ភាគ05 (កូនកំប្រុកនៅតែជាកូនកំប្រុក)

56 2 0
                                    

ទ្រង់បានគយគន់មើលមុខហូសុកមិនដាក់ព្រះនេត្រានិងស្នាមញញឹមពេញចិត្តទៅកាន់ម្ចាស់ខ្លះនដែលកំពុងតែអង្គុយពីមុខទ្រង់ត្រាំនៅក្នុងទឹកត្រជាក់ជាមួយគ្នាដោយសេចក្ដីសុខជាពន់ពេក។ហូសុកមើលទៅទ្រង់ទាំងមិនបាននិយាយអ្វីមួយម៉ាត់បានត្រឹមតែសម្ងំបែបនេះ។

«ចុះការដែលទ្រង់មានរាជបន្ទូលថាពួកយើងផ្អាកជួបគ្នាមួយរយៈនោះមានន័យដូចម្ដេច?»បន្ទាប់ពីស្ងាត់មួយសន្ទុះហូសុកក៏ចោទសួរទៅកាន់ទ្រង់ដោយកែវភ្នែកធំៗរបស់គេនិងព្រិចភ្នែកញាប់ៗមិនឈប់។

«ក៏...អូនមិនចាំបាច់រកយើងទេទុកឲ្យយើងជាអ្នករកអូនវិញ ព្រោះមួយរយៈក្រោយយើងអាចនឹងរវល់ច្រើន»ទ្រង់មាន
ព្រះរាជបន្ទូលទាំងយកព្រះហស្តរបស់ព្រះអង្គស្ទាបអង្អែលលើស្មារបស់ហូសុករហូតមកដលើក.ដៃ។

«តែយ៉ាងណាព្រះអង្គព្យាយាមសម្រាកផងណាពេលដែលខ្ញុំម្ចាស់មិននៅក្បែរព្រះអង្គ»ហូសុកព្រិចភ្នែកញាប់ៗដាក់
ព្រះអង្គបញ្ចេញចរិកគួរឲ្យខ្នាញ់ចេញមកម្ដងទៀតហើយ។នេះគឺជាវិធីដែលទាក់ចិត្តព្រះអង្គជាប់មករហូតទើបព្រះអង្គមិនអាចរេចិត្តទៅណាបាន។

«សឺត...ជុប...កុំបារម្ភអីយើងនឹងស្ដាប់សម្ដីរបស់អូនជានិច្ច»ណាមជុនបានងើយទើបថើបថ្ងាសរបស់ហូសុកទាំងញញឹមជាប់ព្រះភក្ត្រមិនរលុប។

«មានបន្ទូលហើយត្រូវតែធ្វើឲ្យបានណា កុំឲ្យខ្ញុំម្ចាស់ដឹងថាព្រះអង្គមិនបានសម្រាកឲ្យសោះ»ហូសុកបានចាប់
ព្រះភក្រ្តព្រះអង្គយកមកទល់ថ្ងាស់គ្នានិងពោលទាំងបិទភ្នែក។គេប្រាកដជានឹកព្រះស្លាប់មិនខានទេសិនជាមិនបានជួបទ្រង់។

«អ្ហឹម...»ព្រះអង្គបានទាញក.ហូសុកមកជិតទ្រង់មុននឹងយកបបូរមាត់ទៅអឹបផ្ទប់នឹងបបូរពណ៌ស៊ីជម្ពូររបស់ហូសុក។
ហូសុកមិនបានប្រកែកនឹងទ្រង់ឡើយព្រមទាំងបើកមាត់ឲ្យទ្រង់ប្រលែងលេងក្នុងក្រអូមមាត់ដោយសេរីទៀតផង។ណាមជុនបានយកអណ្ដាតទៅប្រឡែងនឹងអណ្ដាតរបស់ហូសុកនិងក្រេបជញ្ជក់យករសជាតិស្នេហ៍ដែលមាននៅក្នុងបបូរមាត់ហូសុកដោយសេចក្ដីសុខ។

«អ្ហឹម...ព្រះអង្គ»បន្ទាប់ពីទ្រង់ដកមាត់ចេញពីបបូរមាត់តូចដែលពេលនេះបានប្រែពណ៌ទៅជាសរស្លេកដោយសារតែស្នាដៃទ្រង់។ព្រះអង្គបានថើបនិងបឺតជញ្ជក់ក.របស់ហូសុករហូតដល់ចេញស្នាមជាំដុំៗទើបធ្វើឲ្យហូសុកបញ្ចេញសម្លេងខ្មាស់អៀនរបស់គេចេញមកនិងខ្ញាំខ្នងណាមជុនស្ទើរតែចេញឈាមទៅហើយ។

ព្រោះតែស្រឡាញ់Where stories live. Discover now