«កុំផ្គើននឹងយើងឲ្យសោះ»ព្រះហស្តមាំក្រាស់ស្ទុះយ៉ាងលឿនទៅរកព្រះអង្សាតូចដែលគ្មានអ្វីគ្របដណ្ដប់ឡើយ ហើយវាក៏ចាប់ផ្ដើមប្រែទៅជាពណ៌ក្រហមភ្លាមៗដោយសារតែកម្លាំងដ៏ខ្លាំងរបស់ព្រះអង្គ។
«ព្រះអង្គ...»ទឹកព្រះភក្រ្តឈឺចាប់ក៏ចាប់ផ្ដើមបង្ហាញចេញមកម្ដងទៀតតែវាឈឺចាប់លើសអម្បាញមិញទៅទៀត ហើយក៏ចង់ប្រាប់ព្រះអង្គកំពុងតែក្រោធខ្លាំងទៅកាន់មហេសី។
«នេះជាការព្រមានដែលមហេសីផ្គើននឹងយើង»ព្រះអង្គបានប្រលែងព្រះហស្តចេញពីព្រះអង្សាតូចនោះមុននឹងបោះរាជបន្ទូលទៅកាន់ស្រ្តីដែលមាននាមជាអគ្គមហេសីរបស់ព្រះអង្គ។
«ខ្ញុំជាមហេសីរបស់ព្រះអង្គ ហេតុអ្វីក៏ទ្រង់ធ្វើបែបនេះ
ដាក់ខ្ញុំម្ចាស់?»កាលដែលព្រះអង្គធ្វើទង្វើរល្អចំពោះទ្រង់ជារឿងមិនគួរធ្វើមែនទេ?
«តើត្រូវការឲ្យយើងទូលទៅមហេសីជាលើកទៅពីរមែនទេ?»កែវនេត្រាដ៏ត្រជាក់ដែលមិនអាចស្មានពីព្រះទ័យរបស់ព្រះអង្គបាន ធ្វើឲ្យមហេសីមានភាពភ័យខ្លាចជាខ្លាំង។
«...»មហេសីពេលនេះគ្មានអ្វីត្រូវឆ្លើយតបទៅកាន់ព្រះអង្គវិញនោះទេមានតែព្រះគំគួនទៅកាន់ហូសុកប៉ុណ្ណោះដែលធ្វើឲ្យមានរឿងទាំងនេះកើតឡើង។
«ព្រះអង្គចង់យាងទៅណា?»បន្ទាប់ពីឃើញព្រះឈានជើងយាងចេញពីបន្ទប់ធ្វើឲ្យមហេសីកាន់តែមិនយល់ពីព្រះទ័យរបស់ព្រះអង្គដែលគ្មានធម៌មេត្តាមកកាន់ក្ដីស្រឡាញ់របស់ទ្រង់។
«យើងចង់លំហែរខួរក្បាលបន្តិច»ព្រះអង្គបានឆ្លើយតបទៅកាន់មហេសីទាំងមិនងាកក្រោយទតព្រះភក្ត្ររបស់ព្រះនាងសូម្បីបន្តិច។
«មកពីឯងម្នាក់គត់ហូសុកយើងនឹងយកអ្វីដែលជារបស់យើងមកវិញទាំងអស់ ទោះបីមកមុនយើងតែយ៉ាងណាយើងជាមហេសីតែម្នាក់អត់របស់ទ្រង់»ព្រះមហេសីឈរមានបន្ទូលដោយអង្គឯងទាំងក្ដាប់ព្រះហស្តចូលគ្នា។
ព្រះអង្គណាមជុនបន្ទាប់ពីយាងចេញមកខាងក្រៅទ្រង់បានទាញយកកន្សែងនៅលើព្រះអង្សារបស់ទ្រង់មកទតដោយកែវនេត្រាដ៏ស្រទន់ដែលព្រះអង្គមិនធ្លាប់ប្រើទៅកាន់នរណាម្នាក់ឡើយ។
«តើអូននឹកដល់យើងដូចជាយើងកំពុងរលឹកដល់អូនដែរឬទេ?»ព្រះអង្គបានបង្ហើរសំនៀងនៃបន្ទូលរបស់ទ្រង់ទៅតាមរយោដែលកំពុងតែបោកបកទៅមកមិនឈប់និងទតមើលទៅកាន់ព្រះច័ន្ទដោយក្ដីនឹករលឹកដល់ម្ចាស់កន្សែងមួយនេះ។
កន្សែងហូលមួយនេះជាស្នាដៃរបស់ហូសុកដែលព្យាយាមលួចទិញដោយមិនឲ្យនរណាដឹងនិងយកវាមកថ្វាយដល់ព្រះអង្គកាលពីទ្រង់មានព្រះជន្នម្ភៃមួយវស្សា ព្រះនៅតែរក្សាទុកវាដោយប្រុងប្រយ័ត្នបំផុត។
«សុំទោសដែលយើងធ្វើបែបនេះដាក់អូន សឺត...»ទ្រង់បានមានបន្ទូលនូវពាក្យសុំទោសដែលបានផ្ដិតស្នាមថើបនៅលើកន្សែងហូលនេះជាមួយនឹងការនឹកទៅកាន់ម្ចាស់កន្សែងជាខ្លាំង។
«ព្រះអង្គ...ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គព្រះអង្គ»ដំបូងឡើយលោកស៊ីនគិតថាចេញមកពិនិត្យមើលក្នុងបរិវេណភូមិគ្រិះតែក៏មកប្រទះឃើញព្រះអង្គកំពុងតែឈរទតមើលព្រះច័ន្ទតែម្នាក់ឯងទើបលោកដើររកព្រះអង្គតែម្ដង។
«លោកចៅហ្វាយក្រុង»ណាមជុនទ្រង់ក៏រៀងភ្ញាក់បន្តិចពេលឮសម្លេងរបស់លោកស៊ីនដែលបាននិយាយមកកាន់ទ្រង់។
«ព្រះអង្គនៅមិនទាន់ផ្ទំទេឬក្រាបទូល? ព្រះអង្គធ្វើដំណើរយាងមកយូរណាស់ហើយគួរតែសម្រាកឲ្យបានច្រើន»លោក
ស៊ីនសួរទៅកាន់ព្រះអង្គដោយក្ដីគោរពចេញពីបេះដូងរបស់
លោក។
«មិនយើងទម្លាប់ផ្ទំពេលព្រលប់បែបនេះទេ»ពិតមែនហើយនៅឯវាំងទ្រង់តែងតែអានសៀវភៅនាពេលរាត្រីមុននឹងព្រះអង្គចូលផ្ទំ។
«ព្រះអង្គយាងរកកន្លែងគង់សិន ឈបែបនេះមិនល្អនោះទេ ស្ដេចយាង»លោកស៊ីនបានអញ្ជើញព្រះអង្គទៅតាមផ្លូវឆ្ពោះទៅកាន់កញ្ចុះដែលនៅក្បែរមាត់ទឹកក្នុងភូមិគ្រិះមួយនេះ។
«ប្រជាជនរស់នៅទីនេះសុខសប្បាយត្រូវទេ?»មុននឹងដាក់ព្រះកាយគង់លើកៅអីព្រះអង្គបានវោទសួរទៅកាន់លោកចៅហ្វាយក្រុនទាំងទឹកព្រះភក្ត្រស្មើរធេងដូចជាវាលខ្សាច់គ្មានខ្យល់យ៉ាងអញ្ចឹង។
«សុខខ្លាំងណាស់ព្រះអង្គ គ្រប់គ្នាទទួលរីករាយនៅអ្វីដែលពួកគេបានធ្វើ បានប្រកប ចំណែកឯកសិកម្មវិញពួកគេក៏រកបានគួរ
សមដើម្បីចិញ្ចឹមជីវិតពីមួយរដូវទៅមួយរដូវ»លោកស៊ីនពិតជាយកចិត្តទុកដាក់នឹងប្រជាជននៅទីនេះខ្លាំងណាស់ពិតជាសាក
សមនឹងដំណែងជាចៅហ្វាយក្រុងពិតមែន។
«ចុះសន្តិសុខ សុវត្តិភាពមិនអីទេឬ?»ព្រះអង្គយាងមកទីនេះដើម្បីទទួលជ្រាបពីសុខទុក្ខអ្នកស្រុកពេលនេះមានឪកាសហើយក៏ត្រាស់សួរមុនក៏ល្អដែរ។
«ក្រាបទូលព្រះអង្គ នៅទីនេះគ្មានទេភាពអសណ្ដាប់ធ្នាប់ដូចដែលព្រះអង្គបានទតឃើញនាល្ងាចមិញនេះ»ក៏ពិតដូចជាអ្វីដែលលោកស៊ីនបានទូលទៅកាន់ព្រះអង្គពិតមែន។
«បានឮបែបនេះយើងក៏សប្បាយព្រះទ័យណាស់ទៅហើយ»ទ្រង់ស្រឡាញ់ប្រជាជនទ្រង់យ៉ាងនេះបានទ្រង់ជ្រាបពីរឿងទាំងនេះព្រះទ័យក៏សប្បាយទៅតាមអ្វីដែលពួកញេ
ទទួលបាន។
«តើព្រះអង្គចង់យាងទៅមើលការរៀបចំបុណ្យសែនលោកខែនាពេលថ្ងៃដែរឬទេក្រាបទូល?»លោកស៊ីនអោនក្បាលសួរទៅកាន់ព្រះអង្គដោយក្ដីគោរពជាខ្លាំងមិនហ៊ានសូម្បីតែមើល ព្រះភក្ត្រព្រះអង្គចំ។
«យើងក៏ចង់ទតដែរថាការរៀបចំនៅទីនេះ តើវាខុសគ្នាពីរាជធានីយ៉ាងដែរ»ព្រះអង្គធ្លាប់តែប្រារព្ធពិធីបុណ្យសែនលោកខែនៅរាជធានីតែពេលនេះក៏ប្ដូរមកកាន់ក្រុងតូចៗនៃរាជធានីវិញ តើវាមានអ្វីខុសប្លែកខ្លះទៅ?
«ដូច្នេះខ្ញុំម្ចាស់នឹងប្រាប់ឲ្យគេរៀបចំសម្រាប់ការយាងទៅរបស់ព្រះអង្គ»
«អឹម...យើងត្រឡប់ទៅផ្ទំហើយ»ព្រះអង្គបានគ្រហឹមក្នុងបំពង់កថ្នមៗមុននិងក្រោកឈអស់កម្ពស់ដើម្បីយាងចេញពីកញ្ចុះមួយនេះឆ្ពោះទៅកាន់បន្ទប់វិញ។
«ក្រាបទូលព្រះអង្គ»លោកស៊ីនលត់ជង្គង់ម្ខាងដើម្បីគោរពលាព្រះអង្គដែលមានឋានៈខ្ពស់ត្រដែតគ្មានអ្វីប្រៀបបានឡើយ។
បន្ទាប់ទទួលយកកាតគោរពលារបស់លោកស៊គនហើយព្រះអង្គក៏ក្រពាត់ដៃទាំងពីរទៅក្រោយយាងដំណើរមួយៗទៅកាន់បន្ទប់ដែលកំពុងតែមានមហេសីរបស់ព្រះអង្គកំពុងតែផ្ទំនៅក្នុងនោះ។
ក្រាក!សន្ធឹកបើកទ្វាថ្នមៗបានបន្លើរឡើងនិងបិទទៅវិញដោយគ្មានសម្លេងព្រោះតែព្រះអង្គមិនចង់រំខានទៅដល់មហេសីដែលផ្ទំប្រកបដោយក្ដីសុខនិងភាពស្កប់ស្កល់របស់ព្រះនាង។
«អ្ហឹម...»ព្រះបានយាងឆ្ពោះទៅកាន់តុដែលបានទុកនៅក្នុងបន្ទប់នោះរួចទ្រង់ក៏ដាក់ព្រះកាយគង់នៅទីនោះបន្ទាប់មកក៏ទាញជក់និងក្រដាសមកសរសេរដើម្បីបំបាត់ការអផ្សុករបស់ព្រះអង្គ។
រំលងពេលអស់ជាច្រើនម៉ោងវាបានធ្វើឲ្យព្រះអង្គផ្ទំលក់នៅនឹងតុនោះដោយយកព្រះហស្តរបស់ព្រះអង្គមកទ្រចង្ការរបស់ទ្រង់ផ្ទាល់។ កុំថាឡើយប៉ះពាល់ព្រះកាយរបស់មហេសីសូម្បីតែផ្ទំជិតក៏ព្រះអង្គមិនទាំងចង់ផ្ទំផង វាមិនមែនជាការស្អប់ឬខ្ញាល់ចំពោះរឿងអ្វីនោះទេតែវាជាសម្រេចព្រះទ័យដ៏ល្អបំផុត។
To be continued...
YOU ARE READING
ព្រោះតែស្រឡាញ់
Romanceគ្រប់យ៉ាងគឺកើតចេញពីក្ដីស្រឡាញ់ ក្ដីស្រឡាញ់ដែលអាចធ្វើឲ្យគ្រប់គ្នាខ្វាក់ភ្នែកនិងក្បត់មនសិការរបស់ខ្លួនឯង។ ក្ដីស្រឡាញ់ក៏អាចបញ្ចប់ជីវិតរបស់មនុស្សផងដែរ។ Started : 24/08/2023