+ព្រឹកថ្ងៃថ្មី
ពេជ្រឈី បានភ្ញាក់ពីគេងទាំងមានអារម្មណ៍ស្រស់ស្រាយនៅក្នុងខ្លួន ពេលព្រឹកពន្លឺព្រះអាទិត្យបានចែងចាំងរះបំភ្លឺពិភពលោកសារជាថ្មី ឲ្យឃើញនៅសម្រស់ធម្មជាតិដែរស្រស់ស្អាតពណ៌បៃតងខ្ចីនាពេលព្រឹកព្រលឹម
ពេជ្រឈី ដើរទៅកាន់មុខបន្ទប់ឆាដើម្បីដាស់នាងទៅហាត់ប្រាណជាមួយគ្នា ដោយសារតែខានរត់ហាត់ប្រាណជាយូរមកហើយ ថ្ងៃនេះមិនដឹងថាមានចិត្តយ៉ាងម៉េចចង់រត់ហាត់ប្រាណម្ដង។
តុ តុ តុ~
"ឆា ឆាប់ភ្ញាក់ឡើង!"ពេជ្យឈី ដើរទៅដល់មុខបន្ទប់ឆាភ្លាមគោះទ្វារនិងស្រែហៅនាងឮៗ
ក្រាក~
"នេះឯងកើតអ្វីហ្នឹង!បានមកដាស់យើងទាំងព្រលឹមបែបនេះ"ឆា បើកទ្វាររួចនាងស្រែកទៅកាន់ពេជ្រឈី
"រត់ហាត់ប្រាណពីរនាក់ទេ?"ពេជ្រឈី
"គិតអីបានចង់រត់ហាត់ប្រាណ!"ឆា សួរទាំងឆ្ងល់
"គឺមកពីមានអារម្មណ៍ល្អហ្នឹងហើយ!ឥឡូវឯងទៅអត់បើមិនទៅយើងទៅហើយ?"ពេជ្រឈី រៀបដើរចេញទៅហើយត្រូវឆាចាប់ដៃជាប់
"អូខេចាំបន្តិច"ឆា និយាយហើយដើរចូលក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់បន្តិចហើយបានចេញមកវិញ។
បន្ទាប់ពីររៀបចំខ្លួនរួចរាល់អស់ហើយអ្នកទាំងពីរបានចេញមកខាងមុខផ្ទះហើយនាំគ្នារត់តិចៗនៅលើដងផ្លូវរត់បណ្ដើរនិយាយគ្នាពីនេះពីនោះបណ្ដើរ
រត់បានពាក់កណ្ដាលផ្លូវអ្នកទាំងពីរបានប្រទះហ្នឹង មីមី ម៉ារី ហ្វា ដែលកំពុងតែរត់ហាត់ប្រាណដូចគ្នាព្រោះតែថ្ងៃនេះជាថ្ងៃឈប់សម្រាក។
"នេះពួកឯងមកហាត់ប្រាណដែលមែនទេ?"ពេជ្រឈី សួរទៅកាន់ពួកគេ
"អើ!ព្រោះថ្ងៃហ្នឹងជាថ្ងៃឈប់សម្រាក ហើយពីរនាក់ឯងគិតអីបានចេញមករត់ដែរ"ម៉ារី សួរទៅកាន់អ្នកទាំងពីរវិញ
"អញ្ចឹងពួកយើងរត់ជុំគ្នាតែម្ដងទៅ!"ហ្វា
"អើតោះ!"បន្ទាប់ពីពិភាក្សាគ្នាហើយពួកគេនាំគ្នារត់ទៅព្រមគ្នាហើយនិយាយគ្នាពីនេះពីនោះបណ្ដើរ
YOU ARE READING
រឿង ចិត្តស្អប់បង្កប់ស្នេហ៍
Chick-Litស្នេហាកើតឡើងចេញពីការស្អប់ គំនុំសងសឹក ការធ្វើបាបគ្មានទីបញ្ចប់💔🌷