ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី19

614 42 32
                                    

[ត]
"ថ្ងៃនេះប្រាកដជាសប្បាយមិនខាន!!!"បេឡា លើកស្រាមកផឹកបន្តិចហើយបញ្ចេញស្នាមញញឹមពុទ្ធបទចេញមក។

បន្ទាប់ពីបានចាំអស់រយៈពេលមួយសន្ទុះក្រោយមក ប៉ែន បាននាំមនុស្សស្រីរូបរាងស្អាតសេកស៊ីម្នាក់មកជាមួយខ្លួនដើម្បីយកមកកំដរបេឡាដែលនៅអង្គុយចាំ។

"នេះអ្នកនាង ស្រីដែលអ្នកនាងឲ្យខ្ញុំរកមក"ប៉ែន បេឡា ក្រឡេកមើលពីក្រោមដល់លើមើលឡើងភ្លឹក

"នេះគឺជាលុយរបស់ឯង ហើយឆាប់ចេញទៅ"បេឡា ដកលុយមួយចំនួនទៅឲ្យនាយសង្ហា គ្រាន់តែបានលុយភ្លាមប៉ែនដើរចេញបាត់ទាំងសប្បាយចិត្ត

"នេះអ្នកនាងអង្គុយផឹកតែម្នាក់ឯងទេហ្អ៎!!!ម៉ោះចាំអូនបញ្ចុក"នារីកំណាន់ បានដើរទៅអង្គុយលើភ្លៅរបស់រាងខ្ពស់ហើយយកស្រាមកបញ្ចុករាងខ្ពស់

"កំដរខ្ញុំឲ្យសប្បាយចិត្តណា?"បេឡា បន្ទាប់ពីត្រូវបាននារីម្នាក់នោះបញ្ចុកស្រារួចនាងយកដៃមកចាប់ការគើមនារីម្នាក់នេះតិចៗមុខពោរពេញដោយស្នាមញញឹម

"ចង់ឱ្យអូនកំដរបងបែបម៉េច!!!ឆាប់និយាយចេញមកអូនអាចធ្វើបាន"នារីកំណាន់ ពោលបានឱនទៅថើបមាត់បេឡាបន្តិច បេឡាឃើញបែបនេះពេញចិត្តស្ដូកតែម្ដង

"នេះអូនពិតជាធ្វើបានល្អខ្លាំងណាស់!!"បេឡា សរសើរនាងមួយម៉ាត់រួចលើកស្រាយកមកផឹក

"អូននឹងធ្វើឲ្យបងសប្បាយជាទីបំផុត"នារី កំណាន់ បានស្ទាបអង្អែលដៃ រាងខ្ពស់ថ្នមៗ បេឡា ឱបចង្កេះនាងយ៉ាងណែនភ្នែកទល់ភ្នែកដៃគិតតែអង្អែរមិនព្រមឈប់។

#ផ្ទអេសារបេឡា

ម៉ោង10:30នាទីយប់!!!

នៅក្នុងផ្ទះមែននារីម្នាក់កំពុងតែអង្គុយលើសាឡុងហាក់ដូចជាចាំកំពុងចាំផ្លូវនរណាម្នាក់នាងអង្គុយសម្លឹងមើលទៅកាន់ដងផ្លូវរហូត។

"ពេជ្រឈី យប់អាធ្រាតហើយមិនព្រមចូលគេងទៀតអីក្មួយ"ម៉ែដោះ ដោយសារឃើញរាងស្ដើងមិនទាន់ចូលគេងទើបគាត់ដើរមកនិយាយជាមួយ

"ខ្ញុំចាំផ្លូវចៅហ្វាយស្រី ព្រោះគាត់មិនដែលបាត់ពីផ្ទះយូរបែបនេះទេ"ពេជ្យឈី និយាយទាំងទឹកមុខក្រៀមក្រំ

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now