នៅក្នុងរាជវាំងមួយដែលគ្រប់គ្រងដោយជំនាន់ទី3នៃរាជវង្សត្រកូល «គីម» កំពុងតែប្រារព្ធព្រះរាជពិធីអភិសេកស្ដេចនិងមហេសីរបស់ទ្រង់មើលទៅពិតជាអធឹកអធមខ្លាំងណាស់។អស់មុខមន្ត្រីព្រមទាំងទាហានគ្រប់ជាន់បាននាំគ្នាមកចូលរួមយ៉ាងសប្បាយក្អាកក្អាយ។
នាពេលរាត្រីព្រះរាជវិធីទាំងមូលត្រូវបានបញ្ចប់ដោយរលូនចំណែកស្ដេចនិងមហេសីរបស់ទ្រង់ត្រូវដំណាក់ដើម្បីរៀបចំពិធីផ្សំដំណេកដែលជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយ។
«យប់នេះនាងផ្ទំនៅទីនេះចុះយើងមិនបានផ្ទំជាមួយនាងទេ»ស្ដេចដែលកំពុងតែក្រោកឈរបង្ហាញពីព្រះភ័ក្សសរភ្លឺថ្លានិងកែវភ្នែកឃោឃៅបានមានព្រះបន្ទូលទៅកាន់មហេសីខ្លួនដោយត្រជាក់ប្រៀបដូចទឹកកក។
«ទ្រង់ចង់យាងទៅណានេះជាយប់ផ្សំដំណេករបស់ពួកយើង»មហេសីតូចយាងមកឈរពាងពីមុខព្រះអង្គដោយបានបញ្ចេញសម្លេងទាក់ទាញព្រះអង្គនិងរាងកាយដែលគ្របស្បៃជាមួយក្រណាត់តូចៗដើម្បីបិទបាំងរាងកាយ។ព្រះនាងមានព្រះនាមថា ចាង ស៊ូយីដែលជាកូនមន្ត្រីជាន់ខ្ពស់នៅក្នុងនគរ។
«យើងចង់យាងទៅណាជារឿងរបស់យើង ត្រូវចាំថានាងជាមហេសីធំរបស់យើងក៏ពិតមែនប៉ុន្តែនាងគ្មានសិទ្ធសួរនាំយើងច្រើននោះទេ»ព្រះអង្គទ្រង់មានរាជបន្ទូលច្បាស់និងបញ្ចេញកែវភ្នែកក្រហមទៅកាន់នាងធ្វើឲ្យនាងដកជំហានចេញពីព្រះអង្គភ្លាមៗ។
បន្ទាប់ពីមានព្រះបន្ទូលចប់ទហរង់ក៏យាងចាកចេញពីដំណាក់រួចឆ្ពោះទៅកាន់ដំណាក់មួយទៀតដែលមានចម្ងាយឆ្ងាយល្មមពីដំណាក់នោះ។ នេះទ្រង់ចៅរបស់ព្រះអង្គ «គីម» និងជាអ្នកគ្រងរាជនាពេលសព្វថ្ងៃនេះទ្រង់មានព្រះនាមថា «គីម ណាមជុន» ដែលគ្រប់គ្នាខ្លាចរអាកីព្រោះតែទ្រង់មានភាពកំណាចនិងឃោឃៅជាងស្ដេចមុនៗទៅទៀត។
តុក!តុក!
«បើកទ្វា»ណាមជុនលើកយកដៃមាំៗរបស់ទ្រង់គោះទ្វាដំណាក់តិចៗល្មមឲ្យអ្នកនៅខាងក្នុងឮនិងចេញមកបើកទ្វាឲ្យទ្រង់យាងចូលទៅខាងក្នុង។
ក្រាក!
«ព្រះអង្គ! ទ្រង់យាងមកមានការអ្វីមែនទេ?»ទា្វដំណាក់ត្រូវបានបើកដោយក្មេងប្រុសវ័យក្មេងម្នាក់ដែលមានសម្បុរសររលោងផ្ទៃមុខស្អាតផូរផង់ដៃជើងស្រឡូនៗដូចបន្លាក្រូចមើលទៅគ្មានកន្លែងទាស់ត្រង់ណាឡើយ។
YOU ARE READING
ព្រោះតែស្រឡាញ់
Romanceគ្រប់យ៉ាងគឺកើតចេញពីក្ដីស្រឡាញ់ ក្ដីស្រឡាញ់ដែលអាចធ្វើឲ្យគ្រប់គ្នាខ្វាក់ភ្នែកនិងក្បត់មនសិការរបស់ខ្លួនឯង។ ក្ដីស្រឡាញ់ក៏អាចបញ្ចប់ជីវិតរបស់មនុស្សផងដែរ។ Started : 24/08/2023