ចិត្តស្អប់បង្កប់ស្នេហ៏ ភាគទី២

525 46 12
                                    

ថ្ងៃថ្មី
___

បេឡា បានងើបចេញពីការសន្លប់អស់រយៈពេលពេញមួយយប់ ពេលនាងបើកភ្នែកមកគឺនៅក្នុងផ្ទះរបស់នាងដែរកំពុងមានម៉ែដោះជាអ្នកមើកថែ។

"អ្នកនាងបេឡា!!ងើបហើយមែនទេ?"ម៉ែដោះ ដើរទៅជួយលើក រាងស្ដើង ដែលកំពុងគ្មានកម្លាំងក្នុងខ្លួនដោយសារយំច្រើនពេក

"ម៉ាក់ប៉ា!!ខ្ញុំទៅណាអស់ហើយ"បេឡា បន្ទាប់ពី ម៉ែដោះ ជួយលើកខ្លួននាងបិតនឹងក្បាលគ្រែហើយ ស្រដីសួរទៅកាន់រាងចំណាស់ភ្លាម

"ពួកគាត់ទៅមន្ទីរពេទ្យអស់ហើយ"ម៉ែដោះ

"ត្រូវហើយ....រឿងយប់មិញ..យើងត្រូវតែទៅមន្ទីរពេទ្យ"បេឡា បានឮហើយស្ទុះងើបចេញពីគ្រែសំរងទៅកាន់មាត់ទ្វារ តែត្រូវបាន រាងចំណាស់ ចាប់ខ្លួននាងជាប់

"កុំទាន់ទៅអីអ្នកនាង"ម៉ែដោះ ចាប់ខ្លួនរាងស្ដើងមិនលែង

"លែងខ្ញុំទៅ ខ្ញុំទៅរកប្ដីខ្ញុំ....លែង..ហិក ហិក"បេឡា ខំប្រឹងរើបម្រះដល់អស់កម្លាំងពីខ្លួន ហើយចាប់ផ្តើមអង្គុយយំខ្លាំងៗ រាងចំណាស់ ឃើញហើយអាណិតខ្លាំងណាស់ តែមនុស្សស្លាប់ហើយមិនអាចរស់បានវិញទេ។

"ខ្ញុំនឹងទៅមន្ទីរពេទ្យ.."បេឡា ងើបឡើងរត់ទៅបើកទ្វា រាងចំណាស់ ឃើញហើយលែងហាមឃាត់ទៀតហើយ បានត្រឹមឈរក្រវីលក្បាលអាណិតចៅហ្វាយខ្លួន។

ខាងក្រោម!!!!!
______

"ភីប៊ុន!!!ជួនខ្ញុំទៅមន្ទីរពេទ្យឡូវនឹងភ្លាម"បេឡា រត់មកដល់ក្រោមផ្ទះ ដើរទៅរករាងខ្ពស់ដែរកំពុងឈរជូតឡាន

"តែចៅហ្វា.....តែលោក ."ភីប៊ុន និយាយទាំងស្ទាក់ស្ទើរ

"ឯងស្ដាប់បញ្ជាខ្ញុំឬអត់"បេឡា ស្រដីមួយម៉ាត់យ៉ាងខ្លីសម្លឹងទៅមើលមុខនាយកំលោះទាំងទឹកមុខរាបស្មើ នាយកំលោះឃើញបែបនេះមិនបានបដិសេធអ្វីទេបានធ្វើតាមបញ្ជាចៅហ្វាយ។

#មន្ទីរពេទ្យ!!!!

ម្នាក់ៗបានមកមើលសាកសពរបស់ ណារ៉េន ទាំងមិនដាច់អាល័យជាពិសេសគឺ ម៉ាក់ណារ៉ែន គិតតែពីសន្លប់ហាក់គ្មានព្រលឹងព្រលាំងនៅក្នុងខ្លួនគាត់មានកូនប្រុសតែម្នាក់ហើយត្រូវមកជួបរឿងបែបនេះទៀត តើអ្នកណាកាត់ចិត្តបានទៅលោកអើយ?ក្នុងទ្រូងជាម្ដាយពិតជាពិបាកយកខ្លាំងណាស់។

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now