ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី13

508 42 38
                                    

ព្រឹកថ្ងៃថ្មី!!!!

ថ្ងៃនេះពេជ្យឈីបានងើបតាំងពីព្រឹក មិនបាច់ចាំមានអ្នកណាមកដាស់នាងដូចរាល់ថ្ងៃហើយនាងងើបឡើងលាងចានលាងឆ្នាំង ទុកដាក់ផ្ទះឲ្យមានរបៀបរៀបរយកុំឱ្យរញ៉េរញ៉ៃបន្ទាប់មកនាងបានកាន់ប្រដាប់ជួបផ្ទះយកទៅជូតនៅផ្ទះធំ។

"ហើយថ្ងៃនេះកើតអីហ្នឹង?ម៉េចបានច្រណប់ខ្លាំងម៉្លេះ"បេឡា បានឈរមើលរាងស្ដើងធ្វើការពីលើផ្ទះមកទាំងងឿងឆ្ងល់ ក្នុងចិត្តកំពុងតែគិតរឿងអ្វីម្យ៉ាង

"នឹកឃើញហើយ ថាត្រូវធ្វើយ៉ាងម៉េច?"បេឡា បន្ទាប់ពីគិតចេញហើយញញឹមចុងមាត់រួចដើរចូលទៅក្នុងបន្ទប់

"អា៎យ...នេះគឺអ្វីហ្នឹង?"ពេជ្រឈី កំពុងតែឱនជូតផ្ទះត្រូវបានបេឡាបោះខោអាវមកជាច្រើនមកលើនាង

"រើសខោអាវនិងយកទៅបោកផង"បេឡា គប់ខោអាវមកឲ្យរាងស្ដើងពីលើជណ្ដើរមក រាងស្ដើងឃើញបែបនេះសម្លឹងមើលទៅមុខរាងខ្ពស់យ៉ាងខឹង។

"ខោអាវច្រើនយ៉ាងនេះខ្ញុំបោកម៉េចហ្នឹងអស់?"ពេជ្រឈី និយាយទៅកាន់រាងខ្ពស់ទាំងទឹកមុខមាំ

"កុំឱ្យទំនេរគ្រាន់តែបោកខោអាវប៉ុណ្ណឹងវាមិនដែលខ្យល់ស្លាប់ឯណា"បេឡា សម្លឹងមើលមុខរាងស្ដើងហើយញាក់ចិញ្ចើមឌឺដងឱ្យរាងស្ដើងទៀត

"ចា៎"ពេជ្រឈី ឆ្លើយមួយម៉ាត់យ៉ាងខ្លីហើយរើសយកទៅបោកបាត់ទៅ

"ខ្ញុំភ្លេច ដាច់ភ្លើងបាត់ហើយអញ្ចឹងនាងត្រូវតែប្រើដៃបោក...អ៎..ហាមរហែកខោអាវខ្ញុំបើមិនដូច្នោះជីវិតនាងស្មើសូន្យ"បេឡា រៀបចូលបន្ទប់ទៅហើយនៅស្រែកមកប្រាប់រាងស្ដើងហើយកំរាមនាងទៀត

"ចាស"ពេជ្រឈី នៅតែបន្តរើសខោអាវដាក់ក្នុងកន្ត្រកហើយលើកយកទៅបោកបាត់ទៅ រាងខ្ពស់ឃើញបែបនេះពេញចិត្តខ្លាំងណាស់ញញឹមយ៉ាងស្រស់។

[Admin:ឪហេតុតែចង់ធ្វើបាបម៉ែ ខោអាវខ្លួនឯងក៏មិនបោកដែរសុខចិត្តឱ្យម៉ែបោកឱ្យ🤧😑]

ពេជ្រឈី បានលើកខោអាវនោះមកដល់ខាងក្រៅហើយចាប់ផ្ដើមរៀបចំដើម្បីបោកទាំងទឹកមុខធុញទ្រាន់ មិនដឹងក្នុងចិត្តគិតអីនោះទេសុខៗមកប្រើឲ្យបោកខោអាវ។រាងស្ដើង ដាក់គូទអង្គុយលើកៅអីហើយចាប់កាន់ខោអាវម្ដងមួយៗមកបោក។

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now