ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី15

577 40 48
                                    

[ត]
"ឆាប់យកកន្សែងនិងទឹកមក"បេឡា បងភីបានហុចកន្សែងនិងទឹកទៅឱ្យបេឡា រាងខ្ពស់យកទឹកហ្នឹងទៅជួបខ្លួនឲ្យ រាងស្ដោងថ្នមៗទឹកមុខព្រួយបារម្ភ។

"ឱ្យខ្ញុំសុំទោស"បេឡា សម្លឹងទៅមើលមុខរាងស្ដើងទាំងទឹកមុខព្រួយបារម្ភក្នុងចិត្តអាណិតជាពន់ពេក។

"អ្នកនាងឆាប់ទៅសម្រាកទៅ ទុកឱ្យខ្ញុំនៅមើលពេជ្រឈី"ម៉ែដោះ និយាយទៅកាន់បេឡា

"ខ្ញុំចង់នាំពេជ្រឈីទៅគេងនៅលើបន្ទប់ខ្ញុំ?"បេឡា និយាយហើយសម្លឹងមើលមុខរាងស្ដើង ដែរកំពុងគេងលក់មិនដឹងខ្លួន

"ហា៎ក!!គេងលើបន្ទប់"ម៉ែដោះ បងភី ឆ្លើយឡើងព្រមគ្នាព្រោះតែភាពភ្ញាក់ផ្អើល

"មិនបាច់ចាំភ្ញាក់ផ្អើលអ្វីឡើយ? ឆាប់ជួយខ្ញុំបន្តិចមក"បេឡា បានលើកបីរាងស្ដើងឡើងទៅលើកបន្ទប់របស់ខ្លួន។

លើបន្ទប់!!!!

"អរគុណអ្នកទាំងពីរខ្លាំងណាស់សម្រាប់ការជួយ ចុះទៅសម្រាកវិញទៅទុកភារកិច្ចនេះឲ្យខ្ញុំ"បេឡា ម៉ែដោះ បងភីបានដើរចុះទៅខាងក្រោមវិញបាត់ទៅ។

"ខ្ញុំពិតជាសោកស្ដាយនៅទង្វើមួយនេះខាងណា?ខ្ញុំមិនគួរណាធ្វើបែបនេះដាក់នាងឡើយ"បេឡា កាន់ដៃរាងស្ដើងជាប់ផ្នែកសម្លឹងទៅនាងទាំងស្ដាយក្រោយបំផុត

"បានហើយកុំធ្វើអីខ្ញុំខ្ញុំខ្លាច"ពេជ្រឈី ចាប់ផ្ដើមប្រមើលម្ដងទៀតហើយរាងខ្ពស់បានចូលទៅជិតនាងដើម្បីឲ្យនាងបានប៉ះទទួលយកភាពកក់ក្ដៅបន្តិច

"ខ្ញុំនឹងមើលថែនាងដោយផ្ទាល់ដៃ ឱ្យខ្ញុំសុំទោសតួសអោយខ្ញុំនិយាយប៉ុន្មានដងទៀតក៏ដោយ?"បេឡា យកដៃអង្អែលក្បាលរាងស្ដើងតិចៗ ហើយចាប់ផ្ដើមយកទឹកនិងកន្សែងមកជូតខ្លួនឲ្យនាងម្ដងទៀត។

បានមួយសន្ទុះក្រោយមកកម្ដៅនៅក្នុងខ្លួនចាប់ផ្ដើមធ្លាក់ចុះ។បេឡា យកដៃទៅដាក់លើក្បាលពេជ្រឈីដើម្បីពិនិត្យមើលកម្ដៅចង់ដឹងថាធ្លាក់ចុះហើយឬនៅ។

"នេះកំដៅចាប់ផ្ដើមធ្លាក់ចុះហើយ នាងលែងអីហើយ"បេឡា សប្បាយចិត្តជាខ្លាំងពេលឃើញបែបនេះ

"កុំ...កុំទៅណាចោលខ្ញុំណាកុំ"ពេជ្រឈី ប្រមើលម្ដងទៀតដៃស្រវាចាប់ដៃរាងខ្ពស់ជាប់

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now