ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី24

695 53 11
                                    

[ត]
"ឆាប់ចេញដំណើរទៅ"បេឡា បញ្ជាទៅកាន់នាយសង្ហាហើយបើកឡានចេញបាត់ទៅ។

ឡានបានបើកចេញដំណើរឆ្ពោះទៅកាន់ទីក្រុងបាំងកកដែលការធ្វើដំណើរពីកោះទៅទីក្រុងបាងកកចំណាយពេលរាងយូរគួរសមដែរ។

នៅតាមផ្លូវ!!!

"អ្នកនាងប្រាប់ខ្ញុំបាននៅ ថាយកខ្ញុំទៅបាងកកធ្វើអ្វី?"ពេជ្យឈី បានសួរទៅកាន់រាងខ្ពស់

"ខ្ញុំទៅលេងផ្ទះខ្ញុំ អញ្ចឹងហើយទើបខ្ញុំយកនាងទៅ"បេឡា ពោលហើយសម្លឹងទៅមើលផ្លូវមិនខ្ចីមើលមុខរាងស្ដើងឡើយ។

ម៉ោង9:00នាទី!!

បន្ទាប់ពីការធ្វើដំណើរអស់រយៈពេលយ៉ាងយូរពេលនេះពួកគេបានមកដល់ទិសដៅដែលចង់មកហើយ។

"នេះមកហើយមែនទេកូន!!ដឹងអត់ថាម៉ាក់នឹកខ្លាំងណាស់"ម៉ាក់បេឡា បើរត់ចេញមកទទួលកូនស្រី

"កូននឹកម៉ាក់ដូចគ្នា!!"បេឡា ឱបម៉ាក់របស់នាងយ៉ាងណែន

"អញ្ចឹងឆាប់នាំគ្នាចូលទៅក្នុងផ្ទះទៅ"ម៉ាក់បេឡា

ខាងក្នុងផ្ទះ!!

"ឆាប់អង្គុយសិនមកកូន"ម៉ាក់បេឡា រាងខ្ពស់បានដើរទៅអង្គុយលើសាឡុង

"ក្មេងស្រីម្នាក់នេះគឺជា..."...

"ត្រូវហើយម៉ាក់នាងគឺជាអ្នកដែរបង ណារ៉េន ជិះឡានបុក"បេឡា បាននិយាយកាត់សំដីម៉ាក់របស់ខ្លួន

"ជម្រាបសួរលោកស្រី"ពេជ្យឈី

"ចាសលើកដៃថ្វាយព្រះ"ម៉ាក់បេឡា

"ចុះពេលនេះក្មួយយ៉ាងម៉េចហើយមានការចងចាំវិញនៅ"ម៉ាក់បេឡា បានសួរទៅកាន់រាងស្ដើង

"ចាស!!ខ្ញុំអាចចាំអ្វីៗបានខ្លះហើយ?"ពេជ្យឈី តបទៅគាត់វិញទាំងញញឹម

"ចុះប៉ាទៅណាហើយម៉ាក់?"បេឡា ដោយសារតែមិនឃើញប៉ារបស់ខ្លួនទើបសួរទៅកាន់ម៉ាក់

"នេះកូនមិនដឹងអី!!ប៉ារបស់កូននេះដែលនៅផ្ទះពីកាល"ម៉ាក់បេឡា

"អញ្ចឹងម៉ាក់កូនសុំដើរមើលជុំវិញផ្ទះបន្តិចសិនដោយសារខានមករាងយូរគួរសមដែរហើយ"បេឡា

"ចាសទៅចុះកូន"ម៉ាក់បេឡា

បេឡាបានងើបចេញពីសាឡុងរួចដើរចេញទៅក្រៅប៉ុន្តែដោយសារមិនឃើញពេជ្រឈីចេញមកទើបនាងចូលទៅទាញដៃរាងស្ដើងឱ្យដើរមកតាមនាង។

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now