ពេលព្រឹក!!!
បន្ទាប់ពីរឿងយប់មិញបានបញ្ចប់អ្នកទាំងពីរបានបន្តគេងឱបគ្នារហូតមកដល់ភ្លឺ។
"អើយ!!!នេះភ្លឺទៀតហើយមែនទេ?ពេលវេលាដើរលឿនដល់ហើយ"ពេជ្រឈី បើកត្របកភ្នែកម្ដងបន្តិចៗដើម្បីទទួលយកពន្លឺពីព្រះអាទិត្យ នាងងើបមកម្ដងនេះគ្មានការឆោឡោដូចមុនទៀតឡើយបើជាមានក្ដីសុខទៅវិញ។
[Admin:ម៉ែកុំទាន់បាក់ចិត្តលើឪខ្លាំងពេកប្រយ័ត្នបន្តិចកូនប្រាប់ឲ្យហើយ🤧🌚]
"នេះងើបហើយមែនទេ?"បេឡា បានភ្ញាក់មកដូចគ្នាបន្ទាប់មកដកដៃចេញពីចង្កេះរាងស្ដើងហើយយកមកញីភ្នែកខ្លួនឯង
"ចាសងើបហើយ!!ថ្ងៃនេះខ្ញុំសុំគេងនៅបន្ទប់ខ្ញុំវិញហើយ!!"ពេជ្រឈី និយាយទៅកាន់រាងខ្ពស់
"ជុប...មិននៅគេងជាមួយខ្ញុំមួយយប់ទៀតទេឬយ៉ាងម៉េច"បេឡា ថើបលើថ្ងាសរាងស្ដើងមួយខ្សឺតហើយយកដៃបង្អែរលើផ្ទៃមុខនាងតិចៗ
"ដឹងទេថាយប់មិញខ្ញុំមានក្ដីសុខខ្លាំងណាស់"បេឡា ស្រដីហើយប្រឹងឱនទៅថើបមាត់រាងស្ដើងបន្តទៀតប៉ុន្តែត្រូវបាននាងគេចមុខចេញទៅម្ខាង
"ខ្ញុំចុះទៅក្រោមហើយ"ពេជ្រឈី ញញឹមដាក់រាងខ្ពស់បន្តិចហើយចុះទៅក្រោមបាត់ទៅ
ក្នុងផ្ទះបាយ!!?
"យ៉ាងម៉េចយប់មិញមានក្ដីសុខ ខ្លាំងដែរទេ?"ភីប៊ុន ដើរមកក្នុងសួរទៅកាន់ ពេជ្រឈី
"ខ្ញុំយ៉ាងម៉េចពាក់ព័ន្ធអីនឹងលោក?"ពេជ្រឈី និយាយតបវិញទាំងទឹកមុខរៀបស្មើ
"បាកចិត្តស្រលាញ់គេហើយមែនទេ?ហឺស..កុំទាន់អាលសប្បាយចិត្តវាគ្រាន់តែជាការចាប់ផ្ដើមទេ"ភីប៊ុន ដើរមកនិងខ្សឹបដាក់ត្រចៀករាងស្ដើង
"ខ្ញុំមិនបានស្រឡាញ់គេទេ?ទោះបីជាខ្ញុំស្រឡាញ់ក៏គ្មានពាក់ព័ន្ធអីនឹងលោក"ពេជ្រឈី ខិតខ្លួនចេញពីនាយសង្ហាហើយដើរចេញទៅក្រៅបាត់
"នាងគិតមែនទេថាចៅហ្វាយយកនាងនោះ?ច្រឡំធំហើយចៅហ្វាយមិនបោះបង់ចោលប្ដីគាត់នោះទេ"ភីប៊ុន សម្លឹងមើលការចាកចេញរបស់រាងស្ដើង ហើយគេញញឹមចុងមាត់។
YOU ARE READING
រឿង ចិត្តស្អប់បង្កប់ស្នេហ៍
ChickLitស្នេហាកើតឡើងចេញពីការស្អប់ គំនុំសងសឹក ការធ្វើបាបគ្មានទីបញ្ចប់💔🌷