នៅក្នុងភូមិគ្រឹះដ៏ធំស្ទឹងស្កៃមួយកំពុងតែប្រារព្ធកម្មវិធីមង្គលការដែលមានភ្ញៀវកិត្តិយសសុទ្ធតែជាអ្នកមានមុខមាត់មុខជំនួញធំៗនៅជុំវិញប្រទេស។គ្រួសារទាំងសងខាងព្រមព្រៀងគ្នាទាំងកូនកំលោះកូនក្រមុំកំពុងតែសប្បាយចិត្តនិងរង់ចាំថ្ងៃនេះបានមកដល់។
&ក្នុងកម្មវិធី
"តើលោកប្រុស ភីវ៉ាត់ ណារ៉េត ព្រមទទួលអ្នកនាង អេសាបេលឡា ធ្វើជាភរិយាឬទេ?"លោកអាចារ្យ
"បាទព្រម"ណារ៉េត
"តើអ្នកនាង អេសាបេលឡា ព្រមទទួលលោក ភីវ៉ាត់ ណារ៉េត ធ្វើជាប្ដីដែរឬអត់"លោកអាចារ្យ
"ចាសព្រម"បេលឡា
"អញ្ចឹងពេលនេះអ្នកទាំងពីរធ្វើជាស្វាមីភរិយាហើយខ្ញុំសូមជូនពរឲ្យអ្នកទាំងពីររស់នៅប្រគល់ដោយសេចក្ដីសុខ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង សក់ស្កូវរៀងខ្លួន"លោកអាចារ្យ ជូនពររួចភ្ញៀវកិត្តិយសទាំងអស់ទះដៃរអបអរសាទរចំពោះស្វាមីភរិយាថ្មីនេះ។
"អញ្ចឹងចាប់ផ្ដើមពាក់ចិញ្ចៀនទៅ"លោកអាចារ្យ
ណារ៉េត បានយកប្រអប់តូចពណ៌ក្រហមមួយដែលមានចិញ្ចៀននៅក្នុងនោះមកបំពាក់ចិញ្ចៀនឱ្យ បេលឡា បន្ទាប់ពីពាក់ចិញ្ចៀនដល់ដៃ បេលឡា ភ្ញៀវកិត្តិយសនាំគ្នាទះដៃអបអរសាទរ។ បេលឡា បានយកចិញ្ចៀនមកបំពាក់លើដៃ ណារ៉េត វិញរួមទាំងមានការស្រែកហូរពីភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី។
"ថើបថើបទៅថើបទៅ!!"សូរសំឡេងភ្ញៀវក្នុងកិត្តិយសស្រែកឱ្យស្វាមីភរិយាមួយគូនេះថើបគ្នា។
ណារ៉េន មិនបានគិតយូរឱនទៅថើបមាត់ បេលឡា មួយខ្សឺតភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីសប្បាយរីករាយខ្លាំងណាស់ សំឡេងគងរំពងផ្អើរពាសពេញក្នុងពិធីមង្គលការទាំងមូល។
YOU ARE READING
រឿង ចិត្តស្អប់បង្កប់ស្នេហ៍
Genç Kız Edebiyatıស្នេហាកើតឡើងចេញពីការស្អប់ គំនុំសងសឹក ការធ្វើបាបគ្មានទីបញ្ចប់💔🌷