"តើនេះចៅហ្វាយចង់សងសឹកនាងពិតមែនអី"ម៉ែដោះ គ្រវៃក្បាលតិចៗកំពុងតែមិនយល់និងចៅហ្វាយរបស់ខ្លួន។
នៅក្នុងបន្ទប់ ពេជ្រឈី សម្លឹងមើលដៃខ្លួនឯងដែលកំពុងតែឈឺហើយអង្គុយគិតក្នុងចិត្តតែម្នាក់ឯង។
"ម៉េចគ្រាន់តែរឿងប៉ុណ្ណឹងសោះ?ចាំបាច់ធ្វើបែបនេះដាក់ខ្ញុំតើអ្នកនាងមានអីលាក់បាំងមែនទេ?ហើយអ្នកនាងធ្លាប់រៀបការពីមុនមកមែនទេ?!!"ពេជ្រឈី អង្គុយគិតម្នាក់ឯងឆ្ងល់ពាសពេញខួរក្បាលមិនយល់និងចៅហ្វាយរបស់ខ្លួន។
ម៉ោង11;00នាទីថ្ងៃ!!!!!
នៅព្រលានយន្តហោះសុវណ្ណភូមិនៅប្រទេសថៃមាននារីដ៏ស្រស់ស្អាតម្នាក់បានឈរចាំមនុស្សមកទទួលចេញពីព្រលានយន្តហោះ។សក់វែងត្រឹមចង្កេះ ខោខ្លីក្រោមកជើងជាមួយនឹងអាវដៃខ្លីត្រឹមចង្កេះ នាងពិតជាស្រស់ស្អាតខ្លាំងណាស់ដូចជាតារាម៉ូឌែលនាងទើបតែរៀនចប់ពីក្រៅប្រទេសហើយចូលមកប្រទេសថៃដែលជាប្រទេសកំណើតរបស់ខ្លួន។
"តើនេះគឺជាអ្នកនាង?ឆាឡុត មែនទេ?"មនុស្សប្រុសម្នាក់ ចុះពីលើឡានតម្រុងមកសួររាងស្ដើងដែលឈរម្នាក់ឯង
"ចាសខ្ញុំនេះហើយ ឆាឡុត"ឆាឡុត ញញឹមទៅកាន់បុរសនោះ
"លោកស្រីឱ្យខ្ញុំមកទទួលអ្នកនាង"....
"ល្អខ្លាំងណាស់អញ្ចឹងឆាប់ទៅ"ឆាឡុត ដើរទៅឡើងឡានជិះចេញពីព្រលានយន្តហោះបាត់ទៅ។
~រោទ៍ រោទ៍~
សំឡេងទូរសព្ទ!!!
"អាឡូជម្រាបសួរអ៊ំស្រី!!"ឆាឡុត ចុចទទួលទូរសព្ទភ្លាមនិយាយទៅកាន់អ្នកម្ខាងទៀតភ្លែត
"នេះអ៊ុំឱ្យគេទៅយក ពេលនេះគេទៅយកនៅ"អ៊ំបូ ដែលត្រូវជាអ៊ំបង្កើត ឆាឡុត
"ចាស!!ពេលនេះខ្ញុំកំពុងតែជិះឡានត្រឡប់ទៅផ្ទះហើយអ៊ំ"ឆាឡុត
"ចាស!!ឆាប់មកដល់ណាអ៊ំនឹក"អ៊ំបូរ និយាយហើយបិទទូរសព្ទបាត់ទៅ។
#ផ្ទះអេសាបេលឡា
"អេអ្នកនាង!!មានអ្វីឱ្យខ្ញុំជួយអត់? "ភីប៊ុន រត់មកចាក់ចង្កេះរាងស្ដើងពីក្រោយ
YOU ARE READING
រឿង ចិត្តស្អប់បង្កប់ស្នេហ៍
Literatura Kobiecaស្នេហាកើតឡើងចេញពីការស្អប់ គំនុំសងសឹក ការធ្វើបាបគ្មានទីបញ្ចប់💔🌷