ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី28

799 48 28
                                    

2ថ្ងៃក្រោយមក!!!

ហ្វា ឆា មីមី រីណា បានធ្វើដំណើរមកកំសាន្តនៅផ្ទះ បេឡា ដែលជាកម្រោងរបស់ពួកគេរង់ចាំឥឡូវនេះគឺបានមកដល់ហើយ ម្នាក់ៗមានអារម្មណ៍ថាសប្បាយរីករាយជាខ្លាំង ដែលបានធ្វើដំណើរកំសាន្តទៅលើកោះនោះម្ដងទៀត។

នៅតាមផ្លូវ!!

"នែជួយគិតមើល!! យើងត្រូវទិញអ្វីទៅខ្លះ?"ឆា សួរទៅកាន់អ្នកទាំងអស់គ្នា

"គឺ យើងទិញស្រាព្រោះថាពួកយើងមានគម្រោងជួបលាងនោះអី?"ហ្វា

"ត្រូវហើយ!!យប់ហ្នឹងសប្បាយឱ្យអស់ដៃតែម្ដងទៅ"មីមី

"តែកុំភ្លេចគម្រោងវើយ!!ហ្វា ឯងថាតាមដានសកម្មភាពពីរនាក់នោះត្រូវធ្វើឲ្យបាន!"ម៉ារី ហ្វាឮហើយងក់ក្បាលយល់ព្រម។

#ផ្ទះអេសាបេឡា

"ថ្ងៃនេះរៀបចំបន្ទប់ ចំនួនពីរបន្ថែមទៀតដោយសារមានមិត្តភក្តិខ្ញុំមកលេង"បេឡា បញ្ជាទៅកាន់អ្នកគ្រប់គ្នាដែលនៅក្នុងផ្ទះទាំងមូល

"ឆា មកដែរអត់!"ពេជ្រឈី សួរទៅកាន់បេឡា

"គឺប្រហែលជាមក!!ហើយយប់នេះមានកម្មវិធីជួបលាងធំទៀតផងនៅមាត់ឆ្នេរសមុទ្រ"___

"អញ្ចឹងចាំឡើង ទៅរៀបចំបន្ទប់ផងណា?"បេឡា បន្ទាប់ពីបញ្ជារួចរាល់អស់ហើយដើរចេញទៅក្រៅបាត់ទៅ។

ម៉ោង9:00នាទីព្រឹក!!!

~ទៀតទៀត~

សំឡេងកំប្លែងឡាន!!

"នេះពួកឯងមកដល់ហើយ!!"បេឡា ពេជ្យឈី បើរត់មកទទួលពួកគេទាំងអស់គ្នា

"ជិះឡានយូរពេកចុកដៃចុកជើងដល់ហើយ"មីមី បើកទ្វារចុះពេលឮឡានរួចឈរពុតដៃពុតជើងដើម្បីឲ្យស្រួលខ្លួនបន្តិច

"ឆាប់នាំអីវ៉ាន់ចូលក្នុងផ្ទះទៅ!"បេឡា បញ្ជាទៅកាន់កូនចៅ

"ឆា យើងពិតជានឹកឯងខ្លាំងណាស់!"ពេជ្រឈី រត់មកឱបឆាទាំងក្ដីនឹករលឹក

"យើងនឹកឯងដូចតែគ្នាទេ?តើឯងសុខសប្បាយអត់?"ឆា ឱបទៅកាន់ពេជ្រឈីវិញយ៉ាងណាដៃ

"យើងសុខសប្បាយទេ?"ពេជ្រឈី

"ពីរនាក់នេះឱបគ្នា ដូចបែកគ្នារាប់ឆ្នាំអញ្ចឹង!"ហ្វា

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now