អ្នកទាំងពីរបានចំណាយពេលអោបគ្នាយ៉ាងយូរ ព្រះអង្គបានរិតកម្លាំងដៃយ៉ាងណែនជាមួយនឹងអារម្មណ៍ដែលកំពុងតែច្របូកច្របល់នឹងភ័យខ្លាចដែលកំពុងតែកើតមានចំពោះទ្រង់នៅពេលនេះ។
«ព្រះអង្គថ្ងៃចាប់ផ្ដើមរះជ្រុលហើយពួកយើងគួរតែរៀបចំចេញទៅក្រៅទៅណា»ហូសុកបានទាញស្មារបស់ណាមជុនចេញពីការអោបបន្ទាប់មកក៏ពោលពាក្យទៅកាន់ទ្រង់។
«យើងថ្ងៃនេះល៏មានការរវល់ដែរ យើងនឹងទៅរកអូនឲ្យបានញឹកញាប់ណា»បាតព្រហស្តមាំគ្រើមដែលមានកម្ដៅក្ដៅលើកទៅអង្អែលថ្ពាល់របស់ហូសុកថ្នមៗព្រមជាមួយនឹងស្នាមញញឹម។
«ខ្ញុំម្ចាស់នឹងនៅចាំព្រះអង្គណា »ហូសុកក្រោកឈររៀបចំខ្លួនឲ្យស្អាតបាតនិងមិនភ្លេចតបទៅកាន់ព្រះអង្គវិញឡើយ។
«យើងជូនអូនទៅខាងក្រៅ»ទ្រង់បានក្រោកឈរយ៉ាងអស់កម្ពស់ទៅឈរពីមុខហូសុកដែលមានមាឌតូចជាងព្រះអង្គដល់ទៅពីរ បីដងឯណោះ។
ព្រះបាននាំហូសុកមកដល់ក្រៅដំណាក់និងឈរទតទៅកាន់មុខរបស់ហូសុកដោយក្ដីមិនអាឡោះអាល័យសោះឡើយ។អ្នកទាំងពីរធ្លាប់តែនៅក្បែរគ្នាឲ្យមកបែកគ្នាវាមិនវាយស្រួលនោះទេ។
«កុំភ្លេចនឹកខ្ញុំម្ចាស់ឲ្យបានច្រើនៗណា»នាយតូចនិយាយទៅកាន់មនុស្សមាឌមាំដែលឈរនៅខាងមុខទាំងពេបមាត់ហាក់មិនចង់ទៅណាឆ្ងាយពីទ្រង់។
«កុំបារម្ភអីយើងនឹកអូនរាល់ថ្ងៃ អូនមើលថែរខ្លួនផងណាកុំឲ្យយើងដឹងថាអូនលើករបស់ធ្ងន់ៗឲ្យសោះ»ពនរះអង្គយកដៃទៅអង្អែលក្បាលហូសុកថ្នមៗនិងមានព្រះរាជបន្ទូលគម្រាមទៅកាន់ហូសុលសោយទឹកមុខដាក់គំហិតជាខ្លាំង។
«ទទួលរាជបញ្ជា»ហូសុកបានតបទៅទ្រង់លក្ខខណៈក្រម៉ិច ក្រម៉ើមទៅកាន់ព្រះអង្គមើលទៅពិតជាគួរឲ្យចង់ចាប់ក្រញិចខ្លាំងណាស់។
«អ្ហឹស...បានហើយប្រយ័ត្នយើងចាប់អូនទុកនៅអីនេះ »
ទ្រង់ហាក់អស់សំណើចនឹងសកម្មភាពរបស់ហូសុកជាខ្លាំងទើបព្រះអង្គក៏ប្រលែងសំណើចមួយនេះចេញមកក្រៅ។«ហេតុអ្វីព្រះអង្គសើចនឹងខ្ញុំម្ចាស់បែបនេះ?»ហូសុកហាក់មិនពេញចិត្តទ្រង់សើចមកកាន់ខ្លួនបែបនេះ ពិតជាអន់ចិត្តខ្លាំងណាស់។
YOU ARE READING
ព្រោះតែស្រឡាញ់
Romanceគ្រប់យ៉ាងគឺកើតចេញពីក្ដីស្រឡាញ់ ក្ដីស្រឡាញ់ដែលអាចធ្វើឲ្យគ្រប់គ្នាខ្វាក់ភ្នែកនិងក្បត់មនសិការរបស់ខ្លួនឯង។ ក្ដីស្រឡាញ់ក៏អាចបញ្ចប់ជីវិតរបស់មនុស្សផងដែរ។ Started : 24/08/2023