ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី32

600 45 16
                                    

ម៉ោង12:00នាទីថ្ងៃត្រង់!!

បែឡា ពេលនេះបានមកដល់ទីក្រុងបាងកកវិញហើយ ពេលនេះកំពុងតែបើកឡានតម្រង់ទៅកាន់ផ្ទះរបស់ខ្លួន។

គ្រាន់តែបានទៅដល់ខាងមុខផ្ទះភ្លាមម៉ាក់បែលឡាបានចេញមកខាងក្រៅរត់មកទទួលកូនទាំងសេចក្ដីរំភើប និងនឹកនាជាពន់ពេក។

"នេះមកដល់ហើយមែនទេកូន?ម៉ាក់ពិតជាសប្បាយចិត្តណាស់ដែលកូនមករស់នៅជាមួយម៉ាក់វិញ!"ម៉ាក់បេឡា ឱបបេឡាទាំងសេចក្ដីរំភើប

"កូនក៏សប្បាយចិត្តដូចគ្នាដែរម៉ាក់!ចាប់ពីពេលនេះទៅកូននឹងនៅជាមួយម៉ាក់ហើយមើលថែម៉ាក់ជារៀងរហូត មិនទៅណាចោលម៉ាក់ទៀតឡើយ"បេឡា

"ហើយចុះឯណាក្មួយពេជ្រឈីមិនបានមកជាមួយទេឬ?"ម៉ាក់បេឡា បេឡាគ្រាន់តែបានឮភ្លាមក្រឡែកទៅមើលមុខម៉ែដោះបន្តិចហើយទើបបែរមកតបនិងសំណួរម៉ាក់របស់ខ្លួន

"គឺគេសុំទៅនៅផ្ទះគេហើយម៉ាក់!"បេឡា

"ហើយក្រែងថានាងជាក្មេងកំព្រានោះអី?"ម៉ាក់បេឡា

"គឺនាងទៅនៅផ្ទះជាមួយមិត្តភក្កិរបស់នាងលោកស្រី!"ម៉ែដោះ ឆ្លើយជំនួស

"អរអញ្ចឹងទេអី!អញ្ចឹងឆាប់ចូលក្នុងផ្ទះទៅកុំនៅខាងក្រៅយូរពេក!"ម៉ាក់បេឡា និយាយរួចនាំគ្នាដើរចូលក្នុងផ្ទះវិញអស់ទៅ។

Skip

ហ្វា អង្គុយនៅលើកៅអីក្នុងចិត្តកំពុងតែគិតទៅដល់សំដីបេឡាការពីព្រឹកមិញ តើនេះគេនិយាយពិតឬគ្រាន់តែលេងសើច?តែមនុស្សដូចជាបេឡាមិនងាយលេងសើចនោះទេ ហើយក៏មិនងាយនឹងបើកចិត្តទទួលអ្នកណាម្នាក់ដែរ កំពុងតែអង្គុយគិតម្នាក់ឯងសុខៗម៉ារីក៏ដើរមកស្រែកដាក់ត្រចៀកគេ។

"អ៊ីងហ្វា!!"ម៉ារី ស្រែកដាក់ត្រចៀកហ្វាមួយទំហឹង ឡើងធ្វើឱ្យសមីខ្លួនគេភ័យឡើងព្រលឹងហោះទៅដល់ណាអស់ទៅហើយ

"អួយ!!នេះឯងលេងអីឆ្កួតៗហ្នឹងម៉ារី!ឯងដឹងថាយើងភ័យអត់?បើយើងគាំងបេះដូងគិតយ៉ាងម៉េច?"ហ្វា ស្រដីទៅកាន់ម៉ារីទាំងខឹង

"កុំខឹងមើលធ្វើលេងតើ?ហើយចុះកំពុងគិតពីរឿងអី!"ម៉ារី លួងលោមហ្វាបន្តិចរួចដើរមកអង្គុយតុជិតហ្វា

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now