ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី16

602 47 58
                                    

ម៉ោង12ថ្ងៃត្រង់!!!!

លោកគ្រូពេទ្យបានមកដល់ដើម្បីពិនិត្យអាការៈរាងស្ដើងហើយវ៉ៃថ្នាំនិងព្យួរសារ៉ូមទៅឱ្យនាងដើម្បីឲ្យមានកម្លាំងជាងមុនបន្តិចព្រោះថា ពេជ្រឈី បាត់បង់កម្លាំងអស់ច្រើនខ្លាំងណាស់ លោកគ្រូពេទ្យបានចាក់ថ្នាំទៅកាន់ ពេជ្រឈី មួយម្ជុលធ្វើឱ្យនាងគេងលក់បាត់។

"តើពេលនេះអាការៈនាងយ៉ាងម៉េចហើយលោកគ្រូពេទ្យ?"បេឡា បានសួរទៅកាន់លោកគ្រូពេទ្យ

"នាងបាត់បង់កម្លាំង ហើយត្រូវទឹកចូលសួតទៀតអញ្ចឹងហើយត្រូវតែសម្រាកយកកម្លាំងប៉ុន្មានថ្ងៃសិន"លោកគ្រូពេទ្យ និយាយបណ្ដើរដៃរៀបចំថ្នាំបណ្ដើរ

"នេះគឺជាថ្នាំសម្រាប់ឲ្យអ្នកជំងឺលេប"លោកគ្រូពេទ្យ បានហុចកញ្ចប់ថ្នាំមួយទៅឲ្យ បេឡា

"ចាសអរគុណលោកគ្រូពេទ្យ"បេឡា បានទទួលថ្នាំពីដៃលោកគ្រូពេទ្យ

"អញ្ចឹងលោកគ្រូពេទ្យសូមទៅសិនហើយ"លោកគ្រូពេទ្រ

"ចា៎ស ភីប៊ុនជូនលោកគ្រូពេទ្យទៅវិញផង"បេឡា បញ្ជាទៅនាយសង្ហា

"បាត់ចៅហ្វាយស្រី"ភីប៊ុន និយាយចប់ជូនដំណើរលោកគ្រូពេទ្យទៅវិញបាត់ទៅ។

"ខ្ញុំមិនដឹងនោះទេ?ថាហេតុអ្វីខ្ញុំមានចិត្តអាណិតនាងខ្លាំងម៉្លេះ ទោះបីជាដឹងថានាងធ្លាប់ធ្វើខុសលើខ្ញុំប៉ុន្តែខ្ញុំមិនអាចចិត្តដាច់ពីនាងឡើយ"បេឡា អង្គុយលើកៅអីសម្លឹងទៅមើលរាងស្ដើងដែលគេងលក់មិនដឹងអី។

"នែ!!តើថ្ងៃមិញមែនរឿងអ្វីកើតឡើង?ម៉េចបានជាយើងឮសំឡេងឯងស្រែក"ម៉ែដោះ សួរទៅកាន់បងភី

"គឺថាព្រឹកមិញនេះខ្ញុំបានលើកបបរទៅឲ្យចៅហ្វាយនៅលើបន្ទប់តែក៏ប្រទះភ្នែកហ្នឹង....."បងភី និយាយផងងាកមើលឆ្វេងមើលស្ដាំផង

"ប្រទះភ្នែកហ្នឹងអី!!ឆាប់ប្រាប់យើងមក"ម៉ែដោះ ពេលឮបែបនេះរឹតតែបង្ខំបងភីថែមទៀត

"គឺ....គឺ..ប្រទះភ្នែកហ្នឹងអ្នកទាំងពីរបានគេងឱបគ្នា"បងភី អោនទៅខ្សឹបដាក់ត្រចៀករាងចំណាស់តិចៗ

"ហា៎សថាមិចនឹង!!!ឱបគ្នា"ម៉ែដោះ ដោយសារតែភាពភ្ញាក់ផ្អើលខ្លាំងពេកធ្វើឲ្យគាត់ច្រឡំស្រែកមួយទំហឹង

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now