ភាគទី15 (អន់ចិត្ត)

21 1 0
                                    

ដំណើរញាប់ៗរបស់ហូសុកប៉ុន្តែល្បឿនមិនលឿនដូចជាដំណើរមួយនេះសោះ។ទឹកមុខក្រញ៉ូវតែគួរឲ្យចង់ខាំទៅវិញមើលទៅក៏ដឹងថាខឹងនឹងព្រះអង្គប៉ុណ្ណាដែរ ក្មេងពូកែងរគឺតែងតែបែបនេះឯងធ្វើអ្វីទាស់ចិត្តមិនបានឡើយតែក៏មិនហ៊ានទៅរករឿងព្រះអង្គទាល់តែសោះ។ដើរមួយសន្ទុះកាយតូចទាំងមូលក៏មកដល់កំពង់ទឹកនៅក្នុងវាំងដែលមានដាំទៅដោយផ្កាឈូកពាសពេញបឹងកំពុងតែរីកស្គុសស្គាយគួរឲ្យគយគន់មិនចង់ដកភ្នែកចេញឡើយ។
«ព្រះអង្គមកលួងខ្ញុំភ្លាមមក ខ្ញុំខឹងនឹងទ្រង់ហើយ»សម្លេងតូចស្រួយស្រេះដូចកញ្ចែរជំទាលទៅកាន់បឹងនិងរើសដុំថ្មគប់ទៅក្នុងទឹកទាំងទន្រាំជើងទៀតផង សកម្មភាពទាំងមូលមើលទៅពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់។
«ខ្ញុំម្ចាស់មិនបានធ្វើអ្វីខុសហេតុអ្វីក៏ដកការងារខ្ញុំម្ចាស់ចេញបែបនេះ? ព្រះអង្គមិនចង់ឃើញមុខខ្ញុំឬ?»ហូសុកដាក់គូទរបស់ខ្លួនអង្គុយផ្ទាល់ទៅនឹងក្ដារឈើនៅមាត់បឹងនិងអោបជង្គង់ខ្លួនឯងជាមួយនឹងការសន្ទនាម្នាក់ឯងដោយពេបមាត់ពេបក មិនឈប់។
«ហេតុអ្វីព្រះទ័យព្រះអង្គរេរដូចចុងស្រល់បែបនេះ? ខ្ញុំមិនអាចទ្រាំដល់ថ្ងៃព្រះអង្គយាងមកពីក្រុងវិញទេ»ពេលនេះគេចង់តែននៀលដីឲ្យអស់អារម្មណ៍ខឹងសម្បាររបស់គេទៅកាន់ព្រះអង្គដែលមិនយល់អារម្មណ៍គេនៅពេលនេះ។យំក៏យំមិនចេញខឹងក៏គ្មានអ្នកលួងគេស្ទើរតែស្ទះទ្រូងទៅហើយ។
ហូសុកអង្គុយនិយាយម្នាក់ឯងដោយមិនបានចាប់
អារម្មណ៍ទៅកាន់មនុស្សជុំខ្លួនឡើយបើគេមួម៉ៅក៏ប្រកាច់តែម្នាក់ឯងដោយមិនខ្លាចខ្មាស់អ្នកណា។គេខឹង គេអន់ចិត្ត គេចង់យំ មួយលានអារម្មណ៍ក្នុងមួយវិនាទីដោយ
សាេតែព្រះអង្គម្នាក់គត់។គ្រាន់តែទ្រង់ដកការងារមួយរយៈក៏កើតបែបនេះទៅហើយចុះទម្រាំតែត្រូវបែកពីព្រះអង្គរហូត
នោះ តើគេនឹងត្រូវកើតឆ្កួតមែនទេ?
«អូ! អ្នកណានឹង? ព្រះអង្គ?»អង្គុយសុខៗភ្នែកទាំងគូររបស់គេក៏ត្រូវងងឹតឈ្លប់មើលអ្វីមិនឃើញក៏ដោយសារតែមានដៃអ្នកណាមិនដឹងមកបិទបាំងភ្នែករបស់ពីក្រោយទើបធ្វើឲ្យគេភ្ញាក់ក្រញ៉ាងដោយមិនបានត្រៀមខ្លួនទុកមុន។
«ទាយទៅមើលថាជាអ្នកណា?»សម្លេងគ្រលៗបានបង្ហើរក្បែរគុម្ពត្រចៀករបស់ហូសុកទោះព្យាយាមបន្លំយ៉ាងណាក៏ហូសុកអាចទាយបានដែរថាជាអ្នកណា។
«ព្រះអង្គជីន!!!»
«ហ៊ឹស!មិនសប្បាយសោះឯងតែងតែដឹងថាជាយើងគ្រប់ពេលបែបនេះ»ព្រះអង្គបានដាក់ព្រះកាយរបស់គ្រង់ក្បែរហូសុកនិងសើចដើមក បន្តិចព្រោះពួកគេទាំងពីរនាក់តែងតែលេងជាមួយគ្នាបែបនេះគ្រប់ពេល។
«ខ្ញុំម្ចាស់ក្រាបថ្វាយបង្គំព្រះអង្គ»ហូសុកចាន់ផ្ដើមបង្វែរខ្លួនលត់ជង្គង់គោរពទៅកាន់ជីនដែលគង់នៅក្បែរនោះដោយអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង គេគ្រាន់តែទាយលេងមិននឹកស្មានថាជាព្រះអង្គពិតមែន។
«អង្គុយវិញទៅមិនចាំបាច់ធ្វើជាភ្ញាក់ផ្អើលអ្វីនោះទេ»ព្រះអង្គបានបញ្ជារឲ្យហូសុកអង្គុយដូចដើមនឹងអ្វីដែលគេបានអង្គុយមុននេះដោយមិនចង់ឲ្យគេមានអារម្មណ៍ថាមិនស្រណុកក្នុងខ្លួនឡើយ។
«ហេតុអ្វីព្រះអង្គយាងមកទីនេះ?»ហូសុកបើកភ្នែកភ្លឹសៗសួរទៅកាន់ជីនដោយការចង់ដឹងជាខ្លាំង។
«ក៏...ចង់មករំសាយខួរក្បាលកុំឲ្យតប់ប្រមល់តែក៏ជួបឯង
នៅទីនេះ តើអ្នកណាធ្វើឲ្យទាស់ចិត្តមែនទេបានជាមកអង្គុយទីនេះតែម្នាក់ឯង?»កែវព្រះនេត្រថ្លាមុតទតទៅកាន់មុខហូសុកធ្លុះដល់ចិត្តរបស់គេ។កែវភ្នែកនេះគឺគួរឲ្យខ្លាចជាងកែវភ្នែករបស់ណាមជុនទៅទៀតស្ទើរតែឲ្យហូសុក
ហោះបានទៅហើយ។
«គ្មានទេព្រះអង្គខ្ញុំម្ចាស់ក៏មកដូចជាទ្រង់ដែរ»ហូសុកងាកគេចចេញពីក្រសែរព្រះនេត្រាមួយនេះយ៉ាងលឿនព្រោះតែខ្លួនកំពុងតែព្យាយាមកុហកទៅកាន់ទ្រង់ដោយខ្លាចថាព្រះអង្គចាប់បានថាខ្លួនកំពុងតែកុហកទ្រង់ទើបមិនហ៊ាន
ប្រឈមនឹងកែវនេត្រាមួយគូនេះ។
«ណាមជុន?ឬក៏អ្នកណា?»ព្រះអង្គទ្រង់ជ្រាបថាហូសុកកំពុងតែព្យាយាមកុហកទើបមិនចង់ជម្រិតសួរនាំវែងឆ្ងាយក៏លើកឈ្មោះណាមជុនមកនិយាយតែម្ដងទៅទើបគេព្រមឆ្លើយនឹងសំណួរមួយនេះ។
«ខ្ញុំម្ចាស់គ្រាន់តែអន់ចិត្តនឹងទ្រង់ប៉ុណ្ណោះ»មាត់តូច
មួយនេះក៏ចាប់ផ្ដើមពេបម្ដងទៀតនៅពេលទ្រង់ចាប់បាន
និងនិយាយពីណាមជុន។គេពិតជាអន់ចិត្តជាខ្លាំងជាមួយមនុស្សដែលខ្លួនស្រឡាញ់អាងតែមានអំណាចចង់ធ្វើអ្វីមិនគិតពីចិត្តគេសោះឡើយ។
«ទ្រង់ចង់ឲ្យឯងសម្រាកពីការងារខ្លះ យើងក៏ទតឃើញថាឯងហត់ណាស់មួយរយៈនេះអញ្ចឹងសម្រាកតាមអ្វីដែលទ្រង់បានទូលមកកុំរឹងទទឹងអី»បន្ទូលស្រាលៗធ្ងន់ៗទៅកាន់ហូសុកខុសពីសម្ដីរបស់គ័នស៊ីស្ដាប់ទៅគួរឲ្យខ្លាចរអាលើសពីនាងបីបួនដងទៅទៀត។
«តែថា...ព្រះអង្គបានជួបគ្នាហើយមែនទេ? ទើបមករកខ្ញុំម្ចាស់ក្រោយ?»ហូសុកបើកភ្នែកធំៗពេលដឹងថាបងប្អូនទាំងពីរនាក់នេះបាននិយាយដើមគេប្រាប់គ្នាទៅវិញទៅមក។
«ហ៊ឹស! ហូសុកឯងគិតថារឿងទាំងនោះអាចគេចផុតពីយើងមែនទេ?»ព្រះហស្តធំបានលើកយកមកដាក់លើក្បាលរបស់ហូសុកនិងសើចយ៉ាងហួសចិត្តទៅកាន់ក្មេងម្នាក់នេះពេលដែលឆ្លាតក៏ឆ្លាតពេកតែពេលដែលមិនដឹងអ្វីគឺងងឹតឈឹងតែម្ដង។
«ព្រះអង្គ! ហេតុអ្វីទៅ? ខ្មាស់គេណាស់ក្មេងបម្រើមកអង្គុយងក់ងរនឹងស្ដេច»ហូសុកលើកដៃមកខ្ទប់មុខដែលកំពុងតែក្រហម វាកើតចេញពីការខ្មាស់អៀនដែលខ្លួនកំពុងតែធ្វើមុននេះ។
«អ្នកណាថាឯងជាក្មេងបម្រើ? ឈប់គិតបែបនេះទៅ»ទោះជាអ្នកបម្រើក៏ពិតមែនតែគ្មានអ្នកណាអាចជាអ្នកបម្រើដូចជាគេនោះទេ។ជាអ្នកបម្រើដែលគួរឲ្យស្រឡាញ់និងជាអ្នកបម្រើពិសេសថែមទៀតផង។
«ហិហិ ខ្ញុំម្ចាស់គ្រាន់តែនិយាយការពិតប៉ុណ្ណោះ»សម្លេងសើចដ៏គួរឲ្យស្រឡាញ់របស់ហូសុកប្រៀបបានទៅនឹងថ្នាំសម្រាប់ព្យាយាមបាលជំងឺផ្លូវចិត្តយ៉ាងអញ្ចឹងអ្នកណាក៏ប្រាថ្នាចង់មានគេនៅក្បែរតែគ្មានវាសនាបានគេមកធ្វើជាកម្មសិទ្ធឡើយ។
«ចុះបើសិនយកវាទៅទូលណាមជុននោះ? តើវានឹងមានអ្វីកើតឡើងទៅ?»ជីនលើកព្រះហស្តមកអង្អែលចង្ការរបស់ទ្រង់ថ្នមៗនិងរំពៃគិតហាក់ដូចជាកំពុងតែបំភ័យហូសុកដែលអង្គុយក្បែរនោះយ៉ាងអញ្ចឹង។
«ខ្ញុំម្ចាស់មិនខ្លាចនោះទេព្រះអង្គមិនបាច់មកបំភ័យខ្ញុំឡើយ»ទឹកមុខស្រពាបស្រពោនរបស់ហូសុកបានបង្ហាញឡើងស្ដែងៗដោយមិនចង់លាក់ទុកមិនឲ្យជីនឃើញទៀតឡើយ។
«ពិតជាមិនខ្លាចណាមជុនពិតមែនឬ?»ព្រះអង្គបានទូលសួរបញ្ជាក់ទៅកាន់ហូសុកដែលជាមនុស្សតែម្នាក់ខ្លាចណាមជុននិងស្ដាប់បញ្ជារគេជាងនរណាទាំងអស់តែឥឡូវមកប្រាប់ថាមិនខ្លាចទៅវិញ។
«អ្ហឹម!»ហូសុកបានត្រឹមតែគ្រហឹមក្នុងបំពង់ក ភ្លេចថាខ្លួនកំពុងតែអង្គុយជាមួយអ្នកណា តែទ្រង់ក៏មិនបានប្រកាន់អ្វីនឹងក្មេងម្នាក់នេះដែរ ក្នុងនាមជាបងប្រុសគឺតែងតែអង្គុយស្ដាប់ទុក្ខសោកប្អូនប្រុសបែបនេះឯង។
«មានរឿងអ្វីធ្វើឲ្យឯងមិនសប្បាយចិត្តមែនទេ?»ទ្រង់ផ្ទាល់ក៏រៀងភ្ញាក់ផ្អើលនឹងទឹកមុខរបស់ហូសុកដែរដែលជាមនុស្សតែងតែញញឹមនិងព្រមលាក់ទុករឿងគ្រប់យ៉ាងតែឥឡូវនេះបែបជាមួយធ្វើមុខស្រពោនមកកាន់ទ្រងទៅវិញ វាជារឿងដែលមិនគួរឲ្យជឿរទាល់តែសោះឡើយ។

To be continued...

ព្រោះតែស្រឡាញ់Where stories live. Discover now