[ត]
"ធ្វើខ្លួនឯងសប្បាយទៅ?"បេឡា បន្តទៅខាំនៅលើបបូរមាត់រាងស្ដើងឡើងចេញឈាមញឹមៗហើយបន្តមកថើបនៅលើកញ្ចក់ក.ហើយបន្តបង្អែលដៃនាងមិនឈប់។ពួកគេទាំងពីរនាក់បានបន្តជាមួយគ្នារហូតដល់អស់កម្លាំងរៀងខ្លួនហើយគេងលក់ទាំងពីរនាក់បាត់ទៅ។
#ក្នុងក្លឹប
"តើនេះនាងមកវិញហើយមែនទេ?"ប៉ែន បានសួរទៅនារីកាលពីយប់មិញ
"ត្រូវហើយខ្ញុំមកវិញហើយ"នារីកំណាន់ ដើរចូលមកក្នុងក្លឹបរួចបោះកាបូបទៅលើតុហើយដើរមកអង្គុយលើសាឡុងទាំងមួម៉ៅ
"មានរឿងអ្វីមែនទេ?បានជាមួយម៉ៅដល់ថ្នាក់នេះ"ប៉ែន បានសម្លឹងមើលមុខនាងហើយសួរទៅកាន់នាង
"គឺអ្នកនាងយប់មិញហ្នឹងណា?គាត់គ្រាន់តែឱ្យខ្ញុំកំដរផឹកស្រាដល់ពេលទៅផ្ទះគាត់ គាត់ក៏មិនបានធ្វើអ្វីខ្ញុំដែរគ្រាន់តែងអង្គុយឱបខ្ញុំនៅលើសាឡុងហើយញ៉ាំស្រាបន្ទាប់មកនាំខ្ញុំឡើងនៅបន្ទប់ហើយគាត់ឲ្យខ្ញុំចូលទៅងូតទឹកបន្ទាប់មកចូលគេងធម្មតា"នារីកំណាន់ និយាយហើយអង្គុយធ្វើទឹកមុខស្អុយ
"ហើយចុះមិញនេះអ្នកណាជាអ្នកជូននាងមក"ប៉ែន បន្តសំណួរសួរទៅកាត់នាង
"ធ្វើឱ្យកូនចៅជូនមក គាត់សន្យាថាមកជួបខ្ញុំម្ដងទៀតបើជួបលើកក្រោយខ្ញុំមិនឲ្យរួចផុតពីដៃខ្ញុំទេ"នារីកំណាន់ បញ្ចេញស្នាមញញឹមចុងមាត់យ៉ាងស្រស់
"ឈប់គិតពីគេទៀតទៅ រៀបខ្លួនទទួលភ្ញៀវឲ្យបានល្អទៅ"ប៉ែន និយាយទៅកាន់នារីម្នាក់នោះ។
#ក្នុងផ្ទះអេសាបេឡា
ម៉ោង12ថ្ងៃត្រង!!!
"អ៊ំ!!!ថ្ងៃនេះបាត់ពេជ្រឈីទៅណាទៀតហើយ?ខ្ញុំណារកនាងមួយព្រឹកហើយតែរកមិនឃើញសោះ"ភីប៊ុន ដើរមកសួរម៉ែដើម្បីរក ពេជ្រឈី
"អ៊ំក៏មិនដឹងដូចគ្នាបាត់តាំងពីព្រឹក មិនដឹងថាទៅណាទេ?"ម៉ែដោះ ក៏កំពុងដើររក ពេជ្រឈី ដូចគ្នាដែរ។
លើបន្ទប់!!!
"គេងទៅណាអូនសម្លាញ់!!!"បេឡា ងើបពីគេងរួចអោនទៅថើបថ្ពាល់រាងស្ដើងមួយខ្សឺត
YOU ARE READING
រឿង ចិត្តស្អប់បង្កប់ស្នេហ៍
ChickLitស្នេហាកើតឡើងចេញពីការស្អប់ គំនុំសងសឹក ការធ្វើបាបគ្មានទីបញ្ចប់💔🌷