ចិត្តស្អប់បង្កប់ស្នេហ៏ ភាគទី8

496 43 27
                                    

[ត]
"បានហើយខ្ញុំចូលទៅជួយធ្វើការបងភី នឹងអ៊ំហើយ"ពេជ្រឈី ងាកក្បាលចេញពីដៃនាយសង្ហាទៅម្ខាងរួចប្រលែងដៃចេញពីដៃរាងសង្ហារហើយដើរចូលទៅក្នុងផ្ទះបាយបាត់ទៅ។

កាត់មកមើលក្រមុំទាំងបីដែលកំពុងដើរលេងនៅឆ្នេរសមុទ្ររត់ប្រលែងគ្នាដើរនិយាយគ្នាលេងព្រោះខាននៅជាមួយគ្នាយូរហើយ។

"នៅទីនេះពិតជាអារម្មណ៍ស្រស់ស្រាយមែន?អញ្ចឹងតើបានឯងមិនចង់ទៅបាងកកវិញ"មីមី និយាយទៅកាន់បេឡា

"យើងចង់នៅទីនេះពេញមួយជីវិត"បេឡា

"ហើយចុះម៉ាក់ប៉ាឯងឯងមិនគិតទៅលេងគាត់ខ្លះទេអី?"ហ្វា

"ទៅម្ដងមួយយាមបានហើយ"បេឡា

"យើងសួរឯងតាមត្រង់?ឯងស្រឡាញ់ណារ៉េតខ្លាំងប៉ុណ្ណា?"មីមី បេឡាគ្រាន់តែឮសំណួរនេះហើយសម្លឹងទៅមើលមុខ មីមី ទាំងមិនសប្បាយចិត្ត

"គឺស្រឡាញ់ខ្លាំងណាស់ព្រោះគាត់ជាស្នេហាដំបូងរបស់យើង ជាតិនេះយើងមិនអាចភ្លេចគាត់បានទេ "បេឡា និយាយទាំងទឹកមុខស្រពោតស្រពោន

"ចុះបើមានមនុស្សដែលល្អមើលថែឯង ស្រឡាញ់ឯងខ្លាំងតើឯងអាចកាត់ចិត្តពីគាត់បានដែរទេ?"ហ្វា សំណួរនេះរឹតតែធ្វើឲ្យបេឡាមិនសប្បាយចិត្ត

"គ្មានអ្នកណាដែលល្អជាមួយយើងទេ?ហើយក៏គ្មានអ្នកណាអាចយកឈ្នះបេះដូងយើងដែរ ព្រោះយើងមិនព្រមបើកចិត្តទទួលអ្នកណាម្នាក់ឡើយ"បេឡា មីមី ហ្វា ឮហើយសម្លឹងមើលមុខគ្នាទៅវិញទៅមក

"ឯងបើកចិត្តបន្តិចទៅ ឯងនឹងឃើញថាពិភពលោកនេះស្រស់ស្អាតប៉ុណ្ណា?កុំរៀនរស់នៅក្នុងអតីតកាល វាមិនល្អនោះទេ ឯងគួរតែចាប់ផ្ដើមជីវិតថ្មីរើសអនាគតខ្លួនឯងមួយដែលសាកសមហើយចាប់ផ្ដើមជីវិតថ្មីសាងគ្រួសារ បង្កើតអនាគតថ្មីបើឯងនៅតែបន្តរស់នៅក្នុងអតីតកាលជីវិតឯងនិងគ្មានន័យឡើយ?"មីមី ដើរទៅលួងលោមបេឡាហើយដាក់ដៃលើស្មាននាងទះលួងលោមតិចៗ បេឡាពេលដែលបានឮសម្ដីមិត្តភក្ដិខ្លួនហើយមិនបាននិយាយអ្វីនោះទេ។

"បានហើយឈប់និយាយរឿងហ្នឹងទៅ?រត់ត្រឡប់ទៅផ្ទះវិញទៅ"ហ្វា ដែលឃើញស្ថានភាពហាក់តាំងតឹងខ្លាំងពេកបានដើរចូលទៅកាន់ដៃ បេឡា ហើយ មីមី ហើយនាំពួកគេរត់ពេញឆ្នេរសមុទ្រទាំងសប្បាយរីករាយ។

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now