី?បើអ្នកផ្សេងគេមើលមកគេគិតថាកូនគ្មានអ្នកប្រដៅនោះទេ"ជុងហ្គុកសែនខឹងម៉ួម៉ាវជាខ្លាំង
VOUS LISEZ
ស្នេហាអាត្មានិយម [Complete✅]
Fanfictionម៉ាហ្វៀផ្ដាច់ការឈ្មោះថាជុងហ្គុកឡាឌីហ្គាម្នាក់នេះនឹងធ្វើគ្រប់បែបយ៉ាងដើម្បីអោយបានគីមថេហ្យុងមកនៅក្នុងវង្វង់ដៃទោះត្រូវធ្វើរឿងអាត្មានិយមប៉ុណ្ណាក៏នាយព្រមដែរ " បងស្រលាញ់ថ្នាក់ថ្នមអូនណាស់គីមថេហ្យុងតែបើអូនធ្វើខុសមកលើបង..បងនឹងដាក់ទោសស្នេហ៍ទៅលើអូនហើយកុំសង្ឃឹមថ...