ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី23

668 45 16
                                    

[ត]

"អើប្រញាប់បន្តិចទៅ"ហ្វា។

បន្ទាប់ពីការទិញខោអាវរួចរាល់អស់ហើយពួកគេបាននាំគ្នាត្រឡប់មកកាន់ផ្ទះវិញដោយសារតែដើរលេងច្រើនកន្លែងមកហើយរួចមេឃចាប់ផ្ដើមជិតយប់ទៀតអញ្ចឹងហើយពួកគេប្រញាប់ប្រញាត្រឡប់មកផ្ទះវិញ។

ក្នុងផ្ទះហ្វា!!!

"ឆាអាចនិយាយប្រាប់បាននៅ?ថាបុរសម្នាក់នោះគឺជាអ្នកណាហើយពាក់ព័ន្ធអីហ្នឹងពេជ្រឈី!!"ហ្វា គ្រាន់តែមកដល់ផ្ទះភ្លាមបានសួរទៅកាន់ឆា

"នេះមានរឿងអ្វីមែនទេ?អ្នកទាំងពីរកំពុងនិយាយគ្នារឿងអី!!"ម៉ារី សួរទៅអ្នកទាំងពីរទាំងឆ្ងល់

"គឺនៅក្នុងផ្សារទំនើបមិញខ្ញុំបានដើរបុកហ្នឹងបុរសម្នាក់?"ឆា

"ហើយចុះបុរសនោះពាក់ព័ន្ធអីហ្នឹងពេជ្រឈី?"មីមី សួរបន្ត

"ដើរទៅអង្គុយសិនមកចាំនិយាយប្រាប់"ឆា និយាយហើយដើរទៅអង្គុយលើសាឡុងអ្នកទាំងបីក៏បានដើរទៅអង្គុយជាមួយគ្នាផងដែរ។

"ចាប់ផ្ដើមនិយាយមក"ហ្វា

"គឺគេម្នាក់នោះមែនឈ្មោះថា ប៉ែន ដែលត្រូវជាសង្សារពេជ្រឈី?"ឆា អ្នកទាំងបីឮហើយភ្ញាក់ផ្អើលជាខ្លាំង

"ហា៎ក!!សង្សារចុះខ្ញុំឃើញគេបណ្ដើរស្រីនោះរឿងយ៉ាងម៉េចវិញ?"ហ្វា សួរទៅវិញទាំងនឹកស្មានមិនដល់

"ខ្ញុំក៏មិនដឹងដូចគ្នា!!ថាមានរឿងអ្វីកើតឡើងនោះ?ប៉ុន្តែពេលថ្ងៃមិញនេះគេបានសួរខ្ញុំអំពីពេជ្រឈីចង់ដឹងថានាងនៅទីណា?"ឆា និយាយបន្ត

"ហើយសង្សារគ្នារបៀបម៉េច មិននៅជាមួយគ្នាហើយនៅលួចលាក់មានស្រីទៀត បើសង្សារយើងវិញណាយើងមិនទុកនោះទេ"មីមី

"បើតាមខ្ញុំដឹងណា ប៉ែន ជាមនុស្សដែលខូចខិលរឿងស្រីខ្លាំងណាស់ខ្ញុំគិតថាប្រហែលជាមានរឿងអ្វីដែលធ្វើឲ្យពួកគេមិនអាចជួបគ្នាបានហើយត្រូវរស់នៅបែកគ្នាទៀត"ឆា

"អាចទេពួកគេបែកគ្នា ម្នាក់នៅទីនេះហើយម្នាក់ទៀតនៅទីនោះ"ម៉ារី

"មានតែថ្ងៃដែលយើងទៅលេងផ្ទះបេឡាទេ?សួរនាងឱ្យដឹងសាច់រឿងតែម្ដងទៅ"ហ្វា

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now