ចិត្តស្អប់បង្កប់ស្នេហ៏ ភាគទី26

668 47 25
                                    

បន្ទាប់ពីមកដល់ផ្ទះភ្លាម បេលឡាបើកទ្វាឡើងចុះទាំងអារម្មណ៍ខឹងសម្បាជាខ្លាំង ពេជ្រឈី ដល់ពេលឃើញបេឡាបែបនេះក្នុងចិត្តវិញភ័យមិនស្ទើរទេ។ ព្រោះបេឡាមិនដែរខឹងអាក្រក់បែបនេះពីមុនមកទេនឹងជាលើកទី1ហើយ ហើយនិងមានរឿងអ្វីកើតឡើងទៅ..?

ក្នុងផ្ទះ!!

"នេះនាងចង់ទៅណា?ឡើងទៅនិយាយជាមួយខ្ញុំលើបន្ទប់បន្តិច!"បេឡា ហៅពេជ្រឈី ដែរដើរចេញទៅកាន់បន្ទប់របស់ខ្លួន

"តែ...ខ្ញុំ.."

"គ្មានតែស្កអ្វីទេ?នាងចង់យ៉ាងម៉េច ចង់នៅរស់ដែរអត់?"បេឡា ពេជ្រឈី ឮហើយប៉ុន្តែឃើញខ្លួនលើសដើមហើយសម្រេចចិត្តឡើងទៅលើបន្ទប់តាមបេឡា។

ក្នុងបន្ទប់!!!

ក្រាកសំឡេងបើកទ្វារ!!

"តើមានរឿងអ្វី?ចង់និយាយជាមួយខ្ញុំមែនទេ?ឆាប់និយាយមក!"ពេជ្រឈី មិនហ៊ានចូលទៅជិតបែលឡាឡើយបានត្រឹមតែឈរនៅម្ខាង

"អាយ៎.."

"នាងឆាប់ប្រាប់ខ្ញុំមក!!វាត្រូវជាអីនឹងនាង?"បេឡា ដើរមកចាប់ដៃពេជ្យឈីមួយទំហឹង ទាំងគ្មានដឹងថានាងកំពុងឈឺឡើយ

"អាយ៎...ព្រុស"បេឡា បានរុញពេជ្យឈីដួលទៅលើឥដ្ឋមួយទំហឹងធ្វើឲ្យជើងដែលមានរបួសការពារថ្ងៃមិញមានឈាមហូរជើងមកក្រៅប្រឡាក់ទៅលើឥដ្ឋប៉ុន្តែបែលឡាគេមិនខ្វល់នោះឡើយ។

"នេះនាងមិនព្រមប្រាប់ខ្ញុំទៀត!នៅធ្វើភ្លេចដល់ណាទៀត...ហាស"បេឡា ដើរទៅជិតពេជ្រឈីហើយៗទៅចាប់ច្របាច់មាត់ពេជ្រឈីមួយទំហឹងដៃរួចសម្លុតទៅកាត់នាងធ្វើឲ្យទឹកភ្នែកដែលខំលាក់ទុកត្រូវបង្ហូរចេញមកក្រៅទាំងភាពភ័យខ្លាចនិងឈឺចាប់

"បើខ្ញុំមិនស្គាល់គេមែន?ឱ្យខ្ញុំត្រូវធ្វើយ៉ាងម៉េច!តួសវ៉ៃខ្ញុំដល់ស្លាប់ក៏ខ្ញុំនៅតែនិយាយពាក្យដដែល"ពេជ្យឈី និយាយទាំងទឹកភ្នែកកំពុងហូរសម្លឹងមើលទៅខ្សែភ្នែកបេឡាដែលកំពុងតែខឹង

"វាត្រូវជាសង្សារនាងមែនទេ?ហា៎ក.."បេឡា ហាក់ដូចជាមិនខ្វល់ហ្នឹងទឹកភ្នែកពេជ្រឈីដែលហូរចុះមកនោះទេ មានតែសម្លុតសួរនាងថែម

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now