ចិត្តស្អប់បង្កើតស្នេហ៍ ភាគទី12

553 46 32
                                    


[ត]

"ធ្វើតាមចិត្តឯងទៅ"ម៉ែដោះ ស្រដីរួចហើយបើកទ្វារចេញទៅក្រៅបាត់ទៅ និយាយសង្ហាបានត្រឹមតែឈរមិនយល់តើនេះពួកគេមានរឿងអ្វីលាក់បាំងមែនទេ។

ម៉ោង12ថ្ងៃត្រង!!!!!!!!

ពួកគេបានមកពីដើរលេងនៅឆ្នេរសមុទ្រវិញអស់ហើយរួចក៏បានញ៉ាំអាហារជុំគ្នារួចរាល់អស់ដែរពេលនេះពួកគេនាំគ្នាមកនិយាយគ្នាពេលនេះពីនោះបន្តទៀត។

"តើខ្ញុំសូមទៅជួប ពេជ្យឈីបន្តិចបានទេ?"ឆា ថ្ងៃនេះដូចគ្មានអារម្មណ៍ក្នុងការដើរលេងនឹងគេឡើយគិតតែពីរឿងពេជ្រឈី មិនឈប់។

"ចាសទៅចុះ នាងនៅបន្ទប់ខាងក្រោយ"បេឡា ឆាបន្ទាប់ពីបានដឹងកន្លែងពេជ្រឈីនៅហើយងើបចេញដើរបាត់ទៅ។

"ហ្ហើយ!!យើងមើលទៅនាងស្រឡាញ់ពេជ្រឈីខ្លាំងណាស់"ហ្វា និយាយព្រមទាំងដកដង្ហើមធំ

"មិត្តភក្កិបែកគ្នាមកយ៉ាងយូរអ្នកណាមិននឹក ហើយមកត្រូវជួបរឿងបែបនេះទៀត"មីមី

"បើសិនជាយើងជានាងវិញយើងក៏ធ្វើចិត្តមិនបានដែរ"ម៉ារី

"មិនអីនោះទេ?ឱ្យពួកគេនៅនិយាយគ្នាសិនទៅតែតិចទៀតហ្នឹងអាចធ្វើឲ្យពេជ្រឈីមានការចងចាំខ្លះក៏ល្អដែរ"បេឡា

"តើអ្នកនាងមករកអ្នកណាមែនទេ?"ម៉ែដោះ បន្ទាប់ពីបានឃើញឆាកំពុងតែដើររកបន្ទប់ពេជ្រឈីគាត់បានសួរទៅកាន់នាង

"គឺខ្ញុំមករកបន្ទប់ពេជ្រឈីតើអុំស្គាល់ទេ?"ឆា សួរទៅកាន់រាងចំណាស់

"មកតាមខ្ញុំមក"ម៉ែដោះ ពោលរួចហើយនាំផ្លូវឆាដើរទៅរករាងស្ដើង

~ក្រាក~

សំឡេងបើកទ្វារ!!!!

ពេជ្រឈី គ្រាន់តែបានឮសំឡេងបើកទ្វារបានក្រឡេកទៅក្រោយហើយឃើញម៉ែដោះនិងឆាដើរចូលមកក្នុងបន្ទប់នេះ។ពេលដែលឃើញឆាដើរមកនាងរាងភ្ញាក់ផ្អើលបន្តិចដែរ។

"តើអ្នកនាងមករកអ្នកណា?"ពេជ្រឈី បានសួរទៅកាន់ឆា

"នេះឯងមិនបានចាំខ្ញុំបន្តិចទេឬយ៉ាងម៉េច?"ឆា គ្រាន់តែមកដល់ដើរទៅអង្គុយជិតពេជ្រឈី

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now