[ត]
"បានហើយឈប់យំទៅ ចាំអ៊ំនាំទៅលាបថ្នាំ"ម៉ែដោះ ចាប់ទាញរាងស្ដើងចេញពីការអោបហើយនាំនាងចូលទៅក្នុងផ្ទះវិញ។ម៉ែដោះបាននាំពេជ្រឈីចូលមកក្នុងបន្ទប់គាត់ម្ដងទៀតដើម្បីមកលាបថ្នាំរបួស។
"ហា៎ស នេះដៃកើតអីហ្នឹង?"បងភី គាត់គេងបន្ទប់ជាមួយម៉ែដោះ ដោយឃើញដៃរាងស្ដើង ឡើងក្រហមលើសដើមគាត់ចាប់ផ្ដើមសួរ
"គឺត្រូវចៅហ្វាយដាក់ទោសបន្តិចហ្នឹងណា"ម៉ែដោះ ដើរទៅយកថ្នាំមកលាបហើយប្រាប់ទៅ បងភី កុំឱ្យគាត់ឆ្ងល់
"នេះខ្ញុំមិនយល់ទេ?ហេតុអ្វីចៅហ្វាយស្អប់ខ្ញុំ"ពេជ្រឈី អង្គុយគិត ម៉ែដោះពេលបានឮបែបនេះមកមើលរាងស្ដើង
"នេះចៅហ្វាយប្រាប់ថាមិនចូលចិត្តក្មួយមែនទេ?"ម៉ែដោះ ងាកមកសួររាងស្ដើង
"ចា៎!!ការដែលថ្ងៃខ្ញុំឡើងទៅបន្ទប់គាត់ ខ្ញុំបានឃើញរូបមង្គលការរបស់គាត់ តើគាត់ធ្លាប់រៀបការពីមុនមកមែន?"ពេជ្រឈី គិតបានមួយសន្ទុះហើយសួរបកទៅម៉ែដោះ នឹងបងភី
"អួយ..ម៉េចបានខ្ញុំឈឺក្បាលខ្លាំងម្ល៉េះ?..អួយ.."ពេជ្រឈី នាងចាប់ផ្ដើមស្រមៃទៅអតីតកាលម្ដងទៀតនាងបានស្រមៃឃើញមនុស្សជួបគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែនាងមិនអាចចាំមុខមាត់របស់គេបានឡើយ ស្រមៃមិនទាន់ដឹងឱ្យផងក្បាលរបស់នាងចាប់ផ្ដើមឈឺជាខ្លាំងរហូតធ្វើឲ្យនាងចេញឈាមតាមច្រមុះ។
"អា៎យ...ពេជ្រឈី កើតអីហ្នឹង?ម៉េចបានឈាមហូរច្រើនម្ល៉េះ"បងភី ដែលនៅក្បែររាងស្ដើង ផិតភ័យជាខ្លាំងពេលឃើញនាងឈាមច្រមុះហូរមកដូចទឹក
"ឆាប់ទៅយកសំឡីត្រជាក់និងទឹកមក"ម៉ែដោះ ចាប់ផ្ដើមស្លន់ស្លោទាំងកណ្ដាលយប់
~ក្រាក~
សំឡេងបើកទ្វារ!!!!!!!
"នេះនាងចង់ទៅណាហ្នឹង?ហេតុអ្វីប្រញាប់ប្រញាខ្លាំងម៉្លេះ"បេលឡា រៀបនឹងចូលគេងទៅហើយតែដោយសារឮសំឡេងបើកទ្វារនិងសម្របជើងមនុស្សទើបចេញមកក្រៅហើយបានឃើញថា បងភី កំពុងតែកាន់ទឹកនៅនឹងដៃនៅមានកន្សែងនៅក្នុងហ្នឹងមួយ។
"គឺគឺថា...គឺថា"បងភី ឆ្លើយមិនចេញឡើយព្រោះតែភ័យខ្លាំងពេក
"នែនៅដល់ណាទៀត មនុស្សចង់ដាច់ខ្យល់ស្លាប់ឥឡូវហើយ"ម៉ែដោះ ស្រែកមួយទំហឹងចេញពីបន្ទប់ធ្វើឲ្យឮពេញមួយផ្ទះ
YOU ARE READING
រឿង ចិត្តស្អប់បង្កប់ស្នេហ៍
ChickLitស្នេហាកើតឡើងចេញពីការស្អប់ គំនុំសងសឹក ការធ្វើបាបគ្មានទីបញ្ចប់💔🌷