ចិត្តស្អប់បង្កប់ស្នេហ៏ ភាគទី14

573 44 35
                                    

[ត]
"បើធ្វើការនេះមិនហើយមិនចាំបាច់ស៊ីបាយទេ"បេឡា និយាយរួចដើរចូលក្នុងផ្ទះវិញទាំងទឹកមុខពោរពេញដោយកំហឹង ពេជ្រឈីចាប់ផ្ដើមទឹកភ្នែកហូរមកម្ដងទៀតហើយ។

"ហិក ហិក មនុស្សចិត្តអាក្រក់ ហេតុអ្វីចូលចិត្តធ្វើបាបខ្ញុំយ៉ាងនេះ តើមានចិត្តជាមនុស្សខ្លះទេ"ពេជ្រឈី អង្គុយយំម្នាក់ឯងនៅនឹងមុខអាងទឹក

"ធ្វើប៉ុណ្ណឹងនៅតិចពេកផង សម្រាប់មនុស្សដូចជានាង នាងកុំគិតឱ្យសោះថាខ្ញុំឲ្យនាងរស់នៅស្រួលនោះ"បែលឡា អង្គុយនៅលើសាឡុងនិយាយតាំងទឹកមុខមាំមុខពោរពេញទៅដោយគំនុំការសងសឹក។

ពេលយប់ម៉ោង7:30យប់!!!!!

ពេជ្រឈី កំពុងតែធ្វើការជិតរួចអស់ទៅហើយខ្លួនចាប់ផ្ដើមបែកញើសជោកខ្លួនចាប់ផ្ដើមល្វើយដោយសារមិនទាន់បានអីញ៉ាំតាំងពីព្រឹកមកម្ល៉េះគិតតែពីធ្វើការមិនឈប់។

"ធ្វើហើយឬនៅហ្នឹង?បានមកអង្គុយសម្រាកហ្នឹង"បេឡា ដើរមកដល់ស្ដីទៅឲ្យពេជ្យឈី ដែលអង្គុយសម្រាក

"ខ្ញុំហត់ខ្ញុំចង់សម្រាកមិនបានមែន?"ពេជ្រឈី និយាយទាំងគម្រោះគំរើយទៅកាន់រាងខ្ពស់

"អា៎យ...នេះខ្ញុំឈឺលេងមើល..អួយ"បេឡា ខឹងនឹងពេជ្រឈឺខ្លាំងពេកដើរទៅចាប់ដៃនាងមួយទំហឹង

"នេះយូរៗទៅនាងកាន់តែលែងខ្លាចខ្ញុំ កាន់តែផ្គើនជាមួយនឹងខ្ញុំខ្ញុំនឹងឲ្យមេរៀនមួយទៅនាង"បេឡា និយាយហើយបានអូសរាងស្ដើងមកដល់មុខអាងទឹក

"អួយ!!!!នេះចង់ធ្វើអីហ្នឹង?"ពេជ្រឈី សួរទៅកាន់រាងខ្ពស់ដែលសម្លឹងមកនាងចង់ស៊ីសាច់

គ្រាំ!!!!

សំឡេងធ្លាក់ទឹក!!!

"អា៎យ...ជួយផង..ជួយផង"ពេជ្រឈី ត្រូវបានបេឡារុញទម្លាក់ទឹក

"មិនបាច់មកធ្វើខ្លួនជាមិនចេះហែលទឹកនោះទេ ហើយមិនបាច់ខំប្រឹងធ្វើជាលួងទឹកឡើយខ្ញុំមិនជឿនាងជាដាច់ខាត"បេឡា ញញឹមយ៉ាងពេញចិត្តបំផុតពេលឃើញបែបនេះ

"អា៎យ..ជួយ..ជួយ..ផង"ពេជ្រឈី ខំប្រឹងស្រែកហៅឲគេជួយតែមិនបានផលនាងមិនចេះហែលទឹកនោះទេ

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now