ភាគ01 (ព្រះអង្គអភិសេកនឹងយើងដើម្បីអ្វី?)

86 7 0
                                    

«មិនបានដូចអ្វីដែលព្រះមហេសីគិតឡើយខ្ញុំម្ចាស់ត្រឹមតែជាមនុស្សចំណិតមានតួរនាទីនៅក្បែរទ្រង់ប៉ុណ្ណោះ»ហូសុកបានប្រកែកយ៉ាងដាច់អហង្ការនឹងការចោទប្រកាន់របស់ទ្រង់។

«ចុះឯងចូលធ្វើអ្វី? ពេលនេះព្រះអង្គមិនបាននៅដំណាក់ទេឯងក៏គ្មានសិទ្ធនៅក្បែរទ្រង់ទៀតដែរ»មហេសីទ្រង់នៅតែទូលសួរហូសុកមិនឈប់ព្រោះតែចង់តាមជាន់កែងរបស់គេ។

«គឺ...ខ្ញុំម្ចាស់ចូលទៅសម្អាតដំណាក់របស់ព្រះអង្គ»វាជាការពិតគឺគេទៅសម្អាតដំណាក់របស់ទ្រង់និងរៀបចំផ្កាសម្រាប់លម្អរក្នុងដំណាក់ផងដែរ។

«ចឹងឯងទៅសម្អាតដំណាក់យើងដែេទៅបើមិនយល់ទាស់»ស្នាមញញឹមពិសពុលបានលេចឡើងបៅលើព្រភក្រ្តរបស់ព្រះមហេសីស៊ូយីភ្លាមៗតែម្ដង។

«សូមព្រះរាជទានទោសព្រះមហេសីខ្ញុំម្ចាស់មិនអាចធ្វើវាបានទេ ខ្ញុំម្ចាស់នៅមានការងារចាំបាច់ជាច្រើនទៀត»ហូសុកបានបន្ទន់ជង្គង់សូមអភ័យទោសចំពោះការបដិសេដរបស់ខ្លួនទៅកាន់មហេសី។

«ឯងចង់បដិសេដជាមួយបញ្ជារយើងមែនទេ?»សម្លេងសម្លុតរបស់មហេសីបានធ្វើឲ្យហូសុកមានទឹកមុខមិនល្អនិងភ៏យខ្លាចជាពន់ពេកខ្លាចថាខ្លួនមានទោសនៅពេលគេហ៊ានបដិសេដទ្រង់។

«ចុះបើគេប្រាប់ហើយថាមានធុរះផ្សេងទៀត ហេតុអ្វីក៏ទ្រង់មានៈបែបនេះ? អ្នកសម្អាតមិនមែនមានតែគេមួយឯណា»
ភ្លាមនោះស្រាប់ងែលេចចេញសម្លេងគ្រលៗដែលជាសមហលេងរបស់ព្រះអង្គដែលមានឋានៈខ្ពស់ជាងគេនៅក្នុងនគរ។

«ខ្ញុំម្ចាស់ក្រាបថ្វាបង្គំព្រះអង្គ»ហូសុកអោនគោរពណាមជុនស្ទើរតែដល់ដីនិងពោលខោយសម្ដីផ្អែមទៅកាន់ទ្រង់។

«ខ្ញុំម្ចាស់សូមគោរពព្រះអង្គ»

«អឹម!»

«ព្រះអង្គយាងត្រឡប់មកវិញលឿនណាស់»ព្រះមហេសីបានយាងទៅឈរក្បែរព្រអង្គនិងមានព្រះរាជបន្ទូលដោយស្នាមញញឹម។

«ថ្ងៃនេះគ្មានរឿងត្រូវនិយាយច្រើនទេទើបឆាប់ចប់បែប
នេះ»ព្រះអង្គពោលដោយមិនបានទតទៅកាន់ព្រះភក្រ្តរបស់ព្រះនាងតែបែរជាទតទៅកាន់ហូសុកទៅវិញ។

ព្រោះតែស្រឡាញ់Where stories live. Discover now