ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី11

538 40 15
                                    

ពីថ្ងៃក្រោយមក2!!!!

ម៉ារី មីមី ហ្វា ឆា បានធ្វើដំណើរមកលេងកម្សាន្តនៅផ្ទះបេឡា ដើម្បីមកជួបលាងជួបជុំមិត្តភក្ដិម្ដង។

នៅតាមផ្លូវ!!!!

"តើពួកយើងទៅគេងនៅទីហ្នឹងមែនទេ?"ឆា

"ប្រហែលជាមកវិញវិលល្ងាច ដោយសារតែខ្ញុំរវល់ធ្វើការ"មីមី បើកឡានបណ្ដើរនិយាយគ្នាបណ្ដើរ

"នៅទីនោះទិដ្ឋភាពស្អាតណាស់ ចាំមានពេលទំនេរទៅសម្រាកនៅទីនោះពីរបីថ្ងៃ"ហ្វា

"ចុះបេឡាដឹងរឿងហ្នឹងនៅ?"ម៉ារី

"ដឹងហើយព្រោះអីយើងប្រាប់គេ ថានឹងមកផ្ទះបេឡាម្ដងទៀត"មីមី

"យើងឆាប់បើកឡានឱ្យលឿនទៅ យើងនឹកបែលឡាខ្លាំងណាស់"ម៉ារី មីមី បានបើកឡានទៅមុខបន្តទៀត។

#ផ្ទះអេសាបេឡា

ពេជ្រឈី បងភី បានមកបើកបន្លែនៅក្រោយផ្ទះដើម្បីយកទៅធ្វើម្ហូបព្រោះនៅទីនេះសុទ្ធតែបន្លែធម្មជាតិដាំដោយដៃផ្ទាល់ហើយមិនមានសារធាតុគីមីទៀត។

ក្នុងផ្ទះបាយ!!!!

"នេះអ៊ំបន្លែបេះមកហើយ?"ពេជ្រឈី បេះបន្លែហើយដើរចូលមកក្នុងផ្ទះដើម្បីយកមកឱ្យម៉ែដោះធ្វើម្ហូប

"ទុកនៅទីហ្នឹងហើយ?"ម៉ែដោះ

"ថ្ងៃនេះខ្ញុំឮថា មិត្តភក្តិអ្នកនាងមកលេងទៀតហើយមែនទេ?"ពេជ្រឈី សួរទៅកាន់ម៉ែដោះ

"ត្រូវហើយ!!អញ្ចឹងបានអ៊ំខំប្រឹងធ្វើម្ហូបឱ្យលឿន ព្រោះបន្តិចទៀតពួកគេមកដល់ហើយ"ម៉ែដោះ កំពុងតែធ្វើម្ហូបយ៉ាងញាប់ដៃបំផុត។

~ទីត ទីត~

សំឡេងកំផ្លេឡាន!!!!

"នេះមកដល់ហើយមែនទេពួកឯង?"បេឡា ដើរចេញមកទទួលមិត្តភក្កិរបស់ខ្លួន

"នេះគឺជាអ្នកណាហ្នឹង?ម៉េចមិនដែលឃើញមុខអញ្ចឹង"បេឡា សួរទាំងឆ្ងល់ព្រោះមិនដែលធ្លាប់ស្គាល់ ឆា ពីមុនមកទេ

"នាងគឺសង្សាររបស់យើង"ហ្វា យកដៃកៀកក ហើយញាក់ចិញ្ចើមដាក់នាងទៀត

"អ៎..ខ្ញុំឈ្មោះថាអេសារបេឡាសូមស្គាល់ផង"បេឡា និយាយទាំងញញឹមទៅកាន់នាង

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now