ចិត្តស្អប់បង្កប់ស្នេហ៍ ភាគបញ្ចប់

1K 48 28
                                    

គ្រាន់ចូលទៅក្នុងបន្ទប់ភ្លាមសភាពបន្ទប់មើលមិនយល់ឡើយ ហើយពេលនេះមិនដឹងថាបាត់បេឡាទៅណាទេដូចជាមិនឃើញនៅក្នុងបន្ទប់ទេធ្វើឲ្យគ្រប់គ្នារឹតតែភ័យឡើង

គ្រប់គ្នាបានដើររកបេឡាពេញមួយបន្ទប់ស្រាប់តែប្រទះឃើញនាងកំពុងគេងសន្លប់ក្នុងបន្ទប់ទឹកដោយនៅក្នុងដៃមានដៃអំបែងកែវមួយជាប់នឹងដៃ ដើម្បីយកមកអាករដៃខ្លួនឯង គ្រប់គ្នាឃើញឈរភាំងមួយកន្លែងនិយាយអ្វីមិនត្រូវនេះមិនគិតនោះទេថានាងនិងហ៊ានធ្វើរឿងបែបនេះ។

"ភីប៊ុន ភីប៊ុន"សំឡេងស្រែកម៉ាក់បែលឡាលឺឡើងពេញមួយផ្ទះ

"បាទចៅហ្វាយ"...

"ឆាប់យកចៅហ្វាយឯងទៅពេទ្យភ្លាម?"ភីប៊ុន ដើរចូលទៅលើកបេឡាហើយនាំទៅមន្ទីរពេទ្យភ្លាមៗតែម្ដង ដោយមានការជួយពី ហ្វា មីមី ម៉ារីផងដែរ

+ក្នុងមន្ទីរពេទ្យ

បេឡា ត្រូវបានគ្រូពេទ្យដាក់ឲ្យគេងនៅលើរទេះរុញហើយលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យបានរុញនាងចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗតែម្ដងព្រោះបាននៅបន្តទៀតនឹងមានគ្រោះថ្នាក់ជាមិនខានដោយសារតែឈាមហូរចេញមកច្រើនណាស់។

"យើងមិនគិតនោះទេថាបែលឡាធ្លាក់ខ្លួនមកបែបនេះ"ម៉ារី ដើររើររកៗមុខបន្ទប់សង្គ្រោះបន្ទាន់តាមភិតភ័យ

"នេះយើងក៏គិតមិនដល់ដូចគ្នា!!បេឡាមិនមែនជាមនុស្សបែបនេះទេហេតុអ្វីបាននាងចង់ស្លាប់ទៅវិញ?"ហ្វា

"ប្រហែលជានាងស្រឡាញ់ពេជ្រឈីខ្លាំងហើយមើលទៅ"មីមី

"នេះកូនបេឡានៅឯណា?ហើយនាងយ៉ាងម៉េចហើយ!"លោកណាវ៉ាត់ និងម៉ាក់បេឡា បានរត់មកបន្ទីរពេទ្យទាំងបារម្ភពីកូនស្រីជាខ្លាំង

"អ្នកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ អ៊ំស្រីអ៊ំប្រុស"ហ្វា ប្រាប់ទៅកាន់ពួកគាត់

"ហេតុអ្វីបានជាកូនធ្វើបែបនេះ!!នេះក៏មិនស្រឡាញ់ម៉ាក់ទេឬ?ហិកៗ.."ម៉ាក់បែលឡា ទន់ដៃទន់ជើងហើយអង្គុយយំតែម្ដងធ្វើឱ្យអ្នកដែលឃើញពីសកម្មភាពនេះពិតជាពិបាកក្នុងការទប់ទឹកភ្នែកខ្លាំងណាស់ លោកណាវ៉ាត់បានទៅឱបប្រពន្ធយ៉ាងជាប់ហើយលួងលោមទៅកាន់គាត់។

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now