ភាគទី17

22 0 0
                                    

«ឯងនិងមហេសីមានរឿងអ្វីមែនទេ? មើលទៅដូចជាឆុងគ្នាដល់ហើយ»ជុងយូសួរទៅកាន់ហូសុកហាក់ធ្វើដូចជាគេមិនដឹងរឿងអ្វីសោះឡើយប្រៀបបានដូចជាអ្នកបម្រើថ្មីដែលមិនដឹងរឿងអ្វីទាំងអស់។

«យើងគ្រាន់តែមិនចង់ពាក់ព័ន្ធជាមួយអ្នកណាប៉ុណ្ណោះ ចង់ប្រើជីវិតធម្មតាៗដូចជាអ្នកបម្រើទូទៅ»ហូសុកនិយាយមួយទៅកាន់ជុងយូរព្រទាំងមិនសម្លឹងមើលមុខគេទៀតផង។តើអ្នកណាដែលមិនចង់បានជីវិតធម្មតាសាមញ្ញតែមានក្ដីសុខនោះ? វាជារឿងដ៏ធំបំផុតដែលគ្រប់គ្នាត្រូវការនិងចង់បាន។

«ចុះពេលនេះឯងមិនដូចអ្នកនៅក្នុងវាំងនេះទេឬ?»ជុងយូព្យាយាមសួរដេញទៅកាន់ហូសុកទាំងកើតសង្ស័យក្នុងចិត្តមិនបាត់ អ្នកបម្រើគឺអ្នកបម្រើម៉េចនឹងអាចខុសគ្នានោះ? ហូសុកនិយាយចេញមកធ្វើឲ្យគេមិនតាមជាន់កែងមិនបានទេ។

«ក៏...បែបនេះហើយទើបមិនចង់ពាក់ព័ន្ធនឹងព្រះមហេសីនាំតែធ្លាក់ក្បាលចេញពីស្មារ»ហូសុកគេតបទៅកាន់ជុងយូទាំងធ្វើគួរឲ្យខ្លាចតែប្រែទៅជាគួរឲ្យស្រឡាញ់ទៅវិញ។គេមិនបានគិតថាជុងយូកំពុងតែសង្ស័យនឹងខ្លួននោះទេ មិត្តភក្តិគឺតែងតែតែទុកចិត្តគ្នាហើយមនុស្សហូសុកគឺឆាប់ទុលគេបែបនេះឯង។

   «ព្រះមហេសីកាចឬ? បានជាឯងខ្លាចទ្រង់បែបនេះ?»ជុងយូសួរទៅកាន់ហូប៊ីធ្វើដូចជាខ្លួនមិនធ្លាប់ស្គាល់ម្ចាស់ស្រីរបស់គេ ទឹកមុខភ្លើរៗមួយនេះតែតែងបង្ហាញគ្រប់ពេល។
  «ព្រះមហេសីជាប្រពន្ធរបស់ស្ដេចមានឋានៈខ្ពង់ខ្ពស់បើមិនឲ្យយើងខ្លាចទ្រង់តើឲ្យយើងខ្លាចអ្នកណាទៅ?»ហូសុកលើកចិញ្ចើមសួរជុងយូដូចការហួសចិត្តចេះមកសួរសំណួរបែបនេះទៅកើត។
   «យើងភ្លេចប្រាប់ឯង ដំណើរយាងទៅក្រុងរបស់ព្រះអង្គនិងព្រះមហេសីក៏មានយើងទៅដែរ»ជុងយូប្រាប់ទៅហូសុកដោយក្ដីសប្បាយចិត្តជាខ្លាំងដែលបានធ្វើដំណើរជាមួយស្ដេច។
   «អាវ! នេះចូលវាំងភ្លាមមានការងារធ្វើតែម្ដងហើយណ៎?»ហូសុកចំហរមាត់ធំៗពេលឮបែបនេះ គេប្រាកដជាអ្នកការពារដ៏ល្អហើយមើលទៅបានជាព្រះមហេសីអនុញ្ញាតឲ្យគេទៅបែបនេះ។
   «វាជាតួនាទី តទៅមុខទៀតក៏គង់តែធ្វើដដែល»
ជុងយូញញឹមទទួលនៅពេលឃើញភាពរីករាយរបស់
ហូសុកដែលមានចំពោះខ្លួន។
   «វាប្រាកដជាសប្បាយដែលបានឆ្លងទៅក្រុងមួយទៀត»
ហូសុកលាងចានបណ្ដើរនិយាយជាមួយជុងយូបណ្ដើរនិងមានអារម្មណ៍នឹកស្រមើស្រមៃបើសិនជាខ្លួនបានទៅទីនោះដែរ។
   «បារម្ភពីសុវត្តិភាពរបស់ព្រះអង្គនិងព្រះមហេសីទៅវិញទេ»ជុងយូហាក់អស់សំណើចបន្តិចពេលឮហូសុកនិយាយបែបនេះមកកាន់គេ នេះគេគិតថាជាការដើរលេងឬ?
   «យ៉ាងណាក៏ល្អជាងយើងដែរ យើងមិនដែលចេញទៅណាផងនៅតែក្នុងវាំងមួយនេះ»ហូសុកនិយាយជាមួយស្នាមញញឹមដ៏ស្រស់ស្អាតដោយគ្មានការអាក់អន់ស្រពោនចិត្តដែលខ្លួនត្រូវមករស់នៅទីនេះរហូត។
   «ពេលយើងត្រឡប់មកវិញ យើងនឹងនាំឯងទៅដើរលឹងខាងក្រៅ»
   «អត់ទេ! យើងចូលចិត្តនៅក្នុងវាំងជាងវាមានភាពស្ងប់
ស្ងាត់ល្អ»គេស៊ូររស់នៅក្នុងវាំងរហូតបើសិនជាមានណាមជុននៅទីនេះគេនឹងមិនទៅណាឡើយ។
   «តាមចិត្តឯងចុះ យើងក៏ជិតដល់ថ្ងៃទៅដែរតើឯងចង់បានអ្វីទេ?»
   «សុំត្រឹមតែគ្រប់គ្នាមកវិញដោយសុវត្តិភាពទៅចុះ»ហូសុកគេងាកទៅតបជុងយូដោយចោលស្នាមញញឹមមួយនេះឡើយ។គេមិនត្រូវរបស់ទាំងនោះទេត្រូវការសុវត្តិភាពគ្រប់គ្នាដែលកំពុងរៀបចំខ្លួនចាកចេញពីវាំង។
   «អ្ហឹម...យើងលាងចានរួចរាល់ហើយ យើងក៏ត្រូវមានការងារធ្វើបន្ទាប់ដែរ»ហូសុកលើកកន្រ្ចែងដែលដាក់ចានទាំងនោះយកទៅទុកក្នុងផ្ទះបាយដោយទុកឲ្យជុងយូឈរមើលគេធ្វើតែម្នាក់ឯង។
   «អញ្ចឹងយើងទៅបន្ទប់វោញហើយ បើឯងអផ្សុកអាចទៅរកយើងបាន»ជុងយូបានត្រឹមតែស្រែកពីចម្ងាយប្រាប់ទៅកាន់ហូសុក។គេក៏ចង់ជួយការងារទាំងនេះដែរប៉ុន្តែនាយតូចហូសុកតែងតែបដិសេដគ្រប់ពេលមិនអនុញ្ញាតឲ្យគេជួយធ្វើឡើយ។
   «អឹម...»ហូសុកក៏បានត្រឹមតែងក់ក្បាលទទួលដឹងឮពី
ជុងយូនិងមិនបាននិយាយអ្វីឡើយ។
   «អ្ហឹម...»បន្ទាប់ពីជុងយូចេញផុតហូសុកក៏ឈរដកដង្ហើមម្នាក់ឯងនិងរៀបចំផ្ទះបាយឲ្យមានរបៀបរៀបរយ។ក្នុងចិត្តគិតរឿងឆ្ងាយទៅៗដូចជារកច្រាំងមិនឃើញសោះ។
   «តើខ្ញុំម្ចាស់បានធ្វើអ្វីខុសឬ? ត្រឹមតែក្រយារក៏ព្រះអង្គមិនឲ្យខ្ញុំម្ចាស់យកទៅថ្វាយដែរ»សម្លេងតូចៗរបស់ហូសុកបានចោទសួរទៅកាន់ណាមជុនដែលមិនបានគង់នៅទីនេះជាមួយខ្លួន។
   ទឹកមុខហូសុកពេលនេះបង្កប់នូវភាពសោកសៅជាច្រើន
ដែលគេបានបង្កប់ទុកនៅក្នុងចិត្តប៉ុន្តែពេលនេះគេត្រូវបានចងដោយក្ដីស្រឡាញ់ណាមជុនទៅហើយតើគេអាចធ្វើអ្វីផ្សេងពីនេះបានទេ? កាន់តែគិតគេកាន់តែចង់ស្រែកយំជាខ្លាំង។
   ផាច់ៗ
   «អ្ហឹម...ឈប់គិតអាសុកគ្មានរឿងអ្វីត្រូវគិតទេ»ហូសុកបានយកបាតដៃតូចរបស់គេមកទះកំផ្លៀងខ្លះនឯងដើម្បីឲ្យបានស្វាងពីអារម្មណ៍ដែលច្របូកច្របល់និយាយមិនចូលគ្នា។
   បន្ទាប់ពីធ្វើការងាររួចរាល់ហូសុកក៏ត្រឡប់ទៅសម្រាកនៅបន្ទប់របស់ខ្លួនវិញថ្ងៃនេះគេមានអារម្មព៍ថាហត់ណាស់ទាំងកាយទាំងចិត្តគេពិតជាពិបាកគ្រប់គ្រងវាជាខ្លាំង។
   កាយតូចបានប្រាស់ដេកលើគ្រែដែលមានកម្រាលក្រាលពីលើពណ៌ទឹកតែនិងមានខ្នើយកើយពីរដែលរាល់ដងមានណាមជុនផ្ទំនៅក្បែរគេគ្រប់ពេលសូម្បីតែក្លិនក៏មិនទាន់រសាយចេញពីបន្ទប់នេះឡើយ។ពួកគេបែកគ្នាមិនទាន់បានមួយថ្ងៃស្រួលបួលផងក៏មានអារម្មណ៍ថានឹកបាត់ទៅហើយចុះទម្រាំតែឲ្យគេបែកពីស្ដេចរបស់ខ្លួននោះតើជីវិតគេទៅជាបែបណាទៅ?

To be continued ...

ព្រោះតែស្រឡាញ់Where stories live. Discover now